Connect with us

កូវីដ-១៩

ហេតុអ្វីតួលេខ​​អ្នកឆ្លងជំងឺកូវីដ-១៩​ ចេះតែកើនឡើងបែបនេះ? ​

បានផុស

នៅ

មូល​ហេតុដែល​ធ្វើឲ្យតួលេខនៃការឆ្លងជំងឺកូវីដ-១៩មានការកើនឡើង គឺដោយសារការប្រើម៉ាស៊ីនតេស្តរហ័ស ​​SARS-CoV-2 Rapid Antigen Test ទៅ​លើ​អ្នក​សង្ស័យថា មាន​ផ្ទុក​ជំងឺកូវីដ-១៩ ដែល​ម៉ាស៊ីន​នេះ មានសមត្ថភាព​អាចរកឃើញអ្នកមានវិជ្ជមាន ឬអវិជ្ជមានក្នុងរយៈពេល១៥នាទី ក្រោយធ្វើតេស្តរួច និងបានបញ្ជូនវត្ថុសំណាកទៅមន្ទីរពិសោធន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបើតាមការបញ្ជាក់របស់​លោក ហុក គឹមចេង ​អគ្គនាយកបច្ចេកទេស នៃក្រសួងសុខាភិបាល​ ដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន​ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ​២០២១នេះ។​​

បើ​តាមលោក ហុក គឹមចេង ​​ប្រជាពលរដ្ឋ​ដែលរស់នៅតំបន់ក្រហម គឺជាតំបន់ហានិភ័យខ្ពស់អាត្រានៃការ​តេស្ត​រក​អ្នកឆ្លងវីរុសកូវីដ-១៩ ពី១០​ភាគរយ ឬលើស១០ភាគរយទៅទៀត​។ ម៉្យាង​ទៀត ដោយសាររាជរដ្ឋាភិបាល ពិសេសអាជ្ញាធរចេញវិធានការបិទខ្ទប់តំបន់មានហានិភ័យខ្ពស់​បានទាន់ពេលវេលា ទើប​យើង​អាចមានលទ្ធភាពតេស្តរកអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។​

សូមបញ្ជាក់ថា នៅថ្ងៃនេះក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន៩៣៨​នាក់ទៀត ជាសះ​ស្បើយ៣៦១នាក់ និងស្លាប់០១នាក់។ ក្នុងនោះ ភ្នំពេញចំនួន៦០៨នាក់ កណ្ដាលចំនួ១៧៥នាក់ ព្រះសីហនុចំនួន៧៧នាក់ បន្ទាយមានជ័យចំនួន៥១នាក់ ​កំពង់ស្ពឺចំនួន​១៤នាក់ តាកែវចំនួន៤នាក់ កំពង់ចាមចំនួន៣នាក់ ត្បូងឃ្មុំចំនួន២នាក់​ ពោធិ៍សាត់ចំនួន១នាក់ ស្វាយរៀងចំនួន១នាក់ បាត់ដំបងចំនួន១នាក់ សៀមរាបចំនួន១នាក់។

គិតត្រឹមព្រឹក​ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ប្រទេសកម្ពុជារក​អ្នកឆ្លងសរុបចំនួន១៦,២៩៩​នាក់ ​ជាសះស្បើយចំនួន៥,៧៩១​នាក់ ​កំពុងព្យាបាលចំនួន១០,៣៩៤​នាក់ និង​ស្លាប់ចំនួន១០៧នាក់៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣៥ នាទីutes មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម២ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម