កូវីដ-១៩
សំណួរងាយៗមួយចំនួនធ្វើឲ្យអ្នកចាក់ ឬមិនទាន់ចាក់វ៉ាក់សាំង ធ្លោយមាត់ប្រាប់ទាំងមិនដឹងខ្លួន
ក្រោយការចាក់វ៉ាក់សាំងមានភាពទូលំទូលាយជាងមុន មនុស្សគ្រប់គ្នានឹងចាប់ផ្ដើមយល់ដឹងបានច្រើនពីរឿងមួយនេះ។ ដូច្នេះគ្មានអីចម្លែកឬជាការរើសអើង បើសិនគ្រប់គ្នាសួរគ្នាទៅវិញទៅមកថា ម្នាក់ៗបានទទួលវ៉ាក់សាំងរួចរាល់និងមានអាការប្រតិកម្មផ្សេងគ្នារបៀបម៉េចខ្លះ។
អ្នកជំនាញនិយាយថា វិធីដែលអាចសួរដោយបង្ការខ្លាចគេខឹង អាចសួរដោយសំឡេងស្មោះត្រង់ និងរើសពាក្យគួរសមនិយាយទៅកាន់បុគ្គលនោះ។
១ មុនសួរពិនិត្យសំឡេងខ្លួនឯងសិនជៀសវាងគេយល់ច្រឡំទៅន័យផ្សេង

វេជ្ជបណ្ឌិត Haley Neidich, LCSW អ្នកចិត្តសាស្ត្រនៅ Tampa មានប្រសាសន៍ថា “ ការបញ្ចេញសំឡេងដែលមិនបានពិនិត្យ អាចជាការចោទប្រកាន់ និងជាបញ្ហាចម្បងមួយពេលអ្នកចង់សួរមនុស្សណាម្នាក់អំពីស្ថានភាពនៃការចាក់វ៉ាក់សាំងរបស់ពួកគេ” ។ បើយើងសួរឆ្គងៗគេនឹងឆ្លើយមកបែបនោះដូចគ្នា ហើយគេក៏អាចអន់ចិត្តព្រោះមិនយល់ន័យយើង។
ប្រការល្អត្រូវប្រាប់ពីស្ថានភាពវ៉ាក់សាំងរបស់អ្នកជាមុនសិន បន្ទាប់មកទើបអាចសួរពីគេអារម្មណ៍យ៉ាងណាចំពោះវ៉ាក់សាំងនេះ។ គំនិតនេះអាចនឹងជំរុញឲ្យមានការសន្ទនាបែបធម្មជាតិ ហើយធ្វើឲ្យមនុស្សម្នាក់នោះកាន់តែមានភាពសុខស្រួលក្នុងការឆ្លើយតបមកវិញ។
២ ជ្រើសរើសពាក្យគួរសមដោយឆ្លាតវៃ

គួរតែគិតពីពាក្យដែលយើងបានជ្រើសរើស នៅពេលសួរអំពីស្ថានភាពចាក់វ៉ាក់សាំងរបស់នរណាម្នាក់។ ការសន្ទនាវ៉ាក់សាំងមិនគួរតឹងតែងទេ គួរតែនិយាយធម្មតា ដោយមិនគិតពីការវិនិច្ឆ័យនិងដោយស្មោះត្រង់។ យើងអាចអាចនិយាយអ្វីធម្មតាដូចជា “ តើអាចចែករំលែកស្ថានភាពប្រតិកម្មវ៉ាក់សាំង លើរាងកាយរបស់អ្នកជាមួយខ្ញុំទេ? ខ្ញុំចេះតែមានការភ័យខ្លាចក្នុងពេលនៅជិតមនុស្សច្រើន ” ឬ ” ណាមួយខ្ញុំចេះតែបារម្ភ បើខ្ញុំឆ្លងអាចរាលដាលដល់អ្នកផ្ទះខ្ញុំ ដែលមានសុទ្ធតែមនុស្សប្រឈមហានិភ័យខ្លាំង។ ប៉ុន្តែបើមានវ៉ាក់សាំង ការឆ្លងគឺពួកយើងអាចមានតិចតួច។ តើអ្នកគិតយ៉ាងម៉េចដែរ ចំពោះវ៉ាក់សាំងកូវីដ? វិធីនេះគេអាចដឹងថាអ្នកចង់ដឹង ព្រោះដើម្បីការពារអ្នកផ្ទះដែរ ណាមួយវាក៏បង្ហាញភាពស្មោះត្រង់ជាជាងនិយាយអាក្រក់។
៣ សួរបែបលក្ខណៈឯកជន

បើវិធីខាងលើពិបាក អាចងាកមកសួរជាលក្ខណៈឯកជនវិញ។ វាអាចឲ្យម្ខាងទៀតគ្មានសម្ពាធតានតឹងពេលនិយាយប្រាប់យើង។ ចងចាំថាយើងនៅតែនៅតែរកពាក្យនិយាយកុំឲ្យគេយល់ច្រឡំ។
៤ ប្រើច្បាប់គ្រួសាររបស់យើង

វិធីចុងក្រោយនេះអាចថាធ្ងន់តិចតួច តែយើងគ្រាន់តែចង់ការពារគ្រួសារនិងខ្លួនឯងតែប៉ុណ្ណោះ។ វិធីនេះគឺជាការចែងអំពីច្បាប់នៃគ្រួសារចំពោះអ្នកណាដែលយើងបានជជែកជាមួយ ឬប៉ះពាល់គេ។ ប្រាប់គេថា អ្នកផ្ទះខ្ញុំមានមនុស្សចាស់និងក្មេងច្រើន ហើយភូមិខ្ញុំភាគច្រើនគឺនាំគ្នារួបរួមការពារណាស់ ដើម្បីបានច្បាស់រៀងៗខ្លួនពីជំងឺរាតត្បាតនេះ។
ការសួរមិនមែនមានន័យបញ្ចើចបញ្ចើ តែជាន័យដែលយើងបានចូលរួមកាត់បន្ថយនិងប្រឆាំងកូវីដ ជាពិសេសពេលយើងនិយាយជាមួយបុគ្គលនោះ យើងនឹងមានសន្តិភាព មិនបារម្ភថានាំរោគចម្លងអ្នកនៅផ្ទះ។ នេះអាចជាវិធីដែលមិនងាយនឹងទទួលបានចម្លើយ ប៉ុន្តែមិនថាចម្លើយយ៉ាងម៉េចទេ យើងត្រូវគោរពការឆ្លើយតបរបស់ពួកគេជានិច្ច ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖prevention
ចុចអាន៖វ៉ាក់សាំងធំៗទាំង៧ ដែលជាអាវុធកម្ចាត់កូវីដ ចេញពីពិភពលោក

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ