Connect with us

កូវីដ-១៩

ឥណ្ឌា បន្តបំបែកកំណត់ត្រាទាំងករណីឆ្លងនិងស្លាប់ ដោយសារជំងឺកូវីដ-១៩

បានផុស

នៅ

តួលេខដែលបញ្ចេញដោយក្រសួងសុខាភិបាលឥណ្ឌាបានបង្ហាញថា នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសឥណ្ឌា បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៤១២,២៦២ករណី ដែលជាកំណត់ត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុត។

រហូតមកដល់ពេលនេះ អាជ្ញាធរបានរកឃើញករណីឆ្លងចំនួន ២១,០៧៧,៤១០ករណី។

ឥណ្ឌា ក៏បានរាយការណ៍អំពីការស្លាប់ដោយសារជំងឺកូវីដ-១៩ក្នុងកម្រិតកំណត់ត្រាថ្មី ចំនួន៣,៩៨០នាក់ផងដែរ នៅថ្ងៃព្រហស្បតិ៍នេះ។

វាជាថ្ងៃទី៩ជាប់ៗគ្នាហើយ ដែលចំនួនអ្នកស្លាប់ត្រូវបានរកឃើញលើស ៣,០០០នាក់ ក្នុងរយៈពេល២៤ម៉ោង។

គិតត្រឹមពេលនេះ មានមនុស្សចំនួន២៣០,១៦៨នាក់ហើយ បានស្លាប់ក្នុងប្រទេសឥណ្ឌា ដោយសារកូវីដ។

ប្រទេសឥណ្ឌា កំពុងស្ថិតនៅក្នុងរលកទី២ដ៏ធ្ងន់ធ្ងរ នៃវិបត្តិជំងឺកូវីដ-១៩។ ក្នុងរយៈពេល៣០ថ្ងៃកន្លងមកនេះ ឥណ្ឌាបានកត់ត្រាករណីឆ្លងរហូតដល់ទៅ ៨.៣លានករណី។ ចាប់តាំងពីថ្ងៃទី២២ខែមេសាមក ការឆ្លងជាង៣០ម៉ឺនករណីត្រូវបានបន្ថែមជារៀងរាល់ថ្ងៃ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ ទៀតហើយ! ប្រជាជនឥណ្ឌារាប់ពាន់នាក់ គ្មានពាក់ម៉ាស់ ដើរក្បួនដង្ហែយកទឹកអម្រឹតថ្វាយព្រះដើម្បី កម្ចាត់កូវីដ-១៩ (មានវីដេអូ)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

សន្តិសុខសង្គម៤ ម៉ោង មុន

ទុស្សេខ្សែភ្លើងឆេះផ្ទះជាន់ទី ០២ ខូចខាតសម្ភារៈមួយចំនួនធំ នៅខណ្ឌបឹងកេងកង

Sokha Hotels

ព័ត៌មានពេញនិយម