Connect with us

កូវីដ-១៩

ដឹងអត់! ខកខានចាក់វ៉ាក់សាំងដូសទី២ នាំឱ្យប្រសិទ្ធភាពថ្នាំមិនពេញលេញ ហើយការពារបានតិច

បានផុស

នៅ

អ្នកជំនាញសុខាភិបាលស្នើឱ្យចាក់វ៉ាក់សាំងគ្រប់ចំនួន២ដូសតាមការកំណត់ ទើបវ៉ាក់សាំងហុចផលបានល្អ ក៏ដូចជាមានប្រសិទ្ធភាពពេញលេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមស្ថិតិចេញផ្សាយដោយមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺ (CDC) បានឱ្យដឹងថា ជនជាតិអាមេរិកជាង៥លាននាក់បានខកខានចាក់វ៉ាក់សាំង Pfizer ឬ Moderna ដូសទី២ គិតត្រឹមខែមេសា ឆ្នាំ២០២១។ ផ្អែកតាមស្ថិតិនេះ ក្រុមអ្នកជំនាញព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខភាពមនុស្សរាប់លាននាក់ដែលនឹងមិនទទួលបានការការពារពេញលេញ ព្រោះតែអាក់ខានចាក់ដូសបន្ទាប់របស់ខ្លួន។

យោងតាមការចុះផ្សាយពីកាសែត The New York Times រាយការណ៍ថា មនុស្សមួយចំនួនដែលមិនបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូសជឿជាក់ថា ការចាក់តែមួយដងគឺអាចការពារបានគ្រប់គ្រាន់ប្រឆាំងនឹងវីរុសបានហើយ ​ស្របពេលអ្នកខ្លះ បានបង្ខំចិត្តឱ្យលុបចោលការចាក់ដូសទី ២ ពីព្រោះពួកគេមិនមានថ្នាំផ្គត់ផ្គង់គ្រប់គ្រាន់។

ដូច្នេះ តើមានអ្វីកើតឡើង ប្រសិនបើអ្នកខកខានការចាក់លើកទី ២?

ការចាក់វ៉ាក់សាំង Pfizer ឬ Moderna មួយដងអាចជួយអ្នកពីការឆ្លងមេរោគបានមួយអន្លើ ប៉ុន្តែលើសពីនេះទៀត ហានិភ័យក្រោយចាក់ថ្នាំបង្ការជំងឺកូវីដ-១៩នឹងធ្លាក់ចុះទាបបំផុត ប្រសិនបើចាក់គ្រប់ទាំងពីរដូស។ CDC បានបញ្ជាក់ថា ចាក់បានពីរដងល្អជាងចាក់តែមួយដង ដោយផ្អែកតាមការសិក្សារកឃើញថា វ៉ាក់សាំង Pfizer ឬ Moderna មួយដូសផ្តល់ការពារ ៨០% និងចាក់២ដូស ការពារបាន ៩០% ។

មួយវិញទៀត ប្រសិនបើអ្នកចាក់តែ១ដូស ការការពារមិនមានរយៈពេលយូរនិងពេញលេញនោះទេ ដរាបណាចាក់គ្រប់ទាំងពីរដូសតាមការកំណត់ ទើបសរីរាង្គអាចប្រឆាំងនឹងវីរុសបានល្អប្រសើរ។ លោក Ahmad Kamal, MD, MSc អនុប្រធានផ្នែកវេជ្ជសាស្ត្រនៅឯមជ្ឈមណ្ឌលវេជ្ជសាស្រ្ត Santa Clara Valley រដ្ឋកាលីហ្វ័រញ៉ា និយាយថា “នេះដោយសារតែការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំត្រូវបានរំញោចក្រោយចាក់លើកទី ២” ។

ចុះបើសិនចង់ចាក់តែ១ដូស គួរធ្វើយ៉ាងម៉េច? វ៉ាក់សាំងទាំងអស់ដែលដាក់ឱ្យប្រើប្រាស់សព្វថ្ងៃ សុទ្ធតែតម្រូវឱ្យចាក់២ដូស ប៉ុន្តែបើសិនចង់ចាក់តែ១ដូស លុះណារង់ចាំចាក់វ៉ាក់សាំង Johnson & Johnson ដោយសារកន្លងមកក្រុមហ៊ុននេះអះអាងថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពត្រឹមចាក់១ដូសប៉ុណ្ណោះ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Health

ចុចអាន៖ ពិសេសណាស់! មនុស្សចាស់អាយុលើសពី ៦០ ឆ្នាំចាក់មួយដូសដំបូងរបស់វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាពការពារកូវីដ ដល់ ៨៧ ភាគរយ

ចុចអាន៖ ច្រឡំចាក់វ៉ាក់សាំងកូវីដ-១៩ប្រភេទផ្សេងគ្នា អាចបង្កគ្រោះថ្នាក់ដែរអត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥ នាទីutes មុន

កម្ពុជានឹងផ្សព្វផ្សាយអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងពិព័ណ៌ទេសចរណ៍អន្តរជាតិនៅអឺរ៉ុប

សង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន
ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

អាមេរិកគ្រោង​ស្នើច្បាប់រឹតត្បឹតការវិនិយោគអាមេរិកនៅចិនឡើងវិញ

Angkor Tiger
កីឡា២២ នាទីutes មុន

Kodai និង Taiga ជា​កម្លាំង​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់ អង្គរថាយហ្គឺរ

ព័ត៌មានជាតិ២៣ នាទីutes មុន

ក្រសួងអប់រំ ណែនាំផ្សព្វផ្សាយឱ្យបានច្រើនពីអត្ថន័យថ្ងៃ១៤ កុម្ភៈ ដល់សិស្ស ចៀសវាងយល់ច្រឡំធ្វើខុសវប្បធម៌ខ្មែរ

ព័ត៌មានជាតិ២៤ នាទីutes មុន

​លោក ​ Casey Barnett៖ តើផលិតកម្មបន្ទះសូឡារបស់កម្ពុជានឹងដួលរលំមែនទេ? តើរដ្ឋាភិបាលត្រូវចាត់វិធានការបែបណាដើម្បីបញ្ជៀសហានិភ័យនេះ?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៥៤ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម