កូវីដ-១៩
ក្រសួងអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន២នាំចូលនិងចែកចាយឧបករណ៍តេស្តរហ័សរកវីរុសកូវីដ-១៩
ក្រសួងសុខាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន២ នាំចូលនិងធ្វើការចែកចាយឧបករណ៍តេស្តរហ័សរកវីរុសកូវីដ-១៩ (Rapid Test) នៅទូទាំងប្រទេសខណៈតម្រូវការប្រើប្រាស់ការធ្វើតេស្តរហ័សនេះមានការកើនឡើង។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ដើម្បីឱ្យការប្រើប្រាស់ ឧបករណ៍តេស្តរហ័សទាំងពីរប្រភេទនេះ ស្រាវជ្រាវរកអ្នកវិជ្ជមានកូវីដ១៩ប្រព្រឹត្តទៅបានលឿន និងទាន់ពេលវេលាទាំងវិស័យរដ្ឋនិងឯកជន ក្រសួងបានអនុញ្ញាតចុះបញ្ជិកាចំពោះប្រតិបត្តិករចំនួន២ គឺ PANBIOM COVID-19 Ag Rapid Test Device របស់ក្រុមហ៊ុន Abbottដែលនាំចូលដោយគ្រឹះស្ថានអាហរ័ណ នីហរ័ណ ឱសថ ឌី ខេ អេស អេច និងប្រតិបត្តិករឈ្មោះ SARs-Cov2 Rapid Antigen Test របស់ក្រុមហ៊ុន Rocheដែលនាំចូលដោយគ្រឹះស្ថានអាហរ័ណ នីហរ័ណ ឱសថ ហ្សូអេលីហ្គ ហ្វាម៉ា អេល ធីឌី។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/afp_1ua9e1_1593602199471_1593602209042.jpg)
ក្រសួងបានបញ្ជាក់ថា ប្រតិករទាំងពីរនេះមានការអនុញ្ញាតឱ្យប្រើប្រាស់ពីគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បន្ទាប់ពីបានឆ្លងកាត់ការសាកល្បង និងវាយតម្លៃរបស់មន្ទីរពិសោធន៍នៃវិទ្យាស្ថានសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយក្រសួងសុខាភិបាលបានកំពុងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននេះដែរ។
ឧបករណ៍តេស្តរហ័សរកវីរុសកូវីដ១៩នេះអាចមានសមត្ថភាពធ្វើតេស្តដឹងលទ្ធផលកូវីដ១៩ក្នុងរយៈ ពេល១៥នាទីបុគ្គលណាម្នាក់មានវិជ្ជមាន ឬអវិជ្ជមានកូវីដ១៩ ដែលបានជួយដល់ក្រសួងសុខាភិ បាលក្នុងការទប់ស្កាត់ ឬអាចកាត់ផ្តាច់ការចម្លងមេរោគកូវីដ១៩ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតបានយ៉ាងឆាប់រហ័ស៕
អត្ថបទ ៖ សំអឿន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង