Connect with us

កូវីដ-១៩

វ៉ាក់សាំងក្រុមហ៊ុនមួយ បង្កើនភាពស៊ាំប្រឆាំងវីរុសកូវីដ-១៩បំប្លែងខ្លួន តែត្រូវចាក់ខុសពីធម្មតា

បានផុស

នៅ

ក្រុមហ៊ុន Moderna បាននិយាយកាលពីថ្ងៃពុធទី៥ខែឧសភាថា ទិន្នន័យសាកល្បងលើមនុស្សបានបង្ហាញថា ដូសទី៣នៃវ៉ាក់សាំងនាពេលបច្ចុប្បន្នរបស់ខ្លួន ឬវ៉ាក់សាំងថ្មីដែលកំពុងពិសោធន៍ បានបង្កើនភាពស៊ាំប្រឆាំងនឹងវីរុសកូវីដ-១៩បំប្លែងខ្លួន ដែលត្រូវបានគេរកឃើញដំបូងនៅប្រទេសប្រេស៊ីលនិងអាហ្វ្រិកខាងត្បូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្នាំបង្ការរោគបន្ថែមដូសទី៣នេះ ត្រូវបានចាក់ឲ្យអ្នកស្ម័គ្រចិត្ត ដែលធ្លាប់ទទួលបានវ៉ាក់សាំង Moderna ចំនួនពីរដូសរួចមកហើយ។ លទ្ធផលបានបង្ហាញថា​ វ៉ាក់សាំងនេះ៣ដូស ក៏បង្កើនអង់ទីគ័រប្រឆាំងនឹងជំងឺកូវីដ-១៩ Version ដើមផងដែរ។

ទិន្នន័យដំបូងនេះគឺបានមកពីការធ្វើតេស្តលើមនុស្ស៤០នាក់ ដោយសាកល្បងជាមួយទាំងវ៉ាក់សាំង Moderna ដែលមានស្រាប់និង Version មួយឈ្មោះ mRNA-1273.351ដែលត្រូវបានបង្កើតឡើង ដើម្បីការពារប្រឆាំងនឹងវីរុសកូវីដ-១៩បំប្លែងខ្លួនអាហ្រ្វិកខាងត្បូង។

លទ្ធផលនៃការធ្វើតេស្តបានបង្ហាញថា ការចាក់វ៉ាក់សាំងដូសទី៣នៃ Version ទាំង២មិនត្រឹមតែបង្កើនអង់ទីគ័រប្រឆាំងនឹងវីរុសបំប្លែងខ្លួនទាំងអស់នោះទេ ការចាក់វ៉ាក់សាំងបន្ថែមដូស ក៏បង្កើនអង់ទីគ័រកាន់តែខ្លាំងប្រឆាំងវីរុសបំប្លែងខ្លួនអាហ្វ្រិកខាងត្បូង ជាងវ៉ាក់សាំងដើមផងដែរ។

លោក Stephane Bancel នាយកប្រតិបត្តិក្រុមហ៊ុន Moderna បាននិយាយថា “យើងត្រូវបានលើកទឹកចិត្តដោយទិន្នន័យថ្មីទាំងនេះ។ វាពង្រឹងទំនុកចិត្តរបស់យើងថា យុទ្ធសាស្រ្តចាក់វ៉ាក់សាំងបន្ថែមដូសរបស់យើងគួរតែត្រូវបានការពារ ប្រឆាំងនឹងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីៗ”។

គួរបញ្ជាក់ថា វីរុសកូវីដ-១៩បំប្លែងខ្លួន ដែលគេរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូងនិងប្រេស៊ីល ត្រូវបានគេគិតថាមានភាពធន់នឹងវ៉ាក់សាំងនាពេលបច្ចុប្បន្ន។ វីរុសបំប្លែងខ្លួនទាំងពីរ ត្រូវបានគេរកឃើញនៅសហរដ្ឋអាមេរិក ប៉ុន្តែមានតែមួយភាគតូចប៉ុណ្ណោះក្នុងចំណោមករណីរបស់សហរដ្ឋអាមេរិក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ មិនធម្មតា! វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាព យកឈ្នះវីរុសបំប្លែងខ្លួនជាង១០ប្រភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

សំរាម១៥០០តោន​​អណ្តែត​តាមទឹកជំនន់​នៅ​ទន្លេ Ciliwung​ នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានជាតិ៤៤ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ការរិះគន់ច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មប្រព្រឹត្តក្នុងរបបខ្មែរក្រហម ជាការប្រមាថធ្ងន់ធ្ងរដល់អ្នកស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកំពង់ចាម​ នឹងរៀបចំព្រឹត្តិការណ៍បុណ្យឆ្នេរខ្សាច់លើកទី១ នៅរមណីយដ្ឋានឆ្នេរខ្សាច់​កោះប៉ែន

Sokha Hotels

ព័ត៌មានពេញនិយម