កូវីដ-១៩
នេប៉ាល់បារម្ភផ្ទុះកូវីដអាក្រក់ដូចឥណ្ឌា ខណៈមេដឹកនាំជឿវិធីព្យាបាលហួសចិត្ត
កូវីដ-១៩នៅប្រទេសនេប៉ាល់បានកំពុងហក់ឡើងខ្ពស់ត្រដែត មន្ទីរពេទ្យពោរពេញដោយអ្នកជំងឺដែលធ្វើឲ្យមានការព្រួយបម្ភអាចធ្ងន់ធ្ងរដូចប្រទេសឥណ្ឌា ហើយលោកនាយករដ្ឋមន្ត្រីបានកំពុងអង្វរកដល់បណ្តាប្រទេសផ្សេងៗឲ្យជួយ។
ឥឡូវនេះ នេប៉ាល់បានរាយការណ៍ពីករណីឆ្លងកូវី-១៩ថ្មីប្រចាំថ្ងៃប្រហែល២០នាក់ក្នុងចំណោមមនុស្ស១០ម៉ឺននាក់ដែលចំនួននេះប្រហែលទៅនឹងប្រទេសឥណ្ឌាកាលពីពីរសប្តាហ៍មុនដែរ។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលត្រូវបានស្រង់សំដីដោយសហព័ន្ធកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ (IFRC) ថា កាលពីសប្តាហ៍មុន ៤៤%នៃការធ្វើតេស្តកូវីដ-១៩របស់ប្រទេសនេប៉ាល់គឺវិជ្ជមាន និងបានព្រមានពីវិបត្តិជិតឈានមកដល់។
លោក Netra Prasad Timsina ប្រធានកាកបាទក្រហមនេប៉ាល់បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ៖«អ្វីដែលកំពុងកើតឡើងនៅប្រទេសឥណ្ឌាឥឡូវនេះគឺហាក់ដូចជាកំពុងកើតមាននេប៉ាល់ ប្រសិនបើយើងមិនអាចទប់ស្កាត់ករណីផ្ទុះកូវីដថ្មីដែលកំពុងឆកយកជីវិតមនុស្សកាន់តែច្រើនរាល់ថ្ងៃនោះទេ»។
ការរាលដាលយ៉ាងឆាប់រហ័សនៃកូវីដ-១៩បានបង្កើនការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រទេសនេប៉ាល់ដែលកំពុងស្ថិតនៅលើមាត់ជ្រោះនៃវិបត្តិមួយដែលកំពុងបំផ្លាញដូចប្រទេសឥណ្ឌាដែរ។

នេប៉ាល់មានប្រព័ន្ធសុខាភិបាលផុយស្រួយដែលមានវេជ្ជបណ្ឌិតតិចជាប្រទេសឥណ្ឌាបើគិតជាចំនួនមនុស្សម្នាក់ៗ ហើយអត្រាចាក់វ៉ាក់សាំងក៏ទាបជាងប្រទេសជិតខាងថែមទៀត។ អត្រាធ្វើតេស្តវិជ្ជមានខ្ពស់របស់ប្រទេសនេះបង្ហាញថា វាមិនទាន់ជិតដល់ករណីគ្រប់គ្រាន់នៅឡើយទេ។
ព្រឹត្តិការណ៍ជួបជុំមនុស្សច្រើនជាសាធារណៈដូចជាពិធីបុណ្យ ការជួបជុំនយោបាយ និងពិធីមង្គលការជាដើមជាមូលហេតុដែលបណ្តាលឲ្យករណីឆ្លងកូវីដ-១៩រីករាលដាល់លឿន រួមជាមួយនឹងការពេញចិត្តរបស់ប្រជាជន ខណៈចំណាត់ការទប់ស្កាត់របស់រដ្ឋាភិបាលយឹត។
លោកវេជ្ជបណ្ឌិត Samir Adhikari អ្នកនាំពាក្យក្រសួងសុខាភិបាល និងប្រជាជននេប៉ាល់បាននិយាយថា ៖«ស្ថានភាពកំពុងតែអាក្រក់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយវាប្រហែលជាគ្រប់គ្រងលែងបាននាពេលខាងមុខ»។
ទោះបីជាយ៉ាងណា ប្រទេសនេប៉ាល់បានរឹតបន្តឹងតាមព្រំដែន និងដាក់បំរាមរឹតត្បិតនៅតាមតំបន់ដែលឆ្លងខ្លាំងដូចជានៅទីក្រុង ប៉ុន្តែនៅតែមានការភ័យខ្លាចថា មិនគ្រប់គ្រាន់ឡើយ ដោយសាររាលដាលទូទាំងទីក្រុង ហើយបើទោះជាជំរំអេវើរេសក៏កំពុងផ្ទុះដែរ។

ព្រំដែលគួរឲ្យញញើត
គ្រាន់តែមួយខែកន្លងទៅនេះ នៅតំបន់ហិម៉ាឡៃនៃប្រទេសដែលមានប្រជាជនប្រមាណ៣០លាននាក់ត្រូវបានរាយការណ៍ថា មានករណីឆ្លងប្រហែល១០០នាក់ក្នុងមួយថ្ងៃ។ ឥឡូវឡើងដល់ជាង៨៦០០នាក់ហើយ។
អ្នកខ្លះបានបន្ទោសថា ការផ្ទុះរលកទី២នៅប្រទេសឥណ្ឌាដែលបានរាលដាលដល់នេប៉ាល់ ដែលមានព្រំដែលបើកចំហរជាមួយគ្នា។

ប្រជាជននេប៉ាល់មិនចាំបាច់បង្ហាញលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណក៏អាចចូលទៅក្នុងប្រទេសរបស់ពួកគេបានដែរ ហើយមានប្រជាជននេប៉ាល់ជាច្រើនកំពុងធ្វើការនៅក្នុងប្រទេសឥណ្ឌា ដូច្នេះចរាចរណ៍ឆ្លងកាត់ព្រំដែនខ្ពស់។
ប៉ុន្មានសប្តាហ៍ចុងក្រោយនេះប្រជាជនឥណ្ឌាជាច្រើនបានចាកចេញពីប្រទេសរបស់ខ្លួនចូលទៅរកការព្យាបាលនៅប្រទេសនេប៉ាល់ ឬគេចទៅប្រទេសផ្សេង។ វាពិតជាពិបាកទប់ស្កាត់ការឆ្លងកាត់ទៅវិញទៅមកប្រទេសទាំងពីរនេះ។
វិធីព្យាបាលហួសចិត្ត
វិបត្តិនៅនេប៉ាល់បានចាប់ផ្តើមកើតមានឡើងនៅដើមខែមេសា នៅពេលលោកនាយករដ្ឋមន្ត្រី K. P. Sharma Oli បានប្រើវិធីព្យាបាលកូវីដ-១៩ដោយមិនត្រឹមត្រូវ។

លោក Oli បាននិយាយថា ជំងឺកូវីដ-១៩អាចព្យាបាលបានដោយខ្ពុលមាត់ជាមួយស្លឹកត្របែក និងបានបញ្ជាក់គួរឲ្យអស់សំណើចកាលពីឆ្នាំមុនថា ប្រជាជននេប៉ាល់មានប្រព័ន្ធភាពស៊ាំខ្លាំងជាងមុនដោយសារតែការប្រើប្រាស់គ្រឿងទេសប្រចាំថ្ងៃ។
ការប្រមូលផ្តុំមនុស្សច្រើន
កាលពីខែមេសាកន្លងទៅនេះ ប្រជាជននេប៉ាល់បានជួបជុំមនុស្សច្រើនកកកុញក្នុងពិធីសាសនាទាំងនៅក្នុងប្រទេស និងព្រំដែនជាមួយឥណ្ឌា ដែលនាំគ្នាចុះងូតទឹកក្នុងពិធី Ganges for Kumbh Mela ដែលជឿថា អាចលាងបាបបាន ហើយជាការជួបជុំសាសនាដ៏ធំមួយក្នុងពិភពលោក។
ក្នុងចំណោមអ្នកចុះងូតទឹកលាងបាប ក៏មានអតីតស្តេចនេប៉ាល់ Gyanendra Shah និងម្ចាស់ក្សត្រិយ៍ Komal Shah ដែលបានឆ្លងកូវីដ-១៩ដែរ។
ប្រព័ន្ធសុខាភិបាលត្រៀមប្រយុទ្ធ
នេប៉ាល់ជាប្រទេសក្រីក្រមួយក្នុងពិភពលោក ហើយប្រព័ន្ធសុខាភិបាលក៏ទន់ជ្រាយ។ យោងតាមផែនការទប់ស្កាត់កូវីដ-១៩របស់រដ្ឋាភិបាលកាលពីឧសភា ឆ្នាំមុន ប្រទេសនេះមានគ្រែសង្គ្រោះបន្ទាន់ចំនួន ១៥៩៥ និងមានបំពងអ៊ុកស៊ីសែតតែ៤៨០ប៉ុណ្ណោះសម្រាប់ប្រជាជនរបស់ខ្លួនប្រហែល៣០លាននាក់។

ប្រព័ន្ធសុខាភិបាលក៏ខ្វះវេជ្ជបណ្ឌិតថែមទៀតដែលគ្រូពេទ្យ ០.៧នាក់ក្នុងចំណោមមនុស្ស១០ម៉ឺននាក់។ នេះបើយោងតតាមទិន្នន័យធនាគារពិភពលោក ដែលតិចជាឥណ្ឌាមាន ០.៩នាក់។ បុគ្គលិកពេទ្យដល់ថ្ងៃឈប់សម្រាក ត្រូវហៅឲ្យមកជួយព្យាបាលវិញដោយគ្មានថ្ងៃសម្រាក សូម្បីតែបុគ្គលិកពេទ្យចូលនិវត្តរ៍ក៏ហៅឲ្យមកជួយដែរ។
កាលពីថ្ងៃសៅរ៍ កន្លងទៅមន្ទីរពេទ្យខ្វះគ្រែនៅក្នុង២២ស្រុកក្នុងចំណោម៧៧ស្រុករបស់ប្រទេសនេះ។
តាមស្ថិតិជាសកលបង្ហាញថា រហូតដល់ពេលនេះ ប្រទេសនេប៉ាល់មានករណីឆ្លងសរុបជាង ៣៦៨ពាន់នាក់ និងស្លាប់ជាង៣ពាន់នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN

-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ