កូវីដ-១៩
សៀមរាបប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤នាក់បន្ថែមទៀត
ខេត្តសៀមរាបបានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន៤នាក់បន្ថែមទៀត ដែលធ្វើឲ្យខេត្តនេះ មានអ្នកឆ្លងកើនឡើងដល់ជាង៥០នាក់។

យោងតាមរដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងថា អ្នកឆ្លងថ្មីចំនួន៤នាក់នោះ ទី១មានឈ្មោះក្រៀល ហឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជាបុគ្គលិកផ្នែកលក់ឆ្នោតមហាសំណាង នៅភូមិក្រសាំងសង្កាត់ក្របីរៀល ក្រុងសៀមរាប ធ្វើដំណើរមកពីភូមិសន្សំកុសល១ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី២ឈ្មោះ លីស ជី ភេទស្រី អាយុ៣១ឆ្នាំ រស់នៅសង្កាត់គោកចក ក្រុងសៀមរាប ជាអ្នកបម្រើការងារនៅមន្ទីរសម្រាកព្យាបាលគង់រឹទ្ធី២។ ទី៣ឈ្មោះ ហែល សុភាព ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ដែលគាត់បានជូនប្រពន្ធមកទទួលសេវាពិនិត្យនិងព្យាបាលជំងឺ នៅមន្ទីរសម្រាកព្យាបាលគង់រឹទ្ធី២ និងទី៤ឈ្មោះ ពៅ សុគន្ធ ភេទប្រុស អាយុ២ឆ្នាំ រស់នៅភូមិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រីមកពីខេត្តកោះកុង ជាមួយឪពុកនិងម្ដាយ ដែលឪពុកជាបុគ្គលិកក្រុមហ៊ុនសំណង់នៅខេត្តកោះកុង។

រដ្ឋបាលខេត្តបានបញ្ជាក់ថា មកដល់ពេលនេះ ខេត្តសៀមរាបមានអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥១នាក់ បានព្យាបាលជាសះស្បើយចំនួន១៨នាក់ ស្លាប់១នាក់និង ៣៤នាក់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ក្នុង១ថ្ងៃខេត្តបន្ទាយមានជ័យប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីជិត៦០នាក់បន្ថែមទៀត

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត