កូវីដ-១៩
ខណ្ឌចំនួន ៥ ជាតំបន់លឿង សូមបងប្អូនស្វែងយល់បំរាម និងការអនុញ្ញាតិអាចធ្វើបាន
ក្រោយការបែងចែកជាថ្មី ខណ្ឌចំនួន ០៥ ត្រូវបានកំណត់ជា «តំបន់លឿង» ទាំងស្រុង ពោលគឺគ្មាន «តំបន់លឿងទុំ» និង «តំបន់ក្រហម» ក្នុងនោះមានខណ្ឌចំការមន, ខណ្ឌដូនពេញ, ខណ្ឌសែនសុខ, ខណ្ឌជ្រោយចង្វារ និងខណ្ឌបឹងកេងកង។
ទោះបីតំបន់លឿងក្នុងខណ្ឌទាំង ៥ នេះ ជាភូមិសាស្រ្តមានការឆ្លងកម្រិតស្រាលមានអាទិភាពខ្ពស់ ពលរដ្ឋដែលរស់នៅក្នុងខណ្ឌទាំង៥ ជា «តំបន់លឿង» ត្រូវអនុវត្តបំរាមមួយចំនួនតាមសេចក្តីប្រកាសរបស់អាជ្ញាធររាជធានីភ្នំពេញក្នុងនោះក៏ត្រូវបន្តអនុវត្តបម្រាមគោរចរពីម៉ោង ០៨ យប់ ដល់ ០៣ ភ្លឺ។
សូមមើលសេចក្តីណែនាំលម្អិតបញ្ជាក់ខាងក្រោមនេះ៖
* ទី១៖ ការធ្វើចរាចរណ៍គ្រប់ប្រភេទ នៅក្នុងតំបន់លឿង ត្រូវបានអនុញ្ញាតឱ្យប្រព្រឹត្តទៅជាធម្មតា។ ការធ្វើដំណើរចេញពី «តំបន់លឿង» ឆ្លងកាត់ «តំបន់ក្រហម» និង «តំបន់លឿងទុំ» ត្រូវបានអនុញ្ញាតតែក្នុងករណីដែលមានចែងក្នុងចំណុចទី១ នៃប្រការ៣ និងចំណុចទី១ នៃប្រការ៤ នៃសេចក្តីសម្រេចនេះ។
ការចេញទៅក្រៅភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវអនុវត្តតាមសេចក្តីណែនាំលេខ ០៣ សណន ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការពង្រឹងការអនុវត្តវិធានការចាំបាច់មួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល។
* ទី២៖ សកម្មភាពការងារ មុខរបរ និងអាជីវកម្មគ្រប់ប្រភេទនៅក្នុង តំបន់លឿង” ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការជាធម្មតា លើកលែងតែសាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូ តែក និងបៀហ្គាឌិន រមណីយដ្ឋាន និងសួនកម្សាន្តនានាអាជីវកម្មម៉ាស្សា ហាងលក់និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ រោងភាពយន្ត រោងសម្តែងសិល្បៈ សារមន្ទីរ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា។
រដ្ឋបាលរាជធានីភ្នំពេញ នឹងពិនិត្យសម្រេច ហាមឃាត់សកម្មភាពការងារ មុខរបរ និងអាជីវកម្មផ្សេងទៀត ដោយយោងតាមតម្រូវការចាំបាច់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលបើកដំណើរការនៅក្នុង «តំបន់លឿង» ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល និងត្រូវប្រកាន់ខ្ជាប់នូវការធ្វើ
អនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ និងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត
* ទី៣៖ ការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ដែលមានលក្ខណៈកុនករកកកុញ ឬ ដែលមានមនុស្សចូលរួមលើសពី ១០ (ដប់) នាក់ ត្រូវបានហាមឃាត់ លើកលែងតែការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា ការរៀបចំពិធីបុណ្យសព ដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ចការជួបជុំរបស់ស្ថាប័នសាធារណៈ ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ-១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ, ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬ របស់សាលាជម្រះក្តី និងការជួបជុំមនុស្សដែលមានភាពចាំបាច់ សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬ ក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
ការហាមឃាត់ខាងលើនេ៖ មិនអនុវត្តចំពោះការជួបជុំ ឬ ការប្រមូលផ្ដុំមនុស្ស ដើម្បីបំពេញការងារបម្រើឱ្យសកម្មភាពមុខរបរ ឬ អាជីវកម្មដែលត្រូវបានអនុញ្ញាតនៅក្នុង «តំបន់លឿង» ឡើយ។ រាល់សកម្មភាពនៃការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស ត្រូវអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល និងត្រូវប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បី សម្លាប់មេរោគ ការវាស់កម្ដៅ និងការអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលផ្សេងទៀត។
* ទី៤៖ រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់ លើកលែងក្នុងលំនៅឋាន ឬ ទីសំណាក់ជាមួយគ្នា។
* ទី៥៖ ត្រូវបានអនុវត្តបម្រាមគោចរនៅ «តំបន់លឿង» ដោយផ្អាកជាបណ្តោះអាសន្ននូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម នៅចន្លោនម៉ោង ២០ (ម្ភៃ) ដល់ម៉ោង ៣ (បី) លើកលែងតែក្នុងករណី ដូចតទៅ៖
– ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលមានសមត្ថកិច្ចអនុវត្តវិធានការនានាក្នុងអំឡុងពេលបិទខ្ទប់ ដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ជាបេសកកម្ម
– ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់
– មូលហេតុចាំបាច់និងបន្ទាន់ក្នុងគ្រួសារ
– ការដឹកជញ្ជូនទំនិញ
– ការដឹកជញ្ជួនទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ
– ទីតាំងផលិតនិងផ្គត់ផ្គង់អាល់កុល និងអុកស៊ីហ្សែន
– ទីតាំងផលិតនិងផ្គត់ផ្គង់មី
– ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍សាធារណៈ
– សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន
– ឱសថស្ថានី
– សេវាពន្លត់អគ្គិភ័យ
– សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត
– សេវាបម្រើប្រតិបត្តិការផ្នែកទូរគមនាគមន៍
– ស្ថានីយ៍ប្រេងឥន្ធនៈ-ហ្គាស
– សេវាសណ្ឋាគារ និងផ្ទះសំណាក់
– ករណីចាំបាច់ និងសេវាសាធារណៈចាំបាច់ដទៃទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
* ទី៦៖ ផ្សារ ទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន-អាហារដ្ឋាន ត្រូវលក់ដូរជាលក្ខណៈវេចខ្ចប់ ហើយរដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រូវរឹតបន្តឹង និងត្រួតពិនិត្យនៅតាមទីកន្លែងទាំងនោះ និងត្រូវហាមឃាត់មិនឱ្យបើកដំណើរការ ចំពោះទីតាំងណាដែលមិនរៀបរយ ឬ មានហានិភ័យខ្ពស់ក្នុងការចម្លង និងឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
* ទី៧៖ រដ្ឋបាលខណ្ឌទាំង១៤ ត្រូវអនុវត្តការហាមឃាត់ ឬ ផ្អាកជាដាច់ខាតនូវរាល់ទីតាំងសកម្មភាពការងារមុខរបរ ឬ អាជីវកម្ម ដែលត្រូវបានអនុញ្ញាតស្របតាមចំណុចទី២ នៃប្រការ៥ នៃសេចក្តីសម្រេចលេ៖ នៅពេលដែលទីកន្លែង នៃសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មនោះ ជាពិសេសផ្សារ និងទីកន្លែងលក់ដូរគ្រឿងឧបភោគបរិភោគ និងភោជនីយដ្ឋាន-អាហារដ្ឋាន ត្រូវបានរកឃើញ ឬ មានការសង្ស័យថា មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ លើកលែងតែចំពោះទីតាំងសកម្មភាពការងារដែលទាក់ទងនឹងសេវាពន្លត់អគ្គិភ័យ សេវាផ្គត់ផ្គង់អគ្គិសនី សេវាផ្គត់ផ្គង់ទឹកស្អាត សេវាបម្រើប្រតិបត្តិការផ្នែកទូរគមនាគមន៍ សេវាសង្គ្រោះបន្ទាន់ សេវាសុខាភិបាល ឱសថស្ថាន ទីតាំងផលិត និងផ្គត់ផ្គង់
អាល់កុល និងអុកស៊ីហ្សែន ទីតាំងផលិតនិងផ្គត់ផ្គង់មី ទីតាំងលក់ហ្គាសសម្រាប់ចម្អិនអាហារ និងទីតាំងឃ្លាំងស្តុក ទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ ដែលត្រូវបានអនុញ្ញាតឱ្យដំណើរការជាធម្មតា បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចបានចាត់វិធានការ ផ្នែកសុខាភិបាល ក្នុងការកំណត់អ្នកពាក់ព័ន្ធ ដែលត្រូវយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័ករួចរាល់។
រាល់ទីតាំង នៃសេវាកម្មដែលត្រូវបានលើកលែង និងអនុញ្ញាតឱ្យបើកដំណើរការនេះ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវ វិធានការសុខាភិបាលរួមមាន ការពាក់ម៉ាស និងការរក្សាគម្លាតសុវត្ថិភាព ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៩ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ