កូវីដ-១៩
ប្រធានាធិបតីប្រេស៊ីល ចោទ ចិន បង្កើតកូវីដ ដើម្បីបង្ក “សង្គ្រាមគីមី” (មានវីដេអូ)
ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានចេញមុខរិះគន់ចិនខ្លាំងៗ ដោយចោទប្រកាន់ប្រទេសនេះ ថាបានបង្កើតជំងឺកូវីដ-១៩ ដើម្បីបង្កឲ្យមានសង្គ្រាមគីមី។

ការអត្ថាធិប្បាយនេះ បានធ្វើឡើងក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃពុធ ខណៈមេដឹកនាំជ្រុលនិយមរូបនេះ ព្យាយាមគេចវេះពីការរិះគន់យ៉ាងក្តៅគគុកជុំវិញការដោះស្រាយជំងឺរាតត្បាតនៅក្នុងប្រទេសរបស់លោក ដែលធ្វើឲ្យប្រេស៊ីលមានចំនួនអ្នកស្លាប់ដោយសារកូវីដ ខ្ពស់បំផុតលំដាប់ទី២នៅលើពិភពលោក ពោលគឺមានចំនួន៤១៧,១៧៦នាក់។
លោក Bolsonaro និយាយថា “វាជាមេរោគថ្មី។ គ្មាននរណាម្នាក់ដឹងថា តើវាកើតឡើងនៅក្នុងបន្ទប់ពិសោធន៍ឬដោយសារតែមនុស្សបរិភោគសត្វ ដែលមិនគួរបរិភោគនោះទេ”។

ប៉ុន្តែវានៅទីនោះ។ យោធាដឹងថា តើសង្គ្រាមគីមី បាក់តេរីនិងវិទ្យុសកម្មគឺជាអ្វី។ តើយើងមិនកំពុងប្រឈមមុខជាមួយនឹងសង្គ្រាមថ្មីមែនទេ? តើប្រទេសណាដែលមានកំណើនផលិតផលក្នុងស្រុកសរុបច្រើនជាងគេ? ខ្ញុំមិនចាំបាច់ប្រាប់អ្នកទេ។
ថ្វីបើលោក Bolsonaro មិនបញ្ចេញឈ្មោះប្រទេសចិនចំៗ នៅក្នុងសុន្ទរកថារបស់គាត់ក៏ដោយ ប៉ុន្តែទិន្នន័យពីអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍបានបង្ហាញថា ប្រទេសចិនគឺជាសមាជិក G20 តែមួយគត់ ដែលផលិតផលក្នុងស្រុកសរុបបានបង្ហាញពីកំណើនក្នុងអំឡុងពេលមានជំងឺរាតត្បាតក្នុងឆ្នាំ២០២០ ពោលគឺកើនឡើង ២,៣ភាគរយ។

ក្នុងអំឡុងវិបត្តិជំងឺរាតត្បាត លោក Bolsonaro និងគណៈរដ្ឋមន្រ្តីរបស់គាត់ តែងតែដាក់ការស្តីបន្ទោសចំពោះប្រទេសចិន ខណៈគិតត្រឹមព្រឹកថ្ងៃសុក្រនេះ ជំងឺកូវីដ-១៩ បានសម្លាប់មនុស្សចំនួន៣,២៤៥,១៥៣នាក់ហើយ នៅទូទាំងពិភពលោក។
ប្រេស៊ីល មានអ្នកស្លាប់សរុប ៤១៧,១៧៦នាក់ ជាប់ចំណាត់ថ្នាក់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក។ ប្រទេសអាមេរិកខាងត្បូងមួយនេះ បានរាយការណ៍ករណីសរុប១៥,០០៩,០២៣ករណី ជាប់ចំណាត់ថ្នាក់ទីបីបន្ទាប់ពីសហរដ្ឋអាមេរិកនិងឥណ្ឌា។ ផ្ទុយទៅវិញ ប្រទេសចិនមានអ្នកស្លាប់តែ ៤,៨៤៦នាក់និងការឆ្លង ១០២,៥៧៣ករណីប៉ុណ្ណោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?