កូវីដ-១៩
CEO ក្រុមហ៊ុន BioNTech ថា កូវីដនឹងបន្តរាលដាលពាសពេញពិភពលោកដល់ឆ្នាំ ២០២២ បើប្រទេសមួយចំនួននៅតែខ្វះខាតវ៉ាក់សាំង
ក្រុមហ៊ុនជីវបច្ចេកវិទ្យាអាល្លឺម៉ង់ BioNTech ដែលរួមគ្នាបង្កើត វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាមួយក្រុមហ៊ុនឱសថអាមេរិក Pfizer បានសន្មតថា ជំងឺរាតត្បាតជាសកលកូវីដ ១៩ អាចមានរហូតដល់ឆ្នាំ ២០២២ ដោយសារតែ ប្រទេសខ្លះប្រឈមនឹងកង្វះខាត ការផ្គត់ផ្គង់វ៉ាក់សាំង ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Wall Street Journal កាលពីថ្ងៃអង្គារ ។

យោងតាមនាយកប្រតិបត្តិក្រុមហ៊ុន BioNTech លោក Ugur Sahin បានថ្លែងប្រាប់កាសែត The Wall Street Journal ថា ជំងឺដ៏សាហាវនេះ នឹងបន្តកើតមាន ប្រសិនបើបណ្តាប្រទេស ដូចជា ឥណ្ឌា នៅតែបន្តកើនឡើង នូវករណីឆ្លងប្រចាំថ្ងៃ មិនធ្លាប់មានពីមុនមកបែបនេះ ហើយមិនខិតខំប្រឹងប្រែង ក្នុងការចាក់វ៉ាក់សាំង ។
លោកបាននិយាយថា “យើងត្រូវធានា អត្រាចាក់វ៉ាក់សាំងខ្ពស់នៅទូទាំងពិភពលោក ។ បើមិនដូច្នោះទេ គ្មាននរណាម្នាក់នឹងមានសុវត្ថិភាពឡើយ ។ នៅពាក់កណ្តាលឆ្នាំ ២០២២ តំបន់ដែលមានដង់ស៊ីតេប្រជាជនខ្ពស់ ដូចជា ឥណ្ឌា នឹងទទួលបានអត្រាខ្ពស់ នៃការចាក់ថ្នាំបង្ការ និងមានភាពស៊ាំគ្រប់គ្រាន់” ។

លោក Sahin បន្តថា “យើងនឹងឃើញ នៅក្នុងរយៈពេល ១២ ខែទៀត ចំនួននៃការកើនឡើង នូវករណីឆ្លងក្នុងប្រទេសឧស្សាហកម្ម ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានប្រាក់ចំណូលទាប នឹងធ្លាក់ចុះ បន្ទាប់ពី ពួកគេមានប្រព័ន្ធភាពស៊ាំគ្រប់គ្រាន់ ក្រោយមានការបង្កើន សមត្ថភាពផលិតវ៉ាក់សាំងដែលមានស្រាប់ និងបន្ថែមទីតាំងផលិតកម្មថ្មីៗ” ។
ក្រុមហ៊ុន BioNTech ដែលសហការជាមួយក្រុមហ៊ុន Pfizer បានសន្យាពង្រីក សម្ព័ន្ធភាពផលិតកម្មរបស់ខ្លួនចំនួន ៣០ ក្រុមហ៊ុន ក្នុងការផលិតវ៉ាក់សាំងបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ដល់បណ្តាប្រទេសមួយចំនួន ដូចជា ប្រទេសឥណ្ឌា ជាដើម ។

ថ្មីៗនេះ ប្រទេសឥណ្ឌា បានប្រឈមមុខនឹងរលកនៃការឆ្លងថ្មី និងធ្ងន់ធ្ងរជាងមុន ដែលបច្ចុប្បន្នមានចំនួនអ្នកឆ្លងសរុបជិត ២២.៣ លានករណី ចាប់តាំងពីការចាប់ផ្តើម នៃរោគរាតត្បាត ខណៈមានករណីឆ្លងជាង ៣០០,០០០ ករណីជារៀងរាល់ថ្ងៃ ។
បច្ចុប្បន្ន ប្រទេសនេះប្រឈមនឹងកង្វះវ៉ាក់សាំង ខណៈដែលរដ្ឋាភិបាល បានប្រកាសពីដំណាក់កាលទី ៣ នៃការចាក់ថ្នាំបង្ការរោគទ្រង់ទ្រាយធំ លើប្រជាជនឥណ្ឌាជិត ១៥៩ លាននាក់ នៅក្នុងចំនួនប្រជាជនសរុបយ៉ាងហោចណាស់ ១.៣ ពាន់លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ វ៉ាក់សាំង Pfizer-BioNTech បង្ហាញប្រសិទ្ធភាពការពារកូវីដរយៈពេល ៦ ខែ ក្រោយចាក់ពេញ ២ ដូស
ចុចអាន ៖ វ៉ាក់សាំង BioNTech-Pfizer មានប្រសិទ្ធភាព ១០០ ភាគរយ ចំពោះក្មេងអាយុពី ១២ ដល់ ១៥ ឆ្នាំ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?