Connect with us

កូវីដ-១៩

កាន់តែ​ធ្ងន់ធ្ងរ​ ស្រុក​អង្គស្នួល​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ-១៩​កើនឡើង​ជាង​៥៥០​នាក់ អាជ្ញាធរ​សម្រេច​យក​សាលា២ទៀតធ្វើជាកន្លែងព្យាបាល​

បានផុស

នៅ

អាជ្ញាធរ​ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ នៅ​ទូទាំង​ស្រុក​អង្គស្នួល​មាន​អ្នក​វិជ្ជា​មាន​ជំងឺ​កូ​វី​-១៩ ចំនួន​៥៥៣​នាក់​ហើយ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​បាន​ចំនួន​៦​នាក់​ប៉ុណ្ណោះ​។​

ដោយសារ​រកឃើញ​ករ​ណី​វិជ្ជមាន​កូ​វីដ​១៩​កើន​ឡើងជា​បន្តបន្ទាប់​រាល់ថ្ងៃ​ អាជ្ញាធរខេត្ត​កណ្តា​ល​បាន​សម្រេចយក​សាលាបឋមសិក្សា កុយតិ​ប និង​សាលា​អនុវិទ្យាល័យបែក​ចាន បន្ថែមទៀតដើម្បី​ត្រៀម​សម្រាប់​ព្យាបាល​អ្នក​ដែល​វិជ្ជមាន​មេរោគ​កូ​វីដ​-១៩ នៅក្នុង​ស្រុក​អង្គស្នួល ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ​គិត​ត្រឹម​ថ្ងៃទី​០៤ ខែ​ឧសភា​នេះ​ ខេត្តកណ្តាល​មានអ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប​ចំនួន​១៣៨៧​នាក់ ​អ្នក​ឆ្លង​ថ្មី​១៧៥​នាក់​អ្នកជា​សះស្បើយ​ចំនួន​៤៨៩​នាក់​និង​អ្នក​កំពុង​សម្រាក​ពេទ្យ​ចំនួន​៨៩៨​នាក់​។​

ក្នុងឱកាស​ដឹកនាំ​ក្រុមការងារ​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ទាំងពីរ​ថ្មី​នេះ​នៅ​រសៀល​ថ្ងៃទី​៤​ ខែឧសភា លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល​បានឱ្យដឹងថា ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​-១៩​ នៅ​ស្រុក​អង្គ​ស្នួលបាន​កើនឡើង​បន្តបន្ទាប់​នេះ​ក្រោយពី​រកឃើញ​ករណី​ចម្លង​ទៅលើ​កម្មករនិយោជិតនៅក្នុង​រោង​ចក្រ​ចំនួន​ពីរលើក​ដំបូង គឺ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ស្តារ​ម៉ា​ស្ទ័​រ អេ​ន ហ្វ្រែ​ង ស្ថិតក្នុង​ឃុំ​ពើក​និង​រោងចក្រ​កាត់ដេរ​សម្លៀក បំពាក់ បូ​វ​ឃើ​រ ស្ថិតក្នុង​ឃុំ​បែក​ចានក្នុងចំណោម​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​និង​ស្បែង​ជើងដែលមាន​មូលដ្ឋាន​នៅក្នុង​ស្រុក​អង្គស្នួល ខេត្តកណ្តាលចំនួន​១១៦​រោងចក្រ​និង​មាន​កម្មករ​-​កម្មការិនី​ធ្វើការ​ជាង​៦​ម៉ឺន​នាក់​។​

គួរ​បញ្ជាក់ថា​បច្ចុប្បន្ន​នេះ​ខេត្តកណ្តាល​មាន​កន្លែង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ចំនួន​៣ទីតាំង​រួម​មាន​មន្ទីរពេទ្យ​បង្អែ​ក្រុង​តាខ្មៅ មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ស្រុក​កោះធំ​និង​មណ្ឌល​ព្យាបាល​ជំងឺ​កូវីដ​១៩​នៅ​ស្រុក​អង្គស្នួល​។​ ក្រៅពីនេះ​រដ្ឋបាល​ខេត្ត​កំពុង​រៀបចំ​វិទ្យាល័យ​ចំនួន​២​ទៀត​រួមមាន​វិទ្យា​ល័យ​ហ៊ុនសែន​កំពង់កន្ទួត​ស្រុក​កណ្តាល​ស្ទឹង​និង​វិទ្យាល័យ​វឌ្ឍណៈ​ឈូង​លាភ​នៅ​ក្រុង​តាខ្មៅ​ធ្វើ​ជា​ទី​តាំង​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​។​

គិត​មកដល់​បច្ចុប្បន្ន មាន​ភូមិ​ចំនួន​៨​ហើយ នៃ​ស្រុក​អង្គស្នួលដែល​ត្រូវបាន​រដ្ឋបាល​ខេត្តកណ្ដាល ដាក់​ប​ម្រាម​គោចរ គិត​ចាប់​ថ្ងៃទី​៣០ ខែមេសា ដល់​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២១ ក្នុងនោះ​ភូមិ​ចំនួន​៤ នៃ​ឃុំ​បែក​ចាន​មានដូចជា​៖ ភូមិ​អណ្ដូង ភូមិ​ស្វាយជ្រុំ ភូមិ​ពងទឹក និង​ភូមិ​ត្នោត​ម្ដើ​ម ត្រូវបាន​ដាក់​ជា​តំបន់​ក្រហម ខណៈ​ភូមិ​ចំនួន​៣​ទៀត នៃ​ឃុំ​ដដែល​នេះ គឺ​ភូមិ​ចក ភូមិ​ព្រៃ​បឹង និង​ភូមិក​ម្ពោ​ត​ស្បូវ​ត្រូវបាន​ដាក់​ជា​តំបន់​លឿងទុំ និង​ភូមិ​ព្រៃ​ពពេល នៃ​ឃុំ​ពើក​ត្រូវបាន​ដាក់​ជា​តំបន់​លឿង​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ នាទីutes មុន

ទីស្នាក់ការផ្ដល់សេវាអត្តសញ្ញាណប័ណ្ណ ផ្សារទំនើបអ៊ីអនម៉លមានជ័យ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ

កីឡា៣៤ នាទីutes មុន

កីឡាករ​ ធន់​ សាក់ស៊ីន​ ជិត​១,០០០​ដុល្លារ​ថ្ងៃ​នេះ​ជួយ​សម្រាល​ជីវភាព​បាន​ច្រើន​

នយោបាយ១ ម៉ោង មុន

Breaking News! អ្នកនាំពាក្យ៖ លោក សម សេរី នឹងត្រូវលើកលែងទោសឆាប់ៗនេះ ក្រោមនយោបាយបង្រួបបង្រួមជាតិរបស់សម្តេចតេជោ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Rubio៖ អាមេរិក​មិន​ចែក​ជំនួយ​មនុស្សធម៌​ច្រើន​ជាង​គេ​ទៀតទេ ទុក​ឲ្យ​ចិន​និង​ឥណ្ឌា​ជួយ​ខ្លះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លើសពីការធ្វើសង្ក្រាន្ត វិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ឱ្យសិស្សកែច្នៃអ្វីថ្មីមកតាំងបង្ហាញ

Sokha Hotels

ព័ត៌មានពេញនិយម