កូវីដ-១៩
ឃើញស្ថានភាពមិនស្រួល ថៃ ប្រាប់ឲ្យពលរដ្ឋរបស់ខ្លួន ចាកចេញពីប្រទេស ឥណ្ឌា
ស្ថានទូតថៃប្រចាំនៅទីក្រុង New Delhi កាលពីថ្ងៃចន្ទ បានផ្តល់យោបល់ឲ្យប្រជាជនថៃ ចាកចេញពីប្រទេសឥណ្ឌា ដោយសារតែស្ថានភាពជំងឺកូវីដ-១៩ ដ៏ធ្ងន់ធ្ងរនៅទីនោះ។
ស្ថានទូតបាននិយាយថា ប្រជាជនថៃដែលមិនចាំបាច់ស្នាក់នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ គួរតែចុះឈ្មោះដើម្បីវិលត្រឡប់ទៅប្រទេសកំណើតវិញ តាមជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ដែលគ្រោងចេញដំណើរពីទីក្រុង Chennai នៅថ្ងៃសៅរ៍នេះ និងចេញពី New Delhi នៅថ្ងៃទី១៥ខែឧសភា។
ម្យ៉ាងវិញទៀត អ្នកដែលត្រូវការវិលត្រឡប់ជាបន្ទាន់ អាចចុះឈ្មោះសម្រាប់ការធ្វើមាតុភូមិនិវត្តន៍តាមជើងហោះហើរពិសេស នៅថ្ងៃពុធស្អែកនេះ។
ស្ថានទូតថៃបាននិយាយថា ជំងឺកូវីដ-១៩ បានរីករាលដាលយ៉ាងលឿននៅក្នុងប្រទេសឥណ្ឌា ចាប់តាំងពីពាក់កណ្តាលខែមេសាមក ហើយទីតាំងវេជ្ជសាស្ត្រជាច្រើន កំពុងឈានទៅរកការដួលរលំ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ថៃ មានអ្នកស្លាប់ដោយសារកូវីដ ២៧នាក់ទៀត និងឆ្លង ១,៧៦៣ករណី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២១ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ