Connect with us

កូវីដ-១៩

ដាក់បម្រាមគោចរ មានអ្នក​បំពាន​ សរុប​​បញ្ជូន​ឡើង​តុលាការបាន​ ១៣ នាក់​

បានផុស

នៅ

ភ្នំពេញ៖ លោកវរសេនីយ៍ឯក​ សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍នៅរសៀលថ្ងៃទី០៥ឧសភានេះថា គិតចាប់ពីថ្ងៃទី១៥ខែមេសារហូតមកដល់ថ្ងៃទី០៤ខែឧសភាឆ្នាំ២០២១នេះ អាជ្ញាធរមានសមត្ថកិច្ចបានចាប់មនុស្សបានចំនួន៤៧៨នាក់ ដែលបានបំពានទៅនឹងបម្រាមបិទខ្ទប់របស់រាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមជនល្មើសចំនួន៤៧៨នាក់ បាន​បញ្ជូនទៅតុលាការចំនួន១៣នាក់ ឃុំខ្លួនចំនួន១០នាក់ កំពុងបន្តនីតិវិធីចំនួន៣នាក់ កំពុងសាកសួរនៅអធិការដ្ឋានចំនួន២១នាក់ ធ្វើការអប់រំអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញចំនួន៨៥នាក់ បញ្ជួនទៅចត្តាឡីស័កចំនួន១៤ថ្ងៃចំនួន៣១នាក់ និងធ្វើការពិន័យជាទឹកប្រាក់អន្តរកាលចំនួន៣២៦នាក់។

គួរបញ្ជាក់ថា អ្នកដែលមិនគោរព និងបំពានវិធានការរដ្ឋបាលនានាដែលដាក់ចេញដោយអាជ្ញាធររាជធានីភ្នំពេញនឹងត្រូវរងការផាកពិន័យជាទឹកប្រាក់ពី១លានរៀលទៅ៥លានរៀល ហើយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីចន្លោះពី៦ខែទៅ៣ឆ្នាំ និងពិន័យបន្ថែមទៀតពី២លានរៀលទៅ១០លានរៀល បើសកម្មភាពបំពាននាំឱ្យមានការចម្លងជំងឺកូវីដ១៩ទៅអ្នកដទៃ។ បន្ថែមលើនេះ គឺនឹងត្រូវផ្ទន្ទាទោសដាក់ពន្ធនា​គារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី៥លានរៀលទៅ២០លានរៀល បើសកម្មភាពបំពានបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

រាជរដ្ឋាភិបាលបានដាក់ចេញវិធានការបិទខ្ទប់១រយៈពេល១៤ថ្ងៃចាប់ពីម៉ោងសូន្យថ្ងៃទី១៥ខែមេសារហូតដល់ថ្ងៃទី២៨ខែមេសាឆ្នាំ២០២១និងបន្តរយៈពេល៧ថ្ងៃទៀតចាប់ពីថ្ងៃទី២៩ខែមេសារហូតដល់ថ្ងៃទី០៥ខែឧសភាឆ្នាំ២០២១៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​បរិស្ថាន​ ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​​បន្ទាន់ ខណៈមានវិដេអូទឹក​កខ្វក់​ហូរចូល​ទន្លេ​ក្បែរ​ស្ថានីយ​ទឹកស្អាតជ្រោយចង្វារ

ព័ត៌មានជាតិ៧ ម៉ោង មុន

សមាគម​ទី​ភ្នាក់ងារ​ជ្រើសរើសពលករកម្ពុជា បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាភិបាលថ្មី សម្រាប់អាណត្តិទី៦

សេដ្ឋកិច្ច៨ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មបដិសេធ កម្ពុជាដាក់ពន្ធអាមេរិក ៩៧%

សន្តិសុខសង្គម៨ ម៉ោង មុន

តុលាការ​សម្រេច​ឃុំ​ខ្លួន​ជនជាតិ​កាមេរ៉ូន​ម្នាក់ ​ជំរិត​ទារ​ប្រាក់​ពី​ស្រ្តីជនជាតិឡាវ​ជិត​២០​ម៉ឺន​ដុល្លារ

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរជាតិ​គ្រឿងញៀន និង​សមាគម​សិល្បករ​ខ្មែរ​រួម​គ្នា​ពង្រីក​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម