កូវីដ-១៩
ជាក្ដីសង្ឃឹមមួយទៀតសម្រាប់ប្រទេសក្រីក្រ ខណៈអាមេរិកបើកការចរចាជាមួយ WTO ពាក់ព័ន្ធការដកប៉ាតង់ផលិតវ៉ាក់សាំង
រដ្ឋបាលលោក Biden បាននិយាយថា ខ្លួននឹងចាប់ផ្ដើមពិភាក្សានៅសប្ដាហ៍នេះ ជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) អំពីការដកកម្មសិទ្ធិបញ្ញាសម្រាប់ការផលិតឬចាក់វ៉ាក់សាំងកូវីដ ១៩ ខណៈសកម្មជននិងមេដឹកនាំបរទេសកំពុងជំរុញឲ្យមានវិធានការនេះ ដើម្បីបម្រើផលប្រយោជន៍ដល់ប្រទេសក្រីក្រ។

លោក Ron Klain ប្រធានបុគ្គលិកសេតវិមានបានប្រាប់សារព័ត៌មាន CBS Face the Nation នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃអាទិត្យថា លោកស្រី Katherine Tai អ្នកចរចាពាណិជ្ជកម្មកំពូលរបស់សហរដ្ឋអាមេរិក នឹងធ្វើដំណើរទៅអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបើកកិច្ចពិភាក្សា ស្ដីពីរបៀបដែលគ្រប់គ្នាអាចចាក់វ៉ាក់សាំងកូវីដឲ្យកាន់តែទូលំទូលាយ ទៅកាន់ប្រទេសក្រីក្រ នៅពេលមានការលើកលែងប៉ាតង់ ។
ការប្រកាសនេះត្រូវបានធ្វើឡើងដោយមានសម្ពាធ ពីសកម្មជន អ្នកនយោបាយនិងមេដឹកនាំបរទេសឈរនៅលើសេតវិមាន ដើម្បីគាំទ្រការលើកលែងប៉ាតង់ឱសថលើការផលិតវ៉ាក់សាំងនិងអនុញ្ញាតឲ្យបណ្ដាប្រទេសក្រីក្រ ធ្វើការចាក់ថ្នាំបង្ការរោគដោយខ្លួនឯង។

ដោយឡែកកាលពីដើមសប្ដាហ៍មុន នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានប្រាប់លោក Joe Biden តាមទូរស័ព្ទអំពីចលនាមួយដែលខ្លួនបានដាក់នៅចំពោះមុខ អង្គការពាណិជ្ជកម្មពិភពលោក រួមជាមួយប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីលើកលែងបទប្បញ្ញត្តិពាណិជ្ជកម្មមួយចំនួន ទាក់ទងនឹងការផលិតវ៉ាក់សាំង។ ចលនាអំពាវនាវឲ្យមានការលះបង់សិទ្ធិ ” រហូតដល់ការចាក់វ៉ាក់សាំងរីករាលដាលត្រូវបានអនុវត្តជាសកល ហើយប្រជាជនភាគច្រើននៅលើពិភពលោកមានប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ” ។

សូម្បីតែប្រមុខរដ្ឋជាង ១៧០ នាក់និងអ្នកទទួលរង្វាន់ណូបែល រួមមានលោក Kim Campbell អតីតនាយករដ្ឋមន្ត្រីកាណាដា និងអតីតនាយករដ្ឋមន្ត្រីអង់គ្លេស Gordon Brown ក៏បានអំពាវនាវនិងគាំទ្រដល់ចលនានេះដែរ។ មេដឹកនាំទាំងនេះបាននិយាយនៅក្នុងលិខិតដែលផ្ញើទៅប្រធានាធិបតីថា ” ការលះបង់សិទ្ធិរបស់អង្គការពាណិជ្ជកម្មពិភពលោក គឺជាជំហានចាំបាច់ដើម្បីបញ្ចប់ការរាតត្បាតនេះ ។ ជាមួយនឹងការដឹកនាំរបស់អ្នក យើងអាចធានាបាននូវបច្ចេកវិទ្យានៃវ៉ាក់សាំងកូវីដ ១៩ ត្រូវបានចែករំលែកទៅកាន់ពិភពលោក ” ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖UPI

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី