កូវីដ-១៩
ការទទួលទានអាហារ Fast Food ក្រោយចាក់វ៉ាក់សាំងកូវីដ អាចបង្អាក់សមត្ថភាពថ្នាំ
យោងតាមមតិក្នុងវិស័យវេជ្ចសាស្រ្ត ការបរិភោគអាហាររហ័ស ឬ Fast Food ក្រោយចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ នោះប្រព័ន្ធភាពស៊ាំក្នុងខ្លួននឹងរងផលប៉ះពាល់ដែលជាហេតុធ្វើឱ្យវាចុះខ្សោយ ហើយរារាំងដល់តួនាទីធ្វើការរបស់វ៉ាក់សាំង។

ប្រភេទអាហារ Fast food ដូចជា ប៊ឺហ្គឺរ ភីហ្សា សេនវិច ភ្លៅមាន់បំពង ដំឡូងបារាំងបំពង សម្បូរទៅដោយជាតិស្ករ ខ្លាញ់ និងអំបិលបន្ថែម ដែលក្រោយទទួលទានអាចបង្កផលប៉ះពាល់ដល់សុខភាពជាខ្លាំង ជាពិសេសអ្នកដែលទើបទទួលចាក់វ៉ាក់សាំងរួចថ្មីៗ រឹតតែអាក្រក់ចំពោះសុខភាព ព្រោះគ្រឿងផ្សំដែលមាននៅក្នុងអាហារទាំងនេះ នឹងរាំងខ្ទប់សមត្ថភាពរបស់ថ្នាំ។

ការញ៉ាំ Fast food មិនល្អចំពោះសុខភាពទេ ព្រោះវាចម្អិនដោយប្រើខ្លាញ់ ឬជាតិប័រច្រើន ហើយកន្លែងលក់ខ្លះយកខ្លាញ់ដែលប្រើរួចមកបំពងឡើងវិញម្ដងហើយម្ដងទៀតរហូតខ្លាញ់ខ្មៅខាប់ទៀតផង។ ក្នុងហាងមួយចំនួន ព្រោះតែចង់ចំណេញច្រើន បើប្រើវត្ថុធាតុដើមគ្មានគុណភាព និងគ្មានអនាម័យជាដើម ដែលវាមានផលប៉ះពាល់ដូចជា អាចបណ្ដាល កើតមហារីក និងប៉ះពាល់សរីរាង្គជាច្រើនក្នុងខ្លួន។ ចំណែកអាហារដែលប្រើជាតិប័រច្រើនក៏មានហានិភ័យដូចខ្លាញ់ប្រើច្រើនដងដែរ ដោយវាបណ្ដាលឲ្យកើនកូលេស្តេរ៉ូលអាក្រក់ និងកកខ្លាញ់ក្នុងសរសៃឈាម។

ម្យ៉ាងទៀត ដោយសារអាហារទាំងនេះត្រូវបានចម្អិននៅសីតុណ្ហភាពខ្ពស់ខ្លាំង ចន្លោះប្រមាណពី ១៧៧ ទៅ ១៩១ អង្សាសេ ដូច្នេះ ពពួកអាហារ Fast food នឹងបង្កើតជាសារធាតុ neurotoxic ហៅថា acrylamide ដែលបង្កឲ្យកើតមានការរលាកក្នុងរាងកាយ៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ HEALTH
ចុចអាន៖ ស្រាយមន្ទិលអំពីត្រណមគ្រឿងសមុទ្រក្រោយចាក់វ៉ាក់សាំងការពារកូវីដ-១៩
ចុចអាន៖ គួរចៀសវាងអាហារ ៥ ប្រភេទនេះដាច់ខាត បើចង់ឲ្យវ៉ាក់សាំងមានប្រសិទ្ធភាពខ្លាំងក្រោយចាក់ហើយ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា