កូវីដ-១៩
មិនធម្មតា! រុស្ស៊ី ក៏មានវ៉ាក់សាំង ចាក់តែមួយដូស ហើយកំពុងប្រើប្រាស់នៅក្នុងប្រទេសជាមួយប្រសិទ្ធភាពការពារកូវីដ ជិត ៨០ ភាគរយ
ប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តប្រភេទវ៉ាក់សាំង ការពារជំងឺកូវីដ ១៩ Sputnik V របស់ខ្លួនមួយទៀត ដែលជាវ៉ាក់សាំងចាក់តែមួយដូស សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសនេះ ។

មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វ៉ាក់សាំងចាក់តែមួយដូស Sputnik Light គឺមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបង្កឲ្យមានប្រព័ន្ធភាពស៊ាំខ្លាំងក្លា ។
RDIF បាននិយាយថា “វ៉ាក់សាំង Sputnik Light មានប្រសិទ្ធភាព ការពារជំងឺកូវីដ ១៩ ចំនួន ៧៩.៤ ភាគរយ រយៈពេល ២៨ ថ្ងៃ បន្ទាប់ពីទទួលការចាក់” ។

RDIF បន្តថា “អ្វីដែលសំខាន់នោះ អត្រាប្រសិទ្ធភាពជិត ៨០ ភាគរយនេះ គឺខ្ពស់ជាង វ៉ាក់សាំងជាច្រើនផ្សេងទៀត ដែលតម្រូវឲ្យចាក់ ២ ដូស” ។
ទន្ទឹមនោះ អត្រាប្រសិទ្ធភាពនេះ ត្រូវបានគណនា ផ្អែកលើទិន្នន័យ ពីដំណាក់កាលទី ១ និងទី ២ នៃការសាកល្បងព្យាបាល ដែលបានធ្វើឡើងចាប់ពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២១ ។

ចំណែក ដំណាក់កាលទី ៣ នៃការសាកល្បងព្យាបាល ដែលមានមនុស្សចូលរួម ៧,០០០ នាក់ កំពុងប្រព្រឹត្តទៅនៅប្រទេសរុស្ស៊ី អារ៉ាប់រួម ហ្គាណា និងប្រទេសមួយចំនួនទៀត ជាមួយនឹងលទ្ធផលបណ្តោះអាសន្ន ដែលត្រៀមបញ្ចេញក្នុងអំឡុងខែឧសភានេះ ។
គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសរុស្ស៊ី មានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៣ ប្រភេទគឺ Sputnik V ត្រូវបានអភិវឌ្ឍដោយវិទ្យាស្ថាន Gamaleya ដែលមានមូលដ្ឋាននៅទីក្រុងម៉ូស្គូ វ៉ាក់សាំង EpiVacCorona បង្កើតដោយមជ្ឈមណ្ឌលស្រាវជ្រាវស៊ីបេរី និងវ៉ាក់សាំង CoviVac ដែលបង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវ Chumakov ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ វ៉ាក់សាំងកូវីដ Sputnik V របស់រុស្ស៊ី ត្រៀមទទួលបានភ្លើងខៀវប្រើប្រាស់ពី WHO នាខែក្រោយ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី