កូវីដ-១៩
រដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចបិទកម្មករ៣ក្រុម នៅរោងចក្រ ហ្វាស មេកឃីង ឯ.ក ដោយមានការឆ្លងនៃជំងឺកូវីដ-១៩
រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីសម្រេច ស្ដីពី ការផ្អាកក្រុមទី 8B 9B 10B ជាបណ្ដោះអាសន្ន នៃក្រុមហ៊ុន ហ្វាស មេកឃីង ឯ.ក (Fast Making) ស្ថិតនៅក្នុងភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ការសម្រេច បិទក្រុមទាំង៣ នៃរោងចក្រ Fast Making ធ្វើឡើងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ដោយមានពាក់ព័ន្ធការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។
អាជ្ញាធរខេត្តកំពង់ស្ពឺ បានតម្រូវឲ្យកម្មករកម្មការនី ដែលធ្វើការក្នុងក្រុម8B,9B, និង10B ត្រូវចូលរួមសហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកសំណាករកមេរោគកូវីដ-១៩ ព្រមទាំងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ តាមវិធានការរបស់ក្រសួងសុខាភិបាល។ ចំពោះនយោជក នៃក្រុមហ៊ុន ត្រូវចូលរួមជាមួយអាជ្ញាធរក្នុងការទប់ស្កាត់ ស្រាវជ្រាវ និងរុករកអ្នកប៉ះពាល់ផ្សេងៗទៀតដើម្បីយកសំណាក។ ក្នុងករណីបងប្អូនខកខានមកផ្តល់សំណាកតាមការកំណត់ទេ អាចទៅផ្តល់សំណាកនៅមន្ទីរពេទ្យបង្អែក ដែលនៅក្បែរផ្ទះបំផុត។


រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏ដាក់កំហិតថា ក្នុងករណីបងប្អូនកម្មករ កម្មការនី និងនិយោជកមិនចូលរួមអនុវត្តតាមសេចក្តីសម្រេចនេះទេ នឹងត្រូវមានទោសទណ្ឌដូចមានក្នុងច្បាប់ ស្តីពីវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ផ្សេងទៀត៕
អត្ថបទ៖ ភួង រដ្ឋា
សូមចុចអាន៖ ស្នងការរងនគរបាលខេត្តម្នាក់ ស្លាប់ដោយសារកូវីដ ១៩

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ