កូវីដ-១៩
កុំបារម្ភ! អ្នកជំនាញណែនាំវិធីងាយៗសម្រាប់បោកគក់សំលៀកបំពាក់ សមាជិកគ្រួសារក្នុងផ្ទះដែលសង្ស័យឆ្លងកូវីដ
តាមការស្រាវជ្រាវបង្ហាញថា វីរុស SARS-CoV-2 អាចរស់នៅលើសំលៀកបំពាក់រហូតដល់៧២ម៉ោង។ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC ) បានផ្ដល់នូវអនុសាសន៍ខ្លះៗ អំពីរបៀបរក្សា សុវត្ថិភាពនិងរបៀបបោកគក់ខោអាវ នៅពេលមាននរណាម្នាក់ដែលជាសមាជិកគ្រួសារបានសង្ស័យថាឆ្លងកូវីដ ហើយតម្រូវឲ្យព្យាបាលនៅផ្ទះឬធ្វើចត្តាឡីស័ក។
យោងតាមទិន្នន័យថ្មីពី CDC បានបញ្ជាក់ថាហានិភ័យទូទៅនៃការឆ្លងជំងឺកូវីដពីផ្ទៃនៃសំលៀកបំពាក់គឺមួយក្នុងចំណោម ១០,០០០ ។ និយាយម៉្យាងទៀតអ្នកមានឱកាស ០.០១ភាគរយ នៃការឆ្លងវីរុសពីការប៉ះលើផ្ទៃ ហើយបន្ទាប់មកមាត់ច្រមុះឬភ្នែក។ ទោះយ៉ាងណា CDC បានកត់សម្គាល់ថា ហានិភ័យអាចនឹងកើនឡើងដោយសារតែកាលៈទេសៈជាក់លាក់រួមទាំងចំនួននៃវីរុសស្ថិតនៅលើវត្ថុមួយ និងរយៈពេល ដែលភាគល្អិតចុះចតលើវត្ថុ នៅពេលដែលវត្ថុត្រូវបានប៉ះ។
នេះជាអនុសាសន៍ខ្លះៗដែលអ្នកត្រូវធ្វើ បើសិនមានសមាជិកណាម្នាក់តម្រូវធ្វើចត្តាឡីស័ក ឬមានជំងឺស្រាលៗអាចសម្រាកព្យាបាលនៅផ្ទះបាន។
១ ប្រើប្រាស់ទឹកដែលសមស្របតាមការណែនាំ ទាំងទឹកសាប៊ូនិងទឹកក្ដៅសម្រាប់ជម្រះខោអាវផ្សេងគ្នា។
២ សម្លៀកបំពាក់ដែលប្រឡាក់ដោយជំងឺ សូមដាក់ដាច់ដោយឡែកក្នុងកន្ត្រកផ្សេង រួមជាមួយសាប៊ូនិងទឹកទឹកក្រអូប។
៣ សូមពាក់ស្រោមដៃនិងម៉ាសជាប់ជានិច្ច ក្នុងកំឡុងពេលបោកគក់។
៤ លាងដៃរបស់អ្នកភ្លាមៗ បន្ទាប់ពីបោកគក់រួចរាល់។
៥ នៅពេលបោកគក់រួចរាល់ សូមប្រញាប់បាញ់ថ្នាំសម្លាប់មេរោគភ្លាមៗ។
ទោះបីជាយ៉ាងណាក៏ដោយ កុំភ្លេចលាងដៃឲ្យបានញឹកញាប់ ក្រោយប៉ះពាល់អ្នកជំងឺឬយករបស់អ្នកឈឺទៅសំអាត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖prevention
ចុចអាន៖មេរោគដ៏គ្រោះថ្នាក់បំផុត កំពុងសំងំនៅក្នុងផ្ទះយើងនៅតាមកន្លែងទាំងនេះ
ចុចអាន៖ការសិក្សាថ្មី៖ វីរុសកូវីដ-១៩ អាចរស់នៅលើសម្លៀកបំពាក់រហូតដល់៧២ម៉ោង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់