កូវីដ-១៩
នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្រើនរម្លឹកដល់ក្រុមប្រតិបត្តិការចាក់វ៉ាក់សាំង អនុវត្តវិធានការសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បានបានថ្លែងក្រើនរម្លឹកដល់ ក្រុមប្រតិបត្តិការចាក់វ៉ាក់សាំងឱ្យអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដោយរក្សាគម្លាតសុវត្ថិភាពបុគ្គល និងតម្រូវឲ្យពាក់ម៉ាស់ឲ្យបានគ្រប់គ្នា ដើម្បីជៀសវាងហានិភ័យដែលអាចកើតមានឡើង។
ការក្រើនរម្លឹកបែបនេះ ខណៈលោកនាយឧត្តមសេនីយ៍ វង្ស ពិសេនបានចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម ស្ថិតក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ដែលមាន សង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ និងសង្កាត់កាកាបទី១ កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-04_16-21-53-2-1024x683.jpg)
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានណែនាំប្រជាពលរដ្ឋដែលមកទទួលវ៉ាក់សាំងទាំងអស់ ត្រូវស៊ូទ្រាំការលំបាកមួយរយៈ ប្រសើរជាងមិនបានចាក់វ៉ាក់សាំងការពារ។
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ថ្លែងថា “ក្រុមប្រតិបត្តិការតាមបណ្ដាគោលដៅទាំងអស់ រួមទាំងប្រជាពលរដ្ឋផង ត្រូវយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អ ពិសេសការអនុវត្តវិធានការសុខាភិបាល ដោយរក្សាគម្លាតសុវត្ថិភាពបុគ្គល និងតម្រូវឲ្យពាក់ម៉ាស់ឲ្យបានគ្រប់គ្នា ដើម្បីជៀសវាងហានិភ័យដែលអាចកើតមានឡើង”។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-04_16-21-58-2-1024x683.jpg)
នេះជាថ្ងៃទី៤ហើយ នៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ ឆ្នាំឡើង តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងផែនការចាក់វ៉ាក់សាំងឲ្យបានមួយរយភាគរយសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ។
ដោយឡែកនៅតំបន់ក្រហម កងទ័ពទទួលភារកិច្ចរ៉ាប់រងចាក់ជូនប្រជាពលរដ្ឋនៅ៤ ខណ្ឌ គឺខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌកំបូល និងខណ្ឌដង្កោ។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/photo_2021-05-04_16-21-56-2-1024x683.jpg)
តាមរបាយការណ៍របស់អនុគណ:កម្មការ ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុមពេទ្យកងទ័ពចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ បានចំនួនជាងមួយសែននាក់ហើយ តាមផែនការក្រសួងការពារជាតិ នឹងត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នៅតំបន់ក្រហមប្រមាណ ៥២ ម៉ឺននាក់ និងសម្រេចឱ្យបានរួចរាល់នៅបំណាច់ខែឧសភា ឆ្នាំ២០២១នេះ៕
អត្ថបទ៖កោះកែវ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត