កូវីដ-១៩
ចាស់ជរាគ្មានទីពឹងចំនួន៦៦នាក់ទទួលអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
តាមរយៈលោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ បាននាំយកនូវអំណោយសង្គ្រោះបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់លោកតា លោកយាយចាស់ជរា គ្មានទីពឹងចំនួន៦៦នាក់ ក្នុងខេត្តប៉ៃលិន ដែលទទួលរងផលប៉ះពាល់ក្នុងវិបត្តិកូវីដ-១៩ ។

ពិធីនេះបានប្រព្រឹត្តទៅនៅ៣ទីតាំងផ្សេងគ្នា ដោយមានការអញ្ជើញចូលរួមពីលោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អភិបាលរងខេត្ត ក្រុមការងារ ស.ស.យ.ក និងក្រុមការងារកាកបាទក្រហមកម្ពុជាខេត្ត ជាច្រើនរូប ។
ក្នុងឱកាសជួបសំណេះសំណាលនេះដែរ លោកស្រី បាន ស្រីមុំ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ពិសេសគឺពលរដ្ឋនៅតាមតំបន់ព្រំដែនយើងតែម្តង។

លោកស្រីអភិបាលខេត្តបន្ថែមថា ដោយសារបញ្ហាវិបត្តិជំងឺកូវីដ-១៩ ទើបធ្វើឱ្យជីវភាពប្រជាពលរដ្ឋជាច្រើនជួបនូវការខ្វះខាត ខណៈពេលមិនអាចចេញទៅប្រកបមុខរបរណាឆ្ងាយ ពីលំនៅឋានខ្លួនបាន ដូចកាលពីមុន ហើយអំណោយទាំងអស់នេះ គ្រាន់តែអាចជួយសម្រាលបន្ទុកមួយរយៈពេលខ្លីប៉ុណ្ណោះ តែក៏នឹងផ្តល់ជូននាពេលក្រោយៗ បន្តទៀត។
ទន្ទឹមនឹងនេះដែរ លោកស្រីអភិបាលខេត្តក៏បានក្រើនរំឮកប្រជាពលរដ្ឋទាំងអស់ ឱ្យចេះថែរក្សាអនាម័យ សម្អាតបរិស្ថានជុំវិញផ្ទះ តាមដងផ្លូវទីសាធារណៈឱ្យបានស្អាតជានិច្ច ដើម្បីសុខភាព និងសោភ័ណភាព តែយើងក៏ត្រូវមានការប្រុងប្រយ័ត្ន ឱ្យបានខ្ពស់ចំពោះបញ្ហាជំងឺកូវីដ-១៩ ដ៏កាចសាហាវខាងលើ ដោយត្រូវលាងដៃនឹងសាប៊ូ ឱ្យបានញឹកញាប់ ឬលាងដៃនឹងទឹកអាល់កុល ជែលជាដើម ដើម្បីការពារកុំឱ្យឆ្លងរីករាលដាលនៅក្នុងសហគមន៍។

សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ ដែលផ្តលជូនចាស់ជរាទាំងនោះរួមមានដូចជា អង្ករ៣០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកសុទ្ធដបធំ១យួរ និងថវិកាមួយចំនួន ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ







-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា