កូវីដ-១៩
ក្នុង១ថ្ងៃខេត្តបន្ទាយមានជ័យប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីជិត៦០នាក់បន្ថែមទៀត
រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ចំនួន៥៧នាក់បន្ថែមទៀតខណៈខេត្តមួយនេះកំពុងផ្ទុះជំងឺកូវីដ-១៩យ៉ាងធ្ងន់ធ្ងរ។
បើតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដទាំង៥៧នាក់នោះ ក្នុងនោះមាន៥១នាក់ឆ្លងនៅសង្កាត់ប៉ោយប៉ែត ៥០នាក់រស់នៅឃុំកំពង់ស្វាយ និង១នាក់ទៀតរស់នៅឃុំព្រះពន្លាស្រុកសេរីសោភ័ណ។

រដ្ឋបាលខេត្តបន្ទាយមានជ័យបានអំពាវនាវដល់អ្នកជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោលជាមួយអ្នកជំងឺខាងលើត្រូវរាយការណ៍មកអាជ្ញាធរ និងធ្វើតេស្តរកកូវីដ-១៩ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃឲ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល។
បន្ថែមពីនេះរដ្ឋបាលខេត្តបានណែនាំឱ្យអ្នកពាក់ព័ន្ធត្រូវតាមដានសុខភាពជាប្រចាំនិងវាស់កម្តៅ១ថ្ងៃ២ដងស្នាក់នៅបន្ទប់ដាច់ដោយឡែកតែឯងនិងធ្វើអនាម័យជាប្រចាំពាក់ម៉ាស និងរក្សាគន្លាតសុវត្តិភាពឲ្យបានជាង១ម៉ែត្រកន្លះ ហើយក្នុងករណីមានបញ្ហាសុខភាពប្រែប្រួលខុសប្រក្រតីដូចជាក្តៅខ្លួន ក្អក កណ្តាស់ ហៀរសំបោរ ថប់ដង្ហើម សូមប្រញាប់រាយការណ៍ទៅអាជ្ញាធរជាបន្ទាន់។

ដោយសារស្ថានភាពឆ្លងជំងឺកូវីដ-១៩ធ្ងន់ធ្ងរនោះ ខេត្តបន្ទាយមានជ័យបានសម្រចបិទខ្ទប់ និងដាក់ភូមិមួយចំនួនជាតំបន់ក្រហមនៅក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត និងបិទកាស៊ីណូទាំងអស់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ជាងនេះទៀតក្រសួងសុខាភិបាលកាលពីម្សិលមិញបានកំណត់យកភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ជាខេត្តទី៧ដែលជាប់កាតព្វកិច្ចពាក់ម៉ាសនិងកាតព្វកិច្ចរក្សាគម្លាតសុវត្តិភាពផងដែរ។
បើតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តបន្ទាយមានជ័យ មានអ្នកជំងឺកូវីដ-១៩ចំនួន៦១៦នាក់ ជាសះស្បើយចំនួន៦៨នាក់ និង៥៤៨នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ