កូវីដ-១៩
លោក ហេង សួរ៖ កម្មករនិយោជិតរស់នៅតំបន់ក្រហមនិងលឿងទុំនៅតែមិនអាចចេញទៅធ្វើការនៅតំបន់លឿងបានទេ
ភ្នំពេញ៖លោក ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថាបុគ្គលិកក្រុមហ៊ុននិងកម្មកររោងចក្ររស់នៅតំបន់ក្រហមនិងតំបន់លឿងទុំ នៅមិនអាចធ្វើដំណើរទៅធ្វើការនៅតំបន់លឿងបានទេ បើទោះបីជាទីតាំងរោងចក្រនិងក្រុមហ៊ុនរបស់ខ្លួននៅតំបន់លឿងក៏ដោយ។

ថ្លែងតាមរយៈសារសំឡេងពាក់ព័ន្ធវិធានការសំខាន់ៗមួយចំនួននាយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ លោកហេង សួរ បានបញ្ជាក់ថា គោលការណ៍តំបន់លឿងទុំនិងតំបន់ក្រហម គឺរក្សាដូចក្នុងសេចក្តីសម្រេចនៃការបិទខ្ទប់លើកមុនអីចឹងគ្រាន់តែលើកមុនចេញដោយរដ្ឋាភិបាលលើកនេះ ចេញដោយរដ្ឋបាលរាជធានីភ្នំពេញនិងរដ្ឋបាលខេត្តកណ្តាល។អីចឹងប្រសិនបើបងប្អូនណាម្នាក់ស្ថិតនៅក្នុងតំបន់ក្រហមឬតំបន់លឿងទុំ មិនអាចទាន់ចេញទៅធ្វើការបានទេបើទោះបីជាបងប្អូនរស់នៅតំបន់លឿងក៏ដោយ ប៉ុន្តែរោងចក្រនៅតំបន់ក្រហមនៅតែមិនទាន់អនុញ្ញាតឆ្លងកាត់បានដែរ។
ថ្លែងនៅក្នុងសន្និសិទកាសែតនៅក្រសួងយុត្តិធម៌កាលពីថ្ងៃទី២៨មេសាកន្លទៅ លោក ហេង សួរ បានឲ្យដឹងថាក្រោយមានការបែងចែកតំបន់ក្រហម លឿងទុំនិងលឿងមក មានអ្នកដែលរស់នៅក្នុងតំបន់លឿងប្រមាណពី១៨ម៉ឺន ទៅ២០ម៉ឺននាក់ នឹងអាចមានការងារធ្វើ និងចាប់ផ្តើមមុខរបររបស់ខ្លួនឡើងវិញ ។
នៅក្នុងតំបន់លឿង យ៉ាងហោចណាស់មានរោងចក្រចំនួន៦០រោងចក្រ អាចដំណើរការវិញបាន និងមានក្រុមហ៊ុនតូចៗផ្សេងទៀត ដែលអាចផ្តល់ការងារដល់កម្មករ បុគ្គលិក។
លោកហេងសួរបានបញ្ជាក់ថារយៈពេល១៤ ថ្ងៃនៃការបិទខ្ចប់នៅរាជធានីភ្នំពេញ និង ក្រុងតាខ្មៅចាប់ពីថ្ងៃទី១៥រហូតដល់ថ្ងៃទី២៨ខែមេសាឆ្នាំ២០២១ មានមនុស្សជាង១លាន២សែននាក់ និងក្រុមហ៊ុន រោងចក្រ សហគ្រាសជិត៨ពាន់បានរងផលប៉ះពាល់៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត