កូវីដ-១៩
លោកជំទាវ ម៉ែន សំអន ផ្តល់អំណោយជាស្បៀងចែកជូនដល់មូលដ្ឋានឃុំចំនួន១៦ដើម្បីបង្ការការពារប្រឆាំងកូវីដ-១៩
លោកជំទាវ ដួង វណ្ណា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ បាននាំម៉ាស អាកុល ទឹកត្រី ទឹកក្រូច អង្ករចែកជូនឃុំទាំង១៦ នៃស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ក្នុងពេលយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៍កាចសាហាវកូវីដ-១៩ ដែលបានឆក់យកអាយុជីវិតប្រជាជនខ្មែរចំនួន១០៧នាក់ និងឆ្លងជាង១៦០០០នាក់ហើយ គិតត្រឹមថ្ងៃទី០៤ខែឧសភា ឆ្នាំ២០២១នេះ។

តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិតបានថ្លែងថា ការទទួលបានវ៉ាក់សាំងសម្រាក់ចាក់នាពេលនេះ គឺជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការស្នើសុំ និងការបញ្ជាទិញពីបណ្តាប្រទេសជាមិត្ត ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងពេលដែលជំងឺកូវីដ-១៩ បាននឹងកំពុងរាត្បាតយ៉ាងខ្លាំង ស្របតាមអានុសាសន៍របស់សម្តេច ដែលបានបញ្ជាឲ្យក្រសួងសុខាភិបាលបញ្ជ្រាបការចាក់វ៉ាក់សាំងនេះឲ្យបាន ១លានដូស ក្នុងរយៈពេល ១ខែ ។

លោកជំទាវ ដួង វណ្ណា ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់គ្នាទោះមិនទាន់បានចាក់វ៉ាក់សាំងឬបន្ទាប់ពីបានទទួលវ៉ាក់សាំងរួចហើយ ក្តីក៍តែត្រូវបង្កើនការយកចិត្តទុក្ខដាក់បន្ថែមទៀត ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការក្រសួងសុខាភិបាល និង វិធានការណ៍ដ៏មុតស្រួច ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ឲ្យមានប្រសិទ្ធិភាពខ្ពស់ ខណៈដែលជម្ងឺដ៍កាចសសហាវនេះបានឆក់យកអាយុជីវិតប្រជាពលរដ្ឋកម្ពុជាជាង២០នាក់និងឆ្លងជាង២០០០នាក់ហើយមកដល់ត្រឹមថ្ងៃនេះ។

សូមបញ្ជាក់ថាអំណោយដ៍ថ្លៃថ្លារបស់លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ចែកជូនតាមឃុំនោះលោកជំទាវដួង វណ្ណានឹងសហការីរួមមានអង្ករ១០តោនជាអំណោយរបស់លោកចៅ ភិរុណ និងម៉ាស់៣២.០០០ម៉ាស់អាល់កុល១៦កានទឹកត្រី៦០យួរទឹកក្រូច១៦កេសជាអំណោយរបស់លោកជំទាវកិតិ្តសង្គហបណ្ឌិតម៉ែន សំអន ឧបនាកយរដ្នមន្ត្រីនឹងជាប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀងទៅប្រគល់ជូនឃុំទាំង១៦ឃុំក្នុង១ឃុំទទូលបានអង្ករចំនួន៥១០គីឡូ ទឹកត្រី១០យូរ ម៉ាស់២.០០០ម៉ាស់ អាល់កុល៣០លីត្រ ទឹកក្រូច១កេស ៕
អត្ថបទ ៖ វិមាន


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត