Connect with us

កូវីដ-១៩

ថៃ រកឃើញអ្នកឆ្លងកូវីដថ្មីជាង ២ពាន់ករណី និងស្លាប់ ១៥នាក់ទៀត

បានផុស

នៅ

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ ​(CCSA) នៅថ្ងៃពុធនេះ បានរាយការណ៍ មានការឆ្លងចំនួន២,១១២ករណី និងអ្នកស្លាប់ចំនួន១៥នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្លាប់ថ្មីរួមមាន ៤នាក់នៅបាងកក, ២នាក់នៅ Nonthaburi, ២នាក់នៅ Sukhothai និងម្នាក់ៗនៅ Pathum Thani, Rayong, Yala, Ayutthaya, Nakhon Pathom, Nakhon Phanom និង Prachuap Khiri Khan។ 

អាយុរបស់អ្នកស្លាប់គឺចន្លោះពី៥០ដល់៨៦ឆ្នាំ ហើយពួកគេភាគច្រើនមានជំងឺរ៉ាំរ៉ៃ។

ក្នុងចំណោមករណីថ្មីទាំងអស់ គឺមានចំនួន៧៨៩ករណីនៅបាងកក បន្ទាប់មក២៤៩ករណីនៅ Nonthaburi, ២២៦ករណីនៅ Samut Prakan និង១១០ករណីនៅ Chonburi។

ក្នុងចំណោមការឆ្លងថ្មី ក៏បូកបញ្ចូលទាំងករណីនាំចូលចំនួន៥ករណីផងដែរ។

ទន្ទឹមនឹងនេះ អ្នកជំងឺចំនួន ១,៨៨៦នាក់ បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធនេះ ប្រទេសថៃ មានករណីឆ្លងជំងឺកូវីដ-១៩សរុប ៧៤,៩០០ករណី ស្លាប់៣១៨នាក់ និងជាសះស្បើយ ៤៤,៣៦០នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Nation

ចុចអាន៖ ឃើញស្ថានភាពមិនស្រួល ថៃ ប្រាប់ឲ្យពលរដ្ឋរបស់ខ្លួន ចាកចេញពីប្រទេស ឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម