កូវីដ-១៩
តំបន់លឿងក្នុងខណ្ឌចំការមន មានជាងសំណង់ជិត ៣០ នាក់ មានវិជ្ជមានកូវីដ ១៩
អាជ្ញាធររាជធានីភ្នំពេញបានឲ្យដឹងថា មានកម្មករសំណង់ជាង ៣០ នាក់ បានឆ្លងកូវីដ ១៩ នៅខណ្ឌចំការមន។
ខណ្ឌចំការមនគឺជាតំបន់លឿងដែលអាជ្ញាធរអនុញ្ញាតឲ្យពលរដ្ឋអាចចរាចរធ្វើដំណើរ និងប្រកបរបរឡើងវិញបាន។

យ៉ាងណា ប្រភពពីអាជ្ញាធរមិនបានបញ្ជាក់ទីតាំងការដ្ឋានសំណង់ដែលរកឃើញកម្មករជាង ៣០ នាក់ ឆ្លងកូវីដ១៩ នោះទេ។
ខណ្ឌចំការមនមាន ៥ សង្កាត់គឺសង្កាត់ទួលទំពូង ១ សង្កាត់ទួលទំពូង ២ សង្កាត់ផ្សារដើមថ្កូវ សង្កាត់បឹងត្របែក និងសង្កាត់ទន្លេបាសាក់។ ការដ្ឋានសំណង់ធំៗច្រើននៅសង្កាត់ទន្លេបាសាក់ ជាពិសេសនៅទីក្រុងកោះពេជ្រ ដែលមានការអភិវឌ្ឍសំណង់អគារខ្ពស់ៗជាច្រើន។
ប្រកាសម្សិលមិញនេះ នៅរាជធានីភ្នំពេញរកឃើញករណីវិជ្ជមានកូវីដថ្មីចំនួន ៥៧៨នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍។ តំបន់ចំនួន ៥ នៅតែជាចំណុចក្តៅក្នុងការឆ្លងរាលដាលធ្ងន់ធ្ងរក្នុងនោះមានខណ្ឌមានជ័យដែលមានសង្កាត់ស្ទឹងមានជ័យទី ៣ ស្ទឹងមានជ័យទី ២ ស្ទឹងមានជ័យទី ១ ខណ្ឌពោធិសែនជ័យមានសង្កាត់ចោមចៅ១ និងសង្កាត់ទួលសង្កែ១ របស់ខណ្ឌឫស្សីកែវ៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
សន្តិសុខសង្គម២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍