Connect with us

កូវីដ-១៩

កុំឲ្យស្ត្រេសធ្ងន់ធ្ងរពេលបិទខ្ទប់ សាកល្បងតិចនិកដោះស្រាយនេះ

បានផុស

នៅ

ចាប់​តាំង​ពី​កម្ពុជា​មាន​ការ​រាលដាល​ខ្លាំង​ដោយសារ​ជំងឺ​កូវីដ-១៩ រហូត​តម្រូវ​ឲ្យបិទខ្ទប់តំបន់មួយចំនួន ពលរដ្ឋត្រូវ​នៅ​ក្នុង​ផ្ទះ មិន​ចាំ​បាច់ មិន​ត្រូវ​ចេញ​ក្រៅ។ ជា​ធម្មតា នៅ​ក្នុង​ស្ថានភាព​តានតឹង​បែប​នេះ យើង​ម្នាក់​ៗ​ច្បាស់​ជា​កើត​ស្ត្រេស ស្មុគ​ខួរក្បាល​ដោយសារ​នៅ​ក្នុង​ផ្ទះ​យូរ​ពេក​ជា​មិន​ខាន។ ភាព​តាន​តឹង​ធ្ងន់ធ្ងរ​ដែល​មិន​បាត់​ទៅ​វិញ​ងាយៗ អាច​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​របស់​យើង ហេតុ​នេះ​ហើយ អំឡុង​ពេល​ដែល​គួរ​ឲ្យ​បារម្ភ​នេះ ការ​ចេះ​គ្រប់គ្រង និង​កាត់​បន្ថយ​ស្ត្រេស​ជា​អ្វី​ដែល​យើង​គួរ​តែ​ផ្ដោត​សំខាន់​លើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ធ្វើ​អ្វី​ដែល​យើង​ស្រឡាញ់

ដក​អារម្មណ៍​ពិបាកចិត្ត និង​ព្រួយ​បារម្ភ​ចេញ​ការ​គិត​របស់​យើង ហើយ​ចំណាយ​ទៅ​លើ​សកម្មភាព​អ្វី​ដែល​ធ្វើ​យើង​សប្បាយ​ចិត្ត​វិញ។ សកម្មភាព​ទាំង​នោះ​អាច​ការ​ស្ដាប់​បទ​ចម្រៀង អាន​សៀវភៅ មើល​រឿង​ភាគ និយាយ​គ្នា​លេង​អនឡាញ​ជាមួយ​ក្រុម​គ្រួសារ ឬ​មិត្តភក្ដិ។ល។ ព្យាយាម​ធ្វើ​អ្វី​ថ្មី ៗ បង្កើន​ភាព​ច្នៃ​ប្រឌិត​របស់​ខ្លួន ឬ​បង្កើត​ទម្លាប់​ថ្មី​ដែល​ជួយ​ឲ្យ​យើង​រវល់​មិន​មាន​ពេល​គិត​រឿង​ស្មុគ​ស្មាញ​ច្រើន។

២. គ្រប់​គ្រង​ការងារ

ការងារ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ជីវិត​យើង ប៉ុន្តែ​វា​មាន​សារៈ​សំខាន់​ណាស់​ដើម្បី​ឲ្យ​មាន​តុល្យភាព​ជីវិត​ការងារ​ប្រកប​ដោយ​និរន្តភាព ពិសេស​បើ​យើង​កំពុង​ធ្វើ​ការ​ពី​ផ្ទះ ខណៈ​ត្រូវ​រៀន​អនឡាញ​ផង​ដោយសារ​ជំងឺ​កូវីដ-១៩​នេះ។ ប្រសិន​បើ​ការងារ​បង្កើន​កម្រិត​ស្ត្រេស​របស់​យើង គួរ​កាត់​បន្ថយ​ការងារ និង​បន្ថែម​ម៉ោង​សម្រាក​ខ្លះ។ នេះ​មិន​មែន​មាន​ន័យ​ថា គួរ​ទុក​ការងារ​ចោល​ទៅ​អង្គុយ​លេង​ទេ ពោល​គឺ​ធ្វើ​ការ​ណា​ដែល​ចាំ​បាច់​មុន រួច​សម្រាក ហើយ​ការងារ​ដែល​មិន​ចាំបាច់​អាច​ទុក​ធ្វើ​ពេល​ក្រោយ​បាន។

៣. រៀបចំ​ផ្ទះ​ឲ្យ​មាន​ផាសុកភាព

បរិយាកាស​នៅ​ជុំ​វិញ​ខ្លួន​ក៏​ជា​កត្តា​សំខាន់​មួយ​មាន​ឥទ្ធិពល​ដល់​អារម្មណ៍​របស់​យើង ស្រប​ពេល​ដែល​ជាប់​ក្នុង​ផ្ទះ យើង​គួរ​រៀប​ចំ​ផ្ទះ ឬ​បន្ទប់​រស់​នៅ​ឲ្យ​បាន​​ស្អាត​បាត ព្រោះ​បើ​បរិយាកាស​យើង​រស់​នៅ​រញ៉េរញ៉ៃ វា​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ស្មុគស្មាញ ឬ​អួរអាប់​ទៅ​តាម​ហ្នឹង។

៤. ហាត់​ប្រាណ​ឲ្យ​ទៀង​ទាត់

ការ​ហាត់​ប្រាណ​អាច​បំបាត់​ភាព​តានតឹង និង​ជួយ​ឲ្យ​យើង​ធូរអារម្មណ៍​បាន។ ព្យាយាម​ហាត់ប្រាណ​ទៀងទាត់​ជា​រៀងរាល់​ថ្ងៃ​កាន់​តែ​ល្អ យើង​អាច​បំបាត់​ភាព​តាន​តឹង​ហើយ​ទទួល​បាន​រាង​ស្អាត និង​សុខភាព​ល្អ​ថែម​ទៀត។

៥. ប្រើ​ទៀន ឬ​ប្រេង​ក្រអូប​ក្នុង​ផ្ទះ

នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​តាន​តឹង ការ​ប្រើ​ទៀន​ក្រអូប ឬ​ប្រេង​ក្រអូប​ក៏​អាច​ជួយ​បន្ធូរ​អារម្មណ៍​យើង​បាន​មួយកម្រិត​ដែរ។ ការ​ប្រើ​ប្រេង​ក្រអូប ជួយ​បង្កើត​បរិយាកាស​ធូរស្រាល បំបាត់​ភាព​ស្មុគ​ស្មាញ​ដែល​យើង​កំពុង​ជួប​ប្រទះ។

៦. បន្ថយ​ម៉ោង​លើ​គ្រឿង​អេឡិច​ត្រូនិក

ការ​ចំណាយ​ពេល​ច្រើន​ម៉ោង​នៅ​មុខ​អេក្រង់​គ្រឿង​អេឡិច​ត្រូ​និច អាច​ធ្វើ​ឲ្យ​ឈឺ​ក្បាល ឬ​ចុក​ភ្នែក កាន់​តែ​មិន​ល្អ​ដល់​បញ្ហា​ស្ត្រេស​របស់​យើង​ទេ។ ពិសេស​គួរ​កាត់​បន្ថយ​ម៉ោង​ចំណាយ​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អនឡាញ​ដូច​ជា ហ្វេសប៊ុក ជាដើម ព្រោះ​វា​អាច​ធ្វើ​ឲ្យ​យើង​ឃើញ​ហេតុការណ៍​ដែល​យើង​មិន​ចង់ ប៉ះពាល់​ដល់​អារម្មណ៍​យើង​លើស​ដើម៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ជឿអត់! អានសៀវភៅអំឡុងជំងឺរាតត្បាតអាចជួយដោះស្រាយបញ្ហាផ្លូវចិត្ត

ចុចអាន៖ ខ្លាចបាក់ទឹកចិត្ត គួរស្វែង​រក​សន្តិភាព​ផ្លូវ​ចិត្តពីសមាធិ និងយូហ្គា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៥ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៧ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៨ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម