កូវីដ-១៩
ឆ្លងមនុស្សមិនអស់ចិត្ត ជំងឺកូវីដ ១៩ ឆ្លងទាំងសត្វតោ ៨ ក្បាលទៀតនៅឥណ្ឌា
រដ្ឋាភិបាលឥណ្ឌា បាននិយាយកាលពីថ្ងៃអង្គារថា សត្វតោអាស៊ី ៨ ក្បាល នៅសួនសត្វឥណ្ឌា មួយកន្លែង បានឆ្លងជំងឺកូវីដ ១៩ ហើយមិនមានភស្តុតាងណាមួយ បង្ហាញថា សត្វអាចចម្លងជំងឺនេះ ដល់មនុស្សបានទេ ។

អាជ្ញាធរសួនសត្វ នៅភាគខាងត្បូងរដ្ឋ Hyderabad បានបង្ហាញសំណាក ជាមួយមន្ទីរពិសោធន៍ស្រាវជ្រាវ របស់រដ្ឋាភិបាលកាលពីថ្ងៃទី ២៤ ខែមីនា បន្ទាប់ពីសត្វតោ បានបង្ហាញសញ្ញា នៃការពិបាកដកដង្ហើម ។

លទ្ធផលតេស្តនេះ កើតឡើង ចំពេលដែលមានការកើនឡើងយ៉ាងខ្លាំង នៃការឆ្លងជំងឹកូវីដ ១៩ លើមនុស្សនៅក្នុងប្រទេសឥណ្ឌា ខណៈពេលនេះ សួនសត្វ Nehru Zoological Park ត្រូវបានបិទហើយផងដែរ ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌា បានរាយការណ៍អំពី ការឆ្លងជំងឺកូវីដ ១៩ ជាង ៣០ ម៉ឺននាក់ជារៀងរាល់ថ្ងៃ ក្នុងរយៈពេល ១៣ ថ្ងៃជាប់ៗគ្នា ហើយបច្ចុប្បន្ន ប្រទេសនេះមានករណីឆ្លងជំងឺនេះចំនួន ២០ លានករណី ដែលជាចំនួនខ្ពស់បំផុតទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា