កូវីដ-១៩
សម្តេចតេជោ ហ៊ុន សែន៖ កែសម្រួលសេចក្តីសម្រេចឡើងវិញ បើមិនដូច្នេះទេ មិនខុសពីការបង្កើតរដ្ឋក្នុងរដ្ឋ
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្តដែលចេញសេចក្ដីសម្រេចឱ្យប្រជាពលរដ្ឋធ្វើចត្តាឡីស័ក១៤ថ្ងៃមុន ឆ្លងចូលខេត្តនោះ ត្រូវកែសម្រួលសេចក្តីសម្រេចនោះឡើងវិញបន្ទាន់ ដោយសម្ដេចបញ្ជាក់ថា ការធ្វើបែបនេះ មិនខុសពីចែកកម្ពុជាទៅជា២៥ប្រទេសនោះទេ។
តាមរយៈការថ្លែងសារពិសេស ពាក់ព័ន្ធការសម្រេចចិត្តបិទខ្ទប់ខេត្តមួយចំនួន នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បន្ទាប់ពីរដ្ឋាភិបាលបានបិទបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅខេត្តកណ្ដាល រដ្ឋាភិបាលបានផ្ដល់អំណាចទៅអភិបាលរាជធានីខេត្តដើម្បីគ្រប់គ្រងសភាពការណ៍តាមភាពជាក់ស្ដែង។ ប៉ុន្តែសម្ដេចបានពិនិត្យឃើញថា នៅខេត្តខ្លះបានកំណត់សូម្បីប្រជាពលរដ្ឋកម្ពុជាខ្លួនឯងមុនឆ្លងចូលខេត្ត ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃជាមុនសិន។

សម្ដេចតេជោ មានប្រសាសន៍ថា៖ “នេះ មិនខុសពីយើងបង្កើតរដ្ឋនៅក្នុងរដ្ឋនោះទេ ដូចខ្ញុំបានទៅឥណ្ឌូនេស៊ី ពេលត្រឡប់មកវិញត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ។ បើធ្វើដូច្នេះ វាស្មើការបិទប្រទេសឡើងវិញ។
សម្ដេចបញ្ជាក់ថា យើងត្រូវធ្វើចត្តាឡីស័កចំពោះតែអ្នកដែលគួរសង្ស័យថាមានហានិភ័យអាចមានកូវីដ-១៩ ប៉ុន្តែមិនមែនធ្វើចំពោះប្រជាពលរដ្ឋទាំងអស់នោះទេ បើធ្វើដូច្នេះ ហាក់ដូចជានៅក្នុងទ្រុងដដែល ដូចនេះសម្ដេចស្នើឱ្យអភិបាលខេត្តណាដែលចេញសេចក្ដីសម្រេចនោះហួសទៅហើយ ត្រូវកែសម្រួលឡើងវិញបន្ទាន់។
សម្ដេចមានប្រសាសន៍ បញ្ជាក់បន្ថែមថា៖ “ខ្ញុំនិយាយនេះមិនមែនមិនឱ្យទប់ស្កាត់ចំពោះអ្នកដែលមានករណីសង្ស័យ ដែលយើងតម្រូវឱ្យយកសំណាក និងនាំទៅដល់ការធ្វើចត្តាឡីស័កដែលចៀសមិនបាននោះទេ។ ប៉ន្តែសំដៅឱ្យកែសម្រួលសេចក្ដីសម្រេចដើម្បីបើកឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបាន។ បើមិនដូច្នោះទេ គ្រប់ខេត្តនីមួយៗដាក់ធ្វើចត្តាឡីស័ក១៤ថ្ងៃ មិនខុសពីចែកកម្ពុជាទៅជា២៥ប្រទេស ឆ្លងពីខេត្តមួយទៅខេត្តមួយធ្វើចត្តាឡីស័ក ចេញពីខេត្តហ្នឹងចូលខេត្តមួយទៀតធ្វើចត្តាឡីស័ក បើដូច្នោះតើយើងរស់បានរបៀបម៉េច? អ៊ីចឹងវាមិនខុសពីយើងបិទប្រទេស បិទក្រុងកន្លងទៅទេ នឹងធ្វើឱ្យគាំងទៅដល់ក្បាលម៉ាស៊ីននៃដំណើរការសេដ្ឋកិច្ចសង្គមរបស់ប្រជាជនតែម្ដង”។
សម្ដេចបានស្នើឱ្យអភិបាលខេត្តរាជធានីទាំងអស់មេត្តាមើលព្រៃទាំងមូលប្រសើរជាងមើលឈើមួយដើមៗដើម្បីដោះស្រាយបញ្ហាកូវីដនៅក្នុងខេត្តរបស់ខ្លួន សូមមើលឱ្យគ្រប់ជ្រុងជ្រោយ គ្រប់ទិដ្ឋភាព សេដ្ឋកិច្ច សង្គម និងបញ្ហានយោបាយទូទៅ។
គួរបញ្ជាក់ថា សម្ដេចបានសំណូមអភិបាលរាជធានីខេត្តទាំងអស់ពិនិត្យកែសម្រួលសេចក្ដីសម្រេចឡើងវិញជាបន្ទាន់បែបនេះ បន្ទាប់ពីសម្ដេចទើបបានឃើញសេចក្ដីសម្រេច២ខេត្ត គឺខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ដែលតម្រូវឱ្យប្រជាពលរដ្ឋខ្មែរទូទៅត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ មុនចូលខេត្តរបស់ខ្លួន៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត