កូវីដ-១៩
ចុះយកសំណាក៥នាក់ និងបិទឱសថស្ថាន១កន្លែងបណ្ដោះអាសន្នក្រោយពាក់ព័ន្ធអ្នកវិជ្ជមានកូវីដ-១៩
អាជ្ញាធរនិងក្រុមគ្រូពេទ្យជំនាញបានចុះយកសំណាកមនុស្ស៥នាក់នៅក្នុងឱសថស្ថាន ពេជ្រ ចិន្តាក្នុងស្រុកភ្នំព្រឹកដែលពាក់ព័ន្ធនឹងបុរសអ្នកបើកបរដឹកថ្នាំពេទ្យម្នាក់ពីក្រុមហ៊ុន ដឹកដាក់ឲ្យម៉ូយមានវិជ្ជមានកូវីដ-១៩មកពីខេត្តសៀមរាប។
ការចុះយកសំណាកលើមនុស្សទាំង៥នាក់ខាងលើនេះ លោក សុង សុភ័ក្ដ្រ អភិបាលស្រុកភ្នំព្រឹក និងជាប្រធានគណៈកម្មាធិការទប់ស្កាត់ជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានចាត់ឲ្យក្រុមការងារ និងក្រុមគ្រូពេទ្យចុះយកសំណាកបុគ្គលិករួមទាំងសមាជិកអ្នកផ្ទះនៅក្នុងឱសថស្ថាន ពេជ្រ ចិន្តា ដែលស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងសរុបទាំងអស់ចំនួន០៥នាក់ ហើយបានតម្រូវឲ្យធ្វើចត្តាឡីស័កបន្តនៅផ្ទះតាមវិធានការសុខាភិបាល ព្រមទាំងបានបិទទីតាំងឱសថស្ថានខាងលើនេះជាបណ្តោះអាសន្ន។

លោក សុង សុភ័ក្ដ្រ បានលើកឡើងថា ការយកសំណាកបុគ្គលិកឱសថស្ថានពេជ្រចិន្តា ដោយសារមានជាប់ពាក់ព័ន្ធជាមួយនឹងបុរសជាអ្នកបើកបររថយន្តដឹកថ្នាំពេទ្យមកពីក្រុមហ៊ុនម្នាក់ ដែលបាននាំយកថ្នាំពេទ្យមកប្រគល់ឲ្យ ហើយអ្នកបើកបរនេះបានបើករថយន្តដាក់ថ្នាំឲ្យម៉ូយតាំងពីខេត្តសៀមរាប បន្ទាយមានជ័យ និងឆ្លងកាត់តាមតំបន់ព្រំដែនខេត្តបាត់ដំបងមួយចំនួនរហូតដល់ខេត្តប៉ៃលិនទើបក្រុមគ្រូពេទ្យពិនិត្យតេស្តសំណាកលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩តែម្តង រួចនាំខ្លួនទៅមណ្ឌលព្យាបាលភ្លាមៗផងដែរ។

ក្នុងករណីខាងលើចំពោះអ្នកពាក់ព័ន្ធដោយផ្ទាល់និងប្រយោល រដ្ឋបាលស្រុកភ្នំព្រឹកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ ប្រសិនបើដឹងថាខ្លួនមានជាប់ពាក់ព័ន្ធជាមួយនឹងបុរសអ្នកដឹកថ្នាំពេទ្យនេះ សូមទៅពិនិត្យសុខភាពនិងផ្តល់វត្ថុសំណាករកមេរោគកូវីដ-១៩ជាបន្ទាន់ជៀសវាងឆ្លងរីករាលធ្ងន់ធ្ងរដល់សហគមន៍ផ្សេងៗ៕
អត្ថបទ ៖ សៅ សារិទ្ធ




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ