Connect with us

កូវីដ-១៩

អាវុធហត្ថរាជធានីថ្លែងអំណរគុណចំពោះ សប្បុរសជនដែលផ្តល់ស្បៀងក្នុងពេលប្រឆាំងនឹងកូវីដ-១៩

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងនូវការថ្លែងអំណរគុណចំពោះ សប្បុរសជនដែលផ្តល់ស្បៀងក្នុងពេលប្រឆាំងនឹងកូវឺដ១៩។

ការទទួលអំណោយនាពេលនេះលោកឧត្តមសេនីយ៍រ័តន ស្រ៊ាងចាត់តំណាង ទទួល ស្បៀងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញអង្ករចំនួន ០៥តោន និង ទឹកសុទ្ធចំនួន ២០០កេស ពី លោក យ៉ាង ពីង និងមិត្តភក្តិ ប្រគល់ ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺ កូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក យ៉ាង ពីង និងមិត្តភក្តិដែលមានចិត្តសប្បុរស ឧបត្ថម្ភ អង្ករ និង ទឹកសុទ្ធ ដល់អាវុធហត្ថរាជធានីភ្នំពេញ ដែលអំណោយទាំងនេះ គឺពិតជាមានសារៈសំខាន់បំផុត សម្រាប់ ប្រើប្រាស់ជាក់ស្តែងក្នុងអង្គភាព និងចែករំលែកបន្តទៅដល់ប្រជាពលរដ្ឋដែលជួបការខ្វះខាត ក្នុងស្ថានភាពដ៏លំបាក ដែលបណ្តាលមកពីរការរាលដាលនូវជំងឺកូវីដ-១៩៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម