កូវីដ-១៩
អភិបាលរាជធានី ណែនាំឲ្យអាជ្ញាធរខណ្ឌ និងកម្លាំងមានសមត្ថកិច្ច ពង្រឹងការងារឲ្យបានម៉ឺងម៉ាត់បំផុត នៅតំបន់ក្រហម
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានធ្វើការណែនាំឲ្យអាជ្ញាធរខណ្ឌ ក៏ដូចជាកម្លាំងមានសមត្ថកិច្ច ដែលបាននិងកំពុងឈរជើងនៅតាមគោលដៅបិទខ្ទប់ ក្នុងតំបន់ក្រហម ត្រូវពង្រឹងការងារឲ្យបានម៉ឺងម៉ាត់បំផុត ពិសេសមិនអនុញ្ញាតឲ្យចេញចូលទៅក្នុងតំបន់ក្រហមជាដាច់ខាត។
ក្រោយពីមានការប្រកាសនៃការបិទខ្ទប់តំបន់ក្រហមនេះជាថ្មីទៀត នៅតាមបណ្ដាលខណ្ឌមួយចំនួន ដូចជានៅក្នុងខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌឫស្សីកែវ ខណ្ឌទួលគោក ខណ្ឌច្បារអំពៅ និងខណ្ឌ៧មករាជាដើម។ ការជំរុញនិងការណែនាំបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើង ខណៈដែរលោកអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែង នៅតាមតំបន់ក្រហមមួយចំនួន នៅក្នុងខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យនិងខណ្ឌឫស្សីកែវ នៅវេលាថ្ងៃត្រង់ថ្ងៃទី០៦ ខែឧសភា នាំ២០២១នេះ ក្រៅពីការណែនាំឲ្យពង្រឹង នៅតាមគោលដៅទាំងប៉ុន្មានខាងលើនេះ លោក ឃួង ស្រេង ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនជូនដល់អាជ្ញាធរនិងកងកម្លាំង ដែលបាននិងកំពុងឈរជើងនៅគោលដៅបិទខ្ទប់ទាំងនេះផងដែរ។ ការផ្តល់ជាថវិកានេះ គឺដើម្បីជាការលើកទឹកចិត្តឲ្យអាជ្ញាធរនិងកងកម្លាំង មានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបិទខ្ទប់តំបន់ក្រហមទាំងនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ចៀសវាងបាននូវការរីករាលដាលជំងឺកូវីដ-១៩ ទៅតំបន់ ផ្សេងទៀត។



បន្ថែមពីលើនេះទៀត លោក ឃួង ស្រេង ក៏បានឧបត្ថម្ភថវិកាមួយចំនួនទៀតទៅលោក សាន្ត សំអាត មន្ត្រីប៉ូលិសប៉ុស្តិ៍ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដែលរងរបួសក្បាលដោយខ្យល់ព្យុះកាលពីយប់មិញ នៅពេលកំពុងបំពេញការងារ។ លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្នុងនាមអាជ្ញាធរក៏ដូចជាកម្លាំងមានសមត្ថកិច្ចត្រូវណែនាំពន្យល់ប្រជាពលរដ្ឋឲ្យបានយល់ ពីហេតុផលនៃការបិទខ្ទប់នេះ ដែលសកម្មភាពបែបនេះ របស់អាជ្ញាធរក៏ដូចជាកងកម្លាំងប្រដាប់អាវុធ មានគោលបំណងតែមួយគត់នោះ គឺរក្សាជីវិត បងប្អូនទាំងអស់គ្នា កុំឲ្យឆ្លងនូវការជំងឺកូវីដ-១៩ មិនមានចេតនាណាមួយធ្វើបាបបងប្អូនទេ។


លោក ឃួង ស្រេង ក្រៅពីការណែនាំនិងជំរុញឲ្យរឹតបន្តឹង នៅតាមគោលដៅសំខាន់ៗនៃច្រកចេញចូលតំបន់ក្រហមនេះហើយ លោក ឃួង ស្រេង នូវបានណែនាំនិងបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំងអស់ ធ្វើសកម្មភាព បាញ់ថ្នាំសម្លាប់មេរោគ នៅតាមតំបន់ក្រហមទាំងនេះផងដែរ ពិសេស នៅតំបន់ផ្ទះជួលរបស់កម្មករកម្មការិនីរោងចក្រស្នាក់នៅ និងនៅតាមបណ្តារោងចក្រ ដែលមានបញ្ហាប្រឈមខ្លាំងនៃការរីករាលដាលជំងឺកូវីដ-១៩។ ដោយឡែកចំពោះការផ្ដល់អំណោយជូនប្រជាពលរដ្ឋ អាជ្ញាធរខណ្ឌ សង្កាត់ ត្រូវតែបន្តចែកជូនទៅដល់បងប្អូនប្រជាពលរដ្ឋ ពិសេស បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅតាមតំបន់ក្រហមនេះឯង៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ ហេតុអ្វីមន្ត្រីថាការបិទខ្ទប់ជោគជ័យ ទន្ទឹមពេលចំនួនឆ្លងកូវីដកើនឡើង?

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី