កូវីដ-១៩
ស្រាយមន្ទិលអំពីត្រណមគ្រឿងសមុទ្រក្រោយចាក់វ៉ាក់សាំងការពារកូវីដ-១៩
ក្រោយពេលចាក់វ៉ាកសាំងរួច អាហារមួយចំនួនត្រូវបានលើកទឹកចិត្តឱ្យទទួលទានដើម្បីជំនួយសរីរាង្គ ព្រមទាំងពង្រឹងប្រព័ន្ធភាពស៊ាំឱ្យកាន់តែប្រសើរ។ ស្របពេលគ្នាដែរ អាហារខ្លះមិនអនុញ្ញាតឱ្យបរិភោគនោះទេ ព្រោះបណ្ដាលឱ្យប្រសិទ្ធភាពវ៉ាក់សាំងថមថយគុណភាព។
យោងតាមការលើកឡើងរបស់ក្រសួងសុខាភិបាលនាពេលកន្លងមក បានឱ្យដែរថា បន្ទាប់ពីចាក់វ៉ាក់សាំង ត្រូវបន្តតាមដានសុខភាពឲ្យបានដិតដល់ក្នុងរយៈពេល ៧២ ម៉ោង ដោយចៀសវាងសកម្មភាពប្រើកម្លាំងធ្ងន់ធ្ងរ និងសម្រាកឲ្យបានគ្រប់គ្រាន់។
ក្រៅពីនោះ ត្រូវបន្ថែមអាហារសម្បូរជីវជាតិផងដែរ។ ក្នុងរយៈពេលមួយសប្តាហ៍ ចៀសវាងបរិភោគអាហារមានជាតិហឹរ មិនត្រូវពិសារជាតិស្រវឹង ជាពិសេសអ្នកដែលមានប្រតិកម្មជាមួយជាតិអាល់កុល ដែលវាអាចនាំឲ្យវ៉ាក់សាំងបាត់បង់ប្រសិទ្ធភាព។ រីឯអាហារមួយចំនួនទៀតដូចជា ភេសជ្ជៈផ្អែមៗ អាហារ Fast Food អាហារកែច្នៃ អាហារកំប៉ុងឬកញ្ចប់។ល។ ក៏ត្រូវត្រណមសិន ដើម្បីឱ្យវ៉ាក់សាំងមានពេលធ្វើការរបស់វា។
ដោយឡែក បញ្ហាតមគ្រឿងសមុទ្រ ក៏ត្រូវបានវេជ្ជបណ្ឌិតហាមឃាត់ផងដែរ។
ចំពោះករណីនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា តាមពិតការតមគ្រឿងសមុទ្រ គឺហាមប្រាមចំពោះតែអ្នកដែលមានប្រតិកម្មអាឡ័កស៊ីជាមួយគ្រឿងសមុទ្រប៉ុណ្ណោះ។ លោកស្រីបន្តថា ដោយសារក្នុងពេលកន្លងមក អ្នកមានប្រវត្តិអាឡ័កស៊ី នៅពេលពួកគាត់ចាក់វ៉ាក់សាំងរួច គាត់ក៏ពិសារគ្រឿងសមុទ្រ អ៊ីចឹង! ធ្វើឱ្យគាត់មានប្រតិកម្មភ្លាមៗ ហើយក្រោយប្រតិកម្មគាត់ចោទថា មកពីវ៉ាក់សាំង មិនមែនមកពីគ្រឿងសមុទ្រទេ។ ដូច្នេះអ្នកដែលដឹងថា ខ្លួនមានអាឡ័កស៊ីជាមួយគ្រឿងសមុទ្រ ក្រោយពីចាក់វ៉ាក់សាំងស្រេចបាច់ ពួកគាត់ត្រូវតែតមប្រភេទអាហារសមុទ្រដាច់ខាត ពីព្រោះបើមិនតមទេ វាអាចមានការភ័ន្តច្រឡំអំពីប្រសិទ្ធភាពវ៉ាក់សាំង ហើយអាចប៉ះពាល់សុខភាពអ្នកចាក់វ៉ាក់សាំងផងដែរ។
លោកស្រីវេជ្ជបណ្ឌិតរូបនេះ បញ្ជាក់បន្ថែមថា ត្រណមគ្រឿងសមុទ្រក្រោយចាក់វ៉ាក់សាំងទាំងដូសទី១និងទីៗ គឺសម្រាប់តែអ្នកដែលប្រតិកម្មជាមួយគ្រឿងសមុទ្រទេ៕
អត្ថបទ៖ សន្យា
ចុចអាន៖ អ្នកជំនាញទូន្មានឱ្យតមភេសជ្ជៈផ្អែមៗ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ ព្រោះ…
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព៧ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍២ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ