កូវីដ-១៩
អាជ្ញាធរខេត្តត្បូងឃ្មុំ ត្រៀមមណ្ឌលធ្វើចត្តាឡីស័កកម្រិត១ និងកម្រិត២បន្ថែម
ត្បូងឃ្មុំ៖ អាជ្ញាធរខេត្តត្បូងឃ្មុំ បានត្រៀមមណ្ឌលធ្វើចត្តាឡីស័កកម្រិត១ និងកម្រិត២ សរុបចំនួន៤ទីតាំង ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដើម្បីដាក់ពលករដែលមកពីក្រៅប្រទេសនិងអ្នកជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខណៈមានអ្នកជាប់ពាក់ព័ន្ធច្រើននាក់ទៅនឹងព្រឹត្តិការណ៍២០កុម្ភៈ។

លោកវិជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ក្រោយពីមានចំនួនអ្នកសង្ស័យពាក់ព័ន្ធជាមួយ អ្នកវិជ្ជមានកូវីដ-១៩ ក្នុងខេត្ត សរុប១,៧០០នាក់ជាង អាជ្ញាធរខេត្តត្បូងឃ្មុំ បានចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ធ្វើការរកមណ្ឌលចត្តាឡីស័ក ជាក់ស្តែងមាន វិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន តំបែរ ស្រុកតំបែរ ដែលត្រូវត្រៀមធ្វើកន្លែងចត្តាឡីស័កនិងជាកន្លែងផ្តល់ភាពងាយស្រួលដល់ការមើលថែរទាំសុខភាព និងទំនុកបម្រុងផ្គត់ផ្គង់អាហារ។

លោកវិជ្ជបណ្ឌិត បន្ថែមទៀតថា ចុះផ្សព្វផ្សាយវិធានការសុខាភិបាល បីកុំបីការពារ និងត្រូវបន្តរៀបចំ ពង្រីកបន្ថែមមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកបន្ថែមពីអ្វីដែលបានរៀបចំកន្លងមក ដើម្បីត្រៀមលក្ខណៈក្នុងករណីផ្ទុះរីករាលនៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានដែលប្រឈម។

ចំពោះពលរដ្ឋដែលពាក់ព័ន្ធត្រូវបន្តគ្រប់គ្រងអ្នកប៉ះពាល់ដោយផ្ទាល់ត្រូវដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុក ដែលបានត្រៀម និងអ្នកប៉ះពាល់ដោយប្រយោល ត្រូវដាក់ខ្លួនឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន៕
អត្ថបទ និង រូបភាព៖ ហុង ម៉េងហៀ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង