Connect with us

កូវីដ-១៩

ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​ស្លាប់​នៅ​មន្ទីរពេទ្យបង្អែក​ពញាក្រែក​នោះ​ មិនមែន​ស្លាប់​ដោយសារជំងឺ​កូ​វីដ​១៩​នោះទេ​

បានផុស

នៅ

រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​បានប្រកាសថា​ ករណី​ស្ត្រីជន​ជាតិខ្មែរ​១​នាក់​ស្លាប់​នៅ​មន្ទីរពេទ្យ​បង្អែក​ពញាក្រែក​កាលពី​ថ្ងៃទី​០៦​ ខែឧសភា​ ឆ្នាំ​២០២១​នោះ ​មិនមែន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ១៩​នោះទេ​ គឺ​ស្លាប់​ដោយសារ​ជំងឺ​ប្រចាំកាយ​ប៉ុណ្ណោះ​។​

បើតាម​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹងថា​ អ្នកជំងឺ​ដែល​ស្លាប់​នោះ​មានឈ្មោះ​ អឿន​ នឿន ភេទ​ស្រី​អាយុ​៦៥​ឆ្នាំ ​រស់នៅ​ភូមិ​សេ​ដា​សែន​ជ័យ ​ឃុំ​សេ​ដា​ ស្រុក​តំបែរ ​ខេត្ត​ត្បូងឃ្មុំ ​បាន​ស្លាប់​នៅ​ថ្ងៃទី​៦​ ខែ​ឧសភា ​ឆ្នាំ​២០២១​ វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ​ នៅ​មណ្ឌល​ព្យាបាលជំងឺ​កូ​វីដ​១៩​ នៃមន្ទីរពេទ្យ​បង្អែក​ពញាក្រែក​មិនមែន​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩​នោះទេ​។​

រដ្ឋបាលខេត្ត​បាន​បន្តថា ​អ្នកជំងឺ​បានមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​តំបែរដោយមាន​អាកា​រៈ​ក្តៅខ្លួន ​និង​សន្លប់​ ប៉ុន្តែ​ដោយមាន​ការសង្ស័យ​ក្រុមគ្រូពេទ្យ​បានធ្វើ​តេស្តរ​ហ័សរ​កមេរោគកូ​វីដ​១៩ ចំនួន​២​ដង ​ហើយ​ទទួលបាន​លទ្ធផល​បញ្ជា​ក់ថា​វិជ្ជមាន​កូ​វីដ​១៩ទាំង​ពីរលើក​។​ គ្រូពេទ្យ​ក៏បាន​សម្រេច​បញ្ជូន​អ្នកជំងឺ​ទៅ​ព្យាបាល​បន្ត​នៅ​មណ្ឌល​ព្យាបាល​ជំងឺ​១៩​នៃ​មន្ទីរពេទ្យបង្អែក​ពញាក្រែក​ នា​ថ្ងៃទី​៥ ខែឧសភា​ វេលា​ម៉ោង​៤​និង​២៣​នាទី​រសៀល​។​ ដោយ​ស្ថានភាព​អ្នកជំងឺ​សន្លប់​រវើរវាយ​ឡេះ​ឡះ​ដៃជើង​ ក្រុមគ្រូពេទ្យ​បាន​យកចិត្តទុកដាក់​ពិនិត្យ​និង​ស្រាវជ្រាវ​រក​រោគវិនិច្ឆ័យ​បន្ថែមឃើញ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នកជំងឺ​ឡើង​ខ្ពស់​ហួស​កម្រិត​អតិបរមា​បូករួម​ជា​មួយ​មាន​ដំបៅ​ជើងឆ្វេង​ដែល​ជា​ផលវិបាក​នៃ​ជំងឺ​ទឹកនោមផ្អែម​នោះ​ស្ថានភាព​អ្នកជំងឺ​ធ្ងន់ធ្ងរ​ជា​លំដាប់​។​

បើទោះបីជា​មានការ​ខិតខំ​ជួយសង្គ្រោះ​និង​ព្យាបាល​ជំងឺ​តាម​លក្ខណៈ​បច្ចេកទេស​យ៉ាងណាក៏ដោយ​ក៏​មិន​អាចជួយ​អ្នកជំងឺ​បាន អ្នកជំងឺ​ក៏បាន​ទទួលមរណភាព​នៅវេលា​ម៉ោង​៣​និង​២៣​នាទី​ព្រឹក​ថ្ងៃទី​៦ខែឧសភា​ឆ្នាំ​២០២១​។​

តាម​ការសន្និដ្ឋាន​និង​រោគវិនិច្ឆ័យ​របស់​គ្រូពេទ្យ​អ្នកជំងឺ​ឈ្មោះ​ អឿន ​នឿន​ បាន​ស្លាប់​ដោយសារ​ជំងឺ​ទឹកនោមផ្អែម​រ៉ាំរ៉ៃ​ និង​មាន​ផលវិបាក​មិនអាច​គ្រប់គ្រង​បាន​ចំពោះ​អ្នក​វិជ្ជមាន​កូ​វីដ១៩​។​

ចំពោះ​សាកសព​រដ្ឋបាលខេត្ត​បានរៀបចំ​ទុកដាក់​ទៅតាម​លក្ខណៈ​បច្ចេកទេស​វេជ្ជ​សាស្ត្រ​រួច​បញ្ជូន​ដោយ​រថយន្ត​គិលានសង្គ្រោះ​ទៅ​បូជា​នៅ​វត្ត​សមាធិ​នៅ​ភូមិ​ទួល​អង្គ្រង​ ឃុំក្រែក​ ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ​៕​

អត្ថបទ ៖ សំអឿន​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម