កូវីដ-១៩
អភិបាលរាជធានីនិងប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង បន្តចុះពិនិត្យស្ថានភាព និងពង្រឹងការងារចាក់វ៉ាក់សាំងកូវីដ-១៩
លោក ឃួង ស្រេង និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តចុះពិនិត្យស្ថានភាពតាមទីតាំងចាក់វ៉ាក់សាំងមួយចំនួន នៅទូទាំងរាជធានីភ្នំពេញ ដើម្បីពង្រឹងការងារនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋ ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ពិសេសឲ្យពួកគាត់រក្សាគម្លាតសុវត្ថិភាពនិងពាក់ម៉ាស ទប់ស្កាត់ការរីករាលដាលនៃជំងឺ-១៩ នៅព្រឹកថ្ងៃទី០៥ ខែឧសភានេះ។
អភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាកការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិយុទ្ធនាការចាក់វ៉ាក់សាំង បានចុះពិនិត្យចំនួន៤ខណ្ឌ នៅក្នុងរាជធានីភ្នំពេញ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល។ ក្នុងការចុះពិនិត្យទីតាំងជាច្រើនកន្លែងនោះ លោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់អាជ្ញាធរក៏ដូចជាក្រុមការងារដែលអនុវត្ត លើការចាក់វ៉ាក់សាំងនេះ ត្រូវណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ រក្សាគម្លាតសុវត្ថិភាព ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសឲ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយសារតែយុទ្ធនាការនេះ បងប្អូនប្រជាពលរដ្ឋដែលត្រូវមកទទួលយក ការចាក់វ៉ាក់សាំងជាប្រជាពលរដ្ឋ រស់នៅតំបន់ក្រហម ដែលប្រឈមមុខនិងការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារខ្លួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

គួរបញ្ជាក់ថា ដើម្បីបន្សាំតំបន់មានហានិភ័យខ្ពស់ ក្រសួងការពារជាតិបានបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ក្នុងមូលដ្ឋានខណ្ឌចំនួន៤ ដែលមានការរីករាលដាលកូវីដធ្ងន់ធ្ងរ ក្នុងនោះមានខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ដោយចាប់អនុវត្តចាប់ពីថ្ងៃទី០១ ខខែឧសភាតទៅ ក្នុងផែនការផ្តល់ជូនជាង៥០ម៉ឺននាក់ រស់នៅតំបន់ក្រហម ហើយក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ បើបើគិតពីថ្ងៃទី១ដល់ថ្ងៃទី០៤ឧសភានេះ មានពលរដ្ឋចំនួន ជាង១៤ម៉ឺននាក់ ទទួលបានការចាក់វ៉ាក់សាំងដូសទីមួយ។




សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែឧសភានេះ ក៏បានដាក់បទបញ្ជាទៅអង្គភាពកងទ័ពនិងក្រុមការងារចាក់វ៉ាក់សាំងជូនពលរដ្ឋរស់នៅតំបន់ក្រហមឲ្យបាន ៥២ ម៉ឺននាក់ឬលើសពីនេះ។ សម្តេចនាយករដ្ឋមន្ត្រីថ្លែងបញ្ជាក់ថា វ៉ាក់សាំងសម្រាប់ប្រជាពលរដ្ឋជាង៥២ ម៉ឺននាក់នៅតំបន់ក្រហម នឹងមិនខ្វះនោះទេ ពីព្រោះនៅថ្ងៃទី១១ ខែឧសភា ខាងមុខ វ៉ាក់សាំងនឹងមកដល់៥០ ម៉ឺនដូស ហើយថ្ងៃទី១៥ និងមកដល់៥០ ដូសទៀត ។ ដូច្នេះនឹងមានវ៉ាក់សាំង១ លានដូសបន្ថែមទៀត។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ក្រុមអង្គភាពចាក់វ៉ាកសាំងត្រូវចាក់ប្រជាពលរដ្ឋឲ្យអស់នៅតំបន់ក្រហម មិនត្រឹមតែ៥២ ម៉ឺននាក់នោះទេ ទោះបីលើសពីនេះ ដល់ ៦០ ម៉ឺនក៏រាជរដ្ឋាភិបាលមានសមត្ថភាពចាក់ដែរ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម៕
អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?