កូវីដ-១៩
ឥទ្ធិពលអាក្រក់ ៥ យ៉ាង របស់ព័ត៌មានក្លែងក្លាយ ដែលគួរស្វែងយល់
ការផ្សព្វផ្សាយនិងចែករំលែកព័ត៌មាន ត្រូវការពិនិត្យពិច្ច័យឱ្យបានច្បាស់ជាមុនសិន ព្រោះវាអាចមានផលប៉ះពាល់ជាច្រើនដល់ខ្លួនអ្នក និងសង្គមទាំងមូល។ សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាមួយព័ត៌មានក្លែងក្លាយ ដោយសារបច្ចុប្បន្នមានព័ត៌មានជាច្រើនបានផ្សព្វផ្សាយយ៉ាងអាណាធិបតេយ្យ ខ្វះភាពត្រឹមត្រូវនិងលម្អិត។ តើអ្នកដឹងទេថា ព័ត៌មានក្លែងក្លាយបានជះឥទ្ធិពលអាក្រក់យ៉ាងណាខ្លះ?

១. បង្កចលាចលសង្គម
ព័ត៌មានមិនពិតដែលគ្មានប្រភពច្បាស់លាស់មួយចំនួន អាចបង្កើតចលាចលដល់សង្គម។ ក្នុងវិបត្តិកូវីដ-១៩នេះ ប្រជាជនខ្មែរតែងតាមដានព័ត៌មានដែលពាក់ព័ន្ធ និងឆាប់ជឿ ដូច្នេះព័ត៌មានក្លែងក្លាយទាំងនោះ អាចបង្ករភាពរញ៉េរញ៉ៃក្នុងសង្គម បើវាត្រូវបានចែកចាយច្រើន។

២. បង្កើតក្តីព្រួយបារម្ភដល់មហាជន
ពាក់ព័ន្ធជាមួយផ្លូវចិត្តពិតជាសំខាន់ណាស់ កាលណាបើព័ត៌មានក្លែងក្លាយត្រូវបានជ្រាបចូលទៅក្នុងបណ្តាញផ្សព្វផ្សាយ វាអាចប៉ះពាល់ដល់អារម្មណ៍របស់សាធារណជន។
៣. ប៉ះពាល់ផ្លូវចិត្តផ្ទាល់ខ្លួន

លោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍ថា បើកាលណាអ្នកអានព័ត៌មានប្រឌិត ព័ត៌មានធ្វើឱ្យរន្ធត់ច្រើនពេក ក្នុងរយៈពេល ២ម៉ោងនិង ២សប្តាហ៍ជាប់គ្នា នោះមនុស្សអាចជួបនឹងវិបត្តិផ្លូវចិត្ត។
៤. គម្រាមកំហែងសន្តិសុខជាតិ
កាលណាព័ត៌មានត្រូវបានបំប៉ោងដោយគ្មានភាពជាក់លាក់ និងការពិត ជាពិសេសចេញពីប្រភពមិនច្បាស់លាស់ នោះវាអាចប៉ះពាល់ដល់សន្តិសុខសង្គម និងប្រទេសជាតិទាំងមូល។

៥. បង្អាក់ការអភិវឌ្ឍប្រទេស
នេះជាចំណុចសំខាន់បំផុត ព្រោះប្រជាជនមានសិទ្ធគ្រប់គ្រាន់ក្នុងការទទួលបានព័ត៌មានពិតដើម្បីពង្រីកចំណេះដឹង និងជួយអភិវឌ្ឍប្រទេសជាតិ។ ករណីព័ត៌មានក្លែងក្លាយបញ្ជ្រាបច្រើនលើសលប់ វាគឺជាឧបសគ្គដ៏ធំក្នុងការបង្អាក់ប្រទេសពីការអភិវឌ្ឍ៕
អត្ថបទ៖ Jacqueli
ចុចអាន៖ យុវតីដែលជាស្ថាបនិកផេក Switching-ចម្លាស់ ប្រាប់គន្លឹះងាយៗកត់សម្គាល់ព័ត៌មានក្លែងក្លាយ
ចុចអាន៖ ឈឺក្បាលនឹងទទួលព័ត៌មានក្លែងក្លាយពីកូវីដ នេះវិធីងាយៗមិនឲ្យស្ត្រេសខ្លាំង

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង