Connect with us

កូវីដ-១៩

មិនមែនត្រឹម២ដូសទេ! អង់គ្លេស ត្រៀមចាក់វ៉ាក់សាំង រហូតដល់ទៅ៣ដូស ដើម្បីធានា១០០ភាគរយ មិនឲ្យឆ្លងកូវីដ

បានផុស

នៅ

កាសែត The Times បានរាយការណ៍ថា​ មនុស្សគ្រប់រូបដែលមានអាយុលើស៥០ឆ្នាំនៅចក្រភពអង់គ្លេស នឹងត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៨ ដូសទី៣ នៅរដូវស្លឹកឈើជ្រុះ ក្នុងគោលបំណង លុបបំបាត់ការគំរាមកំហែងទាំងស្រុងនិងធានា១០០ភាគរយ លែងមានការឆ្លងរោគត្រឹមបុណ្យណូអែល។

កាសែតនេះបានចុះផ្សាយថា ការសាកល្បង២ជម្រើសកំពុងធ្វើឡើង ហើយត្រូវបានត្រួតពិនិត្យដោយលោក Chris Whitty ជាប្រធានមន្រ្តីពេទ្យប្រចាំប្រទេសអង់គ្លេស។

ជម្រើសទីមួយគឺទាក់ទងនឹងវ៉ាក់សាំងដែលត្រូវបានកែប្រែជាពិសេស ដើម្បីប្រយុទ្ធជាមួយវីរុសបំប្លែងខ្លួនប្រភេទថ្មី។ ជម្រើសទីពីរ គឺសម្រាប់ការចាក់ដូសទី៣ នៃវ៉ាក់សាំងដែលត្រូវបានដាក់ឲ្យប្រើប្រាស់រួចទៅហើយ មានដូចជា BioNTech, Oxford-AstraZeneca ឬ Moderna។

ទោះបីជាយ៉ាងណាក៏ដោយ ផែនការនេះកំពុងស្ថិតក្នុងការសិក្សា ដើម្បីពិនិត្យមើលលទ្ធភាពអំពីផលប៉ះពាល់នៃការចាក់វ៉ាក់សាំងលើសកម្រិត។

ស្ថិតិរបស់រដ្ឋាភិបាលបានបង្ហាញកាលពីថ្ងៃអង្គារថា មនុស្សសរុបជាង៣៤.៦លាននាក់ នៅក្នុងចក្រភពអង់គ្លេស បានទទួលវ៉ាក់សាំងដូសទី១រួចរាល់។

ប្រទេសអង់គ្លេស ដែលមានប្រជាជនចំនួន៦៧លាននាក់ មានកិច្ចព្រមព្រៀងសម្រាប់វ៉ាក់សាំងកូវីដ៨ប្រភេទផ្សេងៗគ្នារួចទៅហើយ ដែលសរុបមានចំនួន៥១០លានដូស។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Matt Hancock បាននិយាយកាលពីសប្តាហ៍មុនថា អង់គ្លេសនឹងទិញវ៉ាក់សាំង Pfizer/BioNTech ចំនួន៦០លានដូសបន្ថែមទៀត នៅក្នុងកិច្ចព្រមព្រៀងមួយដែលលើសពីការផ្គត់ផ្គង់ មុនកម្មវិធីចាក់កាលពីចុងឆ្នាំមុន រហូតដល់ទៅទ្វេដងឯណោះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ទិន្នន័យអង់គ្លេស៖ ទោះចាក់វ៉ាក់សាំងត្រឹមដូសទីមួយ តែអាចកាត់បន្ថយការឆ្លងកូវីដបានដល់ទៅ២ភាគ៣

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៥៥ វិនាទី មុន

នេះចំណុច​ពិសេសកម្រមាន ធ្វើឱ្យ​ចាត់ទុក Yuji Nishida ជា​ស្តេច​នាគ​​បាល់ទះជប៉ុន

ព័ត៌មានជាតិ២៣ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

Sokha Hotels

ព័ត៌មានពេញនិយម