កូវីដ-១៩
មូលហេតុតំបន់ក្រហមនៅតែក្រហម ទោះបីបានបិទខ្ទប់៣សប្ដាហ៍មកហើយ
មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលរាជធានីភ្នំពេញ លើកឡើងមូលហេតុចំបងមួយដែលនាំឱ្យតំបន់ក្រហមខ្លះនៅតែជាតំបន់ក្រហម បើទោះបីជាបានបិទខ្ទប់៣សប្ដាហ៍មកហើយនេះ ដោយដារប្រជាពលរដ្ឋមួយចំនួនមិនផ្ដល់កិច្ចសហការល្អ។
ការបកស្រាយនេះធ្វើឡើងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នេះ នៅក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រ រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយបែងចែកជា តំបន់ក្រហម តំបន់លឿងទុំ និង តំបន់លឿង រយៈពេល៧ថ្ងៃទៀត។
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍គូសបញ្ជាក់ថា មូលហេតុមួយនៅក្នុងចំណោមមូលហេតុនានាដែលតំបន់ក្រហមនៅតែក្រហមនេះ គឺមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចមិនបានផ្ដល់កិច្ចសហការឱ្យបានគ្រប់ជ្រុងជ្រោយ។ នេះជាការពិតដែលយើងត្រូវហ៊ាននិយាយចេញ។
លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ លើកឡើងថា ចំពោះបញ្ហានេះឃើញថា ក្រុមការងារ អាជ្ញាធរ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានដាក់គោលដៅយកសំណាកជាច្រើន ចំណែកអាជ្ញាធរក៏បានអំពាវនាវ បានដើរប្រកាសតាមបន្ទប់ជួលរបស់ពួកគាត់ជាច្រើនលើកច្រើនសារដើម្បីឱ្យប្រជាពលរដ្ឋរស់នៅតំបន់ហានិភ័យខ្ពស់ទាំងនោះមកផ្ដល់សំណាក ដើម្បីក្រុមការងារអាចនឹងយកអ្នកមានផ្ទុកមេរោគកូវីដ-១៩ ទៅព្យាបាល និងចេញផុតពីតំបន់ទាំងនោះទាន់ពេល។
លោក នួន ផារ័ត្ន បញ្ជាក់ថា មានប្រជាពលរដ្ឋភាគច្រើនដ៏លើសលប់បានសហការល្អ ប៉ុន្តែមានបងប្អូនមួយចំនួនតូចនៅតែមិនផ្ដល់កិច្ចសហការ ជួនកាលពេលគាត់អត់ទាន់ចេញរោគសញ្ញា គាត់គិតថា គាត់គ្មានមេរោគ ឬទី២ពេលគាត់មានរោគសញ្ញា គាត់រត់គេចតែម្ដង។
លោក នួន ផារ័ត្ន មានប្រសាសន៍បន្តថា៖ “ចំណុចនេះជាបញ្ហាប្រឈមធ្វើឱ្យយើងពិបាកក្នុងការកំណត់ និងសំអាតឱ្យអស់ឱ្យតំបន់ក្រហមនេះក្លាយជាតំបន់លឿងក្នុងរយៈពេលខ្លី ដោយត្រូវការពេលវេលា៧ថ្ងៃទៀតដើម្បីបិទខ្ទប់ដែលជាចំណុចមួយសំខាន់”។
លោក នួន ផារ័ត្ន សូមសំណូមពរប្រជាពលរដ្ឋក្នុងរយៈពេលបិទខ្ទប់៧ថ្ងៃខាងមុខនេះ សូមអត់ធ្មត់សហការជាមួយអាជ្ញាធរ ពិសេសប្រជាពលរដ្ឋនៅតំបន់ក្រហម និងតំបន់លឿងទុំ។
លោក មានប្រសាន៍ថា៖ “យើងខ្ញុំដឹងថា បងប្អូនធុញថប់ ពិបាកអត់ទ្រាំ ប៉ុន្តែការអនុវត្តការបិទខ្ទប់ដែលយើងខ្ញុំត្រូវឈរហាលថ្ងៃហាលភ្លៀងរាល់ថ្ងៃនេះក៏មិនស្រួលដែរ ប៉ុន្តែជារឿងសំខាន់ដែលយើងត្រូវតែធ្វើ ដើម្បីកាត់ផ្ដាច់ឫសគល់នៃបញ្ហាការឆ្លងរីករាលដាលនៃព្រឹត្តិការណ៍២០កុម្ភៈ នេះ”។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ មានប្រសាសន៍ថា គោលដៅនៃការបិទខ្ទប់នេះមិនមែនធ្វើបាបប្រជាពលរដ្ឋទេ គោលដៅធំបំផុតគឺការជួយអាយុជីវិតបងប្អូនប្រជាពលរដ្ឋកម្ពុជាយើងឱ្យរួចផុតពីការគំរាមកំហែងនៃជំងឺកូវីដ-១៩។
លោក នួន ផារ័ត្ន លើកឡើងថា ការងារជាបន្តគឺការបន្តយកសំណាករបស់ប្រជាពលរដ្ឋស្ថិតនៅតំបន់ហានិភ័យដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ និងយកទៅព្យាបាលឱ្យទាន់ពេល ចៀសវាងចម្លងបន្តក្នុងគ្រួសារ និងពលរដ្ឋក្នុងតំបន់។ ជាមួយគ្នានេះក៏ត្រូវបន្តចាក់វ៉ាក់សាំង ដែលគិតត្រឹមពីថ្ងៃទី១ ដល់ទី៥ ខែឧសភា នេះ ក្រុមការងារបស់ក្រសួងការពារជាតិបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ហានិភ័យខ្ពស់បានជិត២០ម៉ឺនដូស ដែលជាចំនួនដ៏ច្រើន។
លោកបានសូមអំពាវនាវប្រជាពលរដ្ឋសូមចូលរួមចាក់វ៉ាក់សាំងដោយគោរពនូវគោលការសុវត្ថិភាព កុំជឿតាមការញ៉ុះញ៉ង់របស់គេ នាំឱ្យមានការប្រមូលផ្ដុំគ្នា ការសម្រុកទៅចាក់វ៉ាក់សាំង មិនរក្សាគម្លាតសុវត្ថិភាព ដែលអាចធ្វើឱ្យខ្លួនឯងឈានទៅឆ្លងជំងឺវិញ។
គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចបន្ទាន់មួយ ដោយបន្តបិទខ្ទប់តំបន់មួយចំនួន ដោយចែកចេញជា៣ផ្នែកគឺ តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ប៉ុន្តែបង្រួមតំបន់បិទខ្ទប់មកតូចវិញ សម្រាប់រយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ សប្តាហ៍ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់