កូវីដ-១៩
រហូតមកដល់ពេលនេះ ការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកមានជាង ១.១៦ ពាន់លានដូសហើយ
យោងតាមទិន្នន័យ ដែលប្រមូលបាន ដោយគេហទំព័រ Our World in Data បានឲ្យដឹងថា រហូតមកដល់ពេលនេះ វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ប្រមាណ ១.១៦ ពាន់លានដូស ត្រូវបានចាក់នៅទូទាំងពិភពលោក ។
គេហទំព័រនេះបាននិយាយថា ចិន គឺជាប្រទេស ដែលចាក់វ៉ាក់សាំងច្រើនជាងគេបំផុត នៅលើពិភពលោក មានចំនួន ២៧៥.៣ លានដូស បន្ទាប់មកគឺ សហរដ្ឋអាមេរិក មានចំនួនជិត ២៤៥.៦ លានដូស ឥណ្ឌា ១៥៤.២ លានដូស ចក្រភពអង់គ្លេស ចំនួន ៤៩.៨ លានដូស ប្រេស៊ីល ចំនួន ៤៣.២ លានដូស អាល្លឺម៉ង់ ៣០.២ លានដូស និងទួរគី បានចាក់វ៉ាក់សាំងជិត ២៣.៩ លានដូស ។
គេហទំព័រនោះបន្តថា បន្ទាប់មកទៀត ប្រទេសបារាំង បានចាក់វ៉ាក់សាំង ២២.៣ លានដូស ។ ចំណែក អ៊ីតាលី ២០.៨ លានដូស ឥណ្ឌូណេស៊ី ២០.១ លានដូស រុស្ស៊ីជិត ២០.១ លានដូស ម៉ិកស៊ិក ១៨.៣ លាន អេស្ប៉ាញ ១៦.៤ លានដូស ឈីលី ១៤.៩ លានដូស កាណាដា ១៣.៨ លានដូស និងប៉ូឡូញជិត ១២ លានដូស ។
បន្ទាប់មកទៀតគឺ ប្រទេសអារ៉ាប់រួម បានចាក់វ៉ាក់សាំងចំនួន ១០.៦ លានដូស និងអ៊ីស្រាអែល ចំនួន ១០.៥ លានដូស ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ នៅលើពិភពលោក មានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១៥៤,៩៧៣,០៤៨ ករណី និងមានអ្នកស្លាប់ចំនួន ៣,២៤១,០២៤ នាក់ ខណៈមានអ្នកជាសះស្បើយ ១៣២,៤២៧,២៨៦ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ វ៉ាក់សាំងធំៗទាំង៧ ដែលជាអាវុធកម្ចាត់ កូវីដ ចេញពីពិភពលោក
ចុចអាន ៖ ពិភពលោកមានសង្ឃឹមហើយ! ថ្នាំលេបប្រឆាំងកូវីដអាចមានប្រើប្រាស់នៅមុនដំណាច់ឆ្នាំនេះ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន