កូវីដ-១៩
អាជ្ញាធរខេត្តកំពង់ឆ្នាំង ត្រៀមរៀបចំធ្វើឡបូជាសព៣ សម្រាប់អ្នកស្លាប់ដោយជំងឺកូវីដ១៩
ក្រុមការងារចម្រុះរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានចុះទៅសិក្សាកន្លែងធ្វើឡ សម្រាប់បូជាសពអ្នកកើតជំងឺកូវី១៩ នៅក្នុងស្រុករលាប្អៀរ។ នេះបើយោងតាមមន្ត្រីសាលាខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែឧសភានេះ។
លោក សេង វិចិត្រ អភិបាលរងស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី០៥ ខែឧសភានេះ បានឲ្យដឹងថា តាមគម្រោងរបស់រដ្ឋបាលខេត្ត គឺនឹងត្រូវរៀបចំធ្វើឡបូជាសពអ្នកស្លាប់ ដោយសារជំងឺកូវីដ នៅតំបន់ដីសហគមន៍នៅក្នុងភូមិសាស្ត្រ ភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ។ បើគ្មានការប្រែប្រួលនោះទេនៅព្រឹកថ្ងៃទី០៦ ខែឧសភា ស្អែកនេះ អាជ្ញាធរខេត្តនឹងរៀបចំធ្វើពិធីក្រុង ពាលី ទៅតាមទំនៀមទម្លាប់ប្រពៃណី ដើម្បីកសាងឡបូជាសពតាមគម្រោងខាងលើនេះហើយ។
តាមមន្ត្រីសាលាខេត្តឲ្យដឹងនោះ គឺធ្វើឡសម្រាប់បូជាសពអ្នកស្លាប់ ដោយជំងឺកូវីដចំនួន៣ ប៉ុន្តែបានធ្វើប៉ុន្មាននោះមិនទាន់ច្បាស់នោះទេ គឺធ្វើទៅតាមថវិកាដែលមានជាក់ស្ដែង។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ មានស្ត្រីអ្នកជំងឺម្នាក់បានស្លាប់ដោយសារជំងឺកូវីដ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ បន្ទាប់មកអាជ្ញាធរយកសពអ្នកជំងឺនេះ ត្រូវបូជានៅទីមច្ឆាវត្តជ្រៃបាក់ ក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋតវ៉ារារាំងមិនឲ្យបូជាសពនៅក្នុងទីមច្ឆាវត្តឡើយ ដោយសារពួកគាត់ខ្លាចឆ្លងរាលដាលជំងឺកូវីដ ចូលក្នុងមូលដ្ឋានរបស់គាត់។ បន្ទាប់មកអាជ្ញាធរខេត្ត ក៏បានយកសពអ្នកជំងឺកូវីដខាងលើនេះ មកបូជានៅទីមច្ឆាវត្តខ្សាម ក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងវិញ ទៅតាមបច្ចេកទេសយ៉ាងច្បាស់លាស់និងហ្មត់ចត់ផងដែរ៕
អត្ថបទ៖ ឈៀងថារិទ្ធ
សូមចុចអាន៖ ទារិកាម្នាក់ ក៏រងគ្រោះក្នុងចំណោមអ្នកឆ្លងថ្មី ១១៨ នាក់នៅខេត្តព្រះសីហនុ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់