Connect with us

កូវីដ-១៩

តៃវ៉ាន់ អនុញ្ញាតឲ្យអ្នកចាក់វ៉ាក់សាំងហើយ ឈប់សម្រាកពីការងាររយៈពេល ២ ថ្ងៃ តែត្រូវបង្ហាញកាតដល់ប្រធានក្រុមហ៊ុន

បានផុស

នៅ

អាជ្ញាធរតៃវ៉ាន់ បានណែនាំវិធានការថ្មី ដែលអនុញ្ញាតឲ្យ អ្នកទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ ១៩ ឈប់សម្រាករយៈពេល ២ ថ្ងៃ ។

វិធានការនេះ បានចូលជាធរមានភ្លាមៗកាលពីថ្ងៃពុធ ។ បច្ចុប្បន្ន បុគ្គលិក និងមន្រ្តីរាជការ មានសិទ្ធិទទួលបានការឈប់សម្រាក នៅថ្ងៃដែលពួកគេត្រូវបានចាក់វ៉ាក់សាំង និងថ្ងៃបន្ទាប់ ប្រសិនបើពួកគេ បង្ហាញកាតចាក់វ៉ាក់សាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ប្រធានក្រុមហ៊ុន នឹងមិនតម្រូវឲ្យ បុគ្គលិកខ្លួនបង់ប្រាក់សំណងនោះទេ ប្រសិនបើពួកគេឈប់សម្រាករយៈពេល ២ ថ្ងៃនោះ ប៉ុន្តែបុគ្គលិកទាំងនោះក៏មិនត្រូវ ធ្វើឲ្យបាត់បង់កាតចាក់វ៉ាក់សាំង នោះផងដែរ ។

កោះតៃវ៉ាន់ បានចាប់ផ្ដើមយុទ្ធនាការ ចាក់វ៉ាក់សាំងកាលពីចុងខែមីនា ដោយចាប់ផ្តើម ចាក់ដល់បុគ្គលិកពេទ្យមុនគេ ។ ចាប់តាំងពីពេលនោះមក យុទ្ធនាការនេះ ត្រូវបានពង្រីកដល់ក្រុមអាទិភាពផ្សេងទៀត រួមទាំងបុគ្គលិកថែទាំ ជាដើម ។

ប៉ុន្តែគិតត្រឹមថ្ងៃពុធ មានតែប្រជាជនត្រឹម ០.៣ ភាគរយប៉ុណ្ណោះនៃប្រជាជនសរុប ពោលប្រហែល ៦៨,០០០ នាក់ បានទទួលការចាក់វ៉ាក់សាំង ដូសដំបូង ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ កោះតៃវ៉ាន់ មានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១,១៧៣ ករណី និងមានអ្នកស្លាប់ចំនួន ១២ នាក់ ខណៈមានអ្នកជាសះស្បើយ ១,០៧៥ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ តៃវ៉ាន់ ហាមឃាត់ការចូលរបស់ប្រជាជនដែលធ្វើដំណើរទៅប្រទេសកំពុងដុនដាបដោយកូវីដមួយនេះវិញ

ចុចអាន ៖ តៃវ៉ាន់ ប្តេជ្ញាប្រយុទ្ធដល់ទីបញ្ចប់ បើចិន វាយប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម៧ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ៨ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម