Connect with us

កូវីដ-១៩

អ្នកឆ្លងកូវីដ កុំបាក់ទឹកចិត្ត! ពង្រឹងស្មារតីឱ្យមាំ អនុវត្តប៉ុន្មានចំណុចនេះ ទើបឆាប់ជាសះស្បើយ

បានផុស

នៅ

បន្ទាប់ពីឆ្លងមេរោគកូវីដ-១៩ រាងកាយអ្នកជំងឺភាគច្រើន ប្រាកដណាស់ថាចុះខ្សោយទ្វេដង។ ដោយសារសរីរាង្គមិនមាំទាំ​ បូកផ្សំប្រព័ន្ធភាពស៊ាំត្រូវវីរុសវាយលុកផង ទើបអ្នកជំងឺមួយចំនួនវិវត្តរោគសញ្ញាធ្ងន់ធ្ងរទៅៗ ហើយក្រនឹងជាឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែ ​ទោះជាយ៉ាងនេះក្ដី អ្នកជំងឺក៏នៅតែមានឱកាសជាសះស្បើយ ហើយអាចកាន់តែជារហ័សបាន បើសិនអនុវត្តសកម្មភាពមួយចំនួន ដើម្បីគាំពាររាងកាយឱ្យនៅតែមានសុខភាពរឹងមាំ។

១) ទទួលទានអាហារជីវជាតិ៖ អាហារពិតជាមានសារសំខានបំផុតសម្រាប់ស្ដាររាងកាយពីភាពទ្រុឌទ្រោមក្រោយហត់នឿយ ឬឈឺថ្កាត់។ ការជ្រើសទទួលទានអាហារមានសារធាតុចិញ្ចឹមគ្រប់គ្រាន់អាចជួយបំពេញនូវការខូចខាតនៃកោសិកា ​ព្រមទាំងជួយបង្កើនល្បឿននៃការជាសះស្បើយឡើងវិញឆាប់រហ័ស។

3 ways to eat healthy at the office | American Heart Association

២) បំពេញជាតិទឹក៖ ជំងឺកូវីដ មិនខុសពីផ្ដាសាយប៉ុន្មាន ដោយសារវា​បានធ្វើឱ្យរាងកាយក្ដៅក្នុង ហើយខ្វះជាតិទឹក។ ដូច្នេះការដែលរក្សាទម្លាប់ផឹកទឹកឱ្យបានគ្រប់គ្រាន់ អាចជួយបំពេញជាតិទឹកដែលបាត់បង់ ព្រមទាំងជួយបញ្ចេញជាតិពុលតាមរយៈទឹកមនោមទៀតផង។

Top 5 health benefits of drinking water - BBC Good Food

៣) សម្រាកគ្រប់គ្រាន់៖ ដំណេកស្កប់ស្កល់ជាគន្លឹះប្រឆាំងជំងឺទាំងឡាយទាំងពួង រួមទាំងជំងឺកូវីដ-១៩ដែរ។ ការគេងមិនគ្រប់គ្រាន់នាំឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ វីរុសងាយលុកលុយ និងធ្វើឱ្យឱកាសជាសះស្បើយរឹតតែអូសបន្លាយពេលទៀតផង។

COVID-19 lockdowns helped people sleep more but not always better | Science  News

៤) ធ្វើលំហាត់ប្រាណ៖ កំលុងផ្ទុកជំងឺ ការធ្វើលំហាត់ប្រាណអាចនឹងមានបញ្ហាខ្លះ ដោយសាររាងកាយចុះខ្សោយ។ ទោះយ៉ាងណា បើមិនហាត់ប្រាណសោះ សុខភាពនឹងកាន់តែខ្សោយ ដូច្នេះត្រូវទម្លាប់ហាត់ប្រាណបន្តិចម្តងៗ ព្រោះអាចជួយច្រើនដល់សុខភាពទាំងរាងកាយនិងអារម្មណ៍ ជាពិសេសអាចការពារជំងឺធ្លាក់ទឹកចិត្តបានទៀតផង។

This 4 Week Workout Plan Will Get You Fitter and Stronger at Home

៥) ហ្វឹកហាត់ការចងចាំ៖ ដូចដែលធ្លាប់ដឹង កូវីដ-១៩មិនត្រឹមតែបង្កផលប៉ះពាល់ដល់ប្រព័ន្ធផ្លូវបង្ហើមប៉ុណ្ណោះទេ ប៉ុន្តែប្រព័ន្ធប្រសាទក៏ប៉ះទង្គិចដែរ។ កោសិកាចងចាំរបស់អ្នកជំងឺ នឹងខូចខាតផ្នែកខ្លះ ក្រោយឆ្លងវីរុសកូវីដ-២៩។ ដើម្បីទទួលបានសមត្ថភាពក្នុងការគិត ការចងចាំ ចូរចំណាយពេលខ្លះលេងល្បែងផ្គុំរូប ល្បែងល្បងប្រាជ្ញា អានសៀវភៅ ឬសកម្មភាពដែលអ្នកធ្វើឱ្យខួរក្បាលពិបាកគិតបន្តិច។ ទង្វើទាំងនេះជាកូនសោជួយឱ្យខួរក្បាលដំណើរការហ័សរហួន ក៏ដូចជាបំប៉នការចងចាំបានល្អផងដែរ។

I've Been A Reader My Entire Life But Books Haven't Been A Reliable Solace  In Lockdown | HuffPost none

៦) គោរពគោលការណ៍សុខភាព៖ គោលការណ៍សុខភាព នៅតែត្រូវប្រកាន់ខ្ជាប់ជាប្រចាំ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ មិនថាអ្នកមិនទាន់ឆ្លង កំពុងឆ្លង ធ្លាប់ឆ្លងកូវីដ ឬអ្នកបានចាក់វ៉ាក់សាំងការពាររួចហើយនោះទេ ការរក្សាអនាម័យដោយត្រូវបើក​ទ្វារ​បង្អួច​ឲ្យ​ខ្យល់​ចេញ​ចូល​ល្អ ហើយ​បើ​អាចចេញក្រៅបន្ទប់ឱ្យប៉ះពន្លឺព្រះអាទិត្យខ្លះ លាងសម្អាតដៃ ពាក់ម៉ាស និងគម្លាតសុវត្ថិភាព ដាច់ខាតត្រូវអនុវត្ត កុំបីខាន៕

Ways To Stop Spreading Virus: Wash Hands & Home Remedies – Expert Tips –  Hollywood Life

ប្រែសម្រួល៖ សន្យា

ប្រភព៖ HEALTH

ចុចអាន៖ អ្នកជំនាញទូន្មានឱ្យតមភេសជ្ជៈផ្អែមៗ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ ព្រោះ…

ចុចអាន៖ តិចនិកថែទាំអ្នកសង្ស័យ និងព្យាបាលកូវីដ-១៩ នៅផ្ទះ ចៀសវាងឆ្លងសមាជិកគ្រួសា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៣ វិនាទី មុន

ហ្វីលីពីន៖ ការ​ទិញ​ F-16 ពី​អាមេរិក មិន​មែន​ទុក​សម្រាប់​គំរាម​ប្រទេស​ណា​មួយ​ទេ

ករណីចាប់ជំរិត
សន្តិសុខសង្គម៤ នាទីutes មុន

ចាប់ខ្លួនបុរសជនជាតិកាមេរ៉ូនម្នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីចាប់ជំរិតជិត២០ម៉ឺនដុល្លារ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ថៃ រកឃើញ ៣៤អគារ ដែលត្រូវខូចខាតធ្ងន់ធ្ងរដោយសាររញ្ជួយដី

ព័ត៌មានជាតិ១៧ នាទីutes មុន

រដ្ឋបាលខេត្តមណ្ឌលគិរី នឹងរៀបចំលេងល្បែងប្រជាប្រិយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី នៅលើសួនដំរី

ព័ត៌មានជាតិ២៧ នាទីutes មុន

ខេត្តរតនគិរី៖ ស្វាយចន្ទីធម្មតាថ្លៃជាងពូជM23 ប៉ុន្តែឆ្នាំនេះចន្ទីមិនសូវមានផ្លែ ក៏អាចលក់បានតម្លៃសមរម្យ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានជាតិ៣ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

Sokha Hotels

ព័ត៌មានពេញនិយម