កូវីដ-១៩
អស្ចារ្យណាស់! វ៉ាក់សាំង Moderna មានប្រសិទ្ធភាពការពារកូវីដលើមនុស្សអាយុពី ១២ ទៅ ១៧ ឆ្នាំរហូតដល់ ៩៦ ភាគរយ
ក្រុមហ៊ុន Moderna បានផ្តល់ព័ត៌មានថ្មីៗ ដល់ការសិក្សាដំបូងរបស់ខ្លួន លើអ្នកដែលមានអាយុពី ១២ ទៅ ១៧ ឆ្នាំ ខណៈការសាកល្បងនោះ បង្ហាញថា វ៉ាក់សាំងនេះ មានអត្រាប្រសិទ្ធភាពការពារ ជំងឺកូវីដ ១៩ រហូតដល់ ៩៦ ភាគរយ ។
ទន្ទឹមនោះ ក្រុមហ៊ុន Moderna ក៏បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ នូវការកើនឡើងទឹកប្រាក់ ៤.៣ ភាគរយ ពោលចំនួន ១៩.២ ពាន់លានដុល្លារ ពាក់ព័ន្ធនឹងការព្យាករណ៍នៅឆ្នាំ ២០២១ ពីលក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ក្រោយមានការអនុម័ត ប្រើប្រាស់ជាបន្ទាន់ពី WHO និងប្រសិទ្ធភាពជិត ១០០ ភាគរយ ក្នុងការការពារលើ មនុស្សវ័យជំទង់មួយនេះ ។

សេចក្តីប្រកាស របស់ក្រុមហ៊ុនជីវបច្ចេកវិទ្យា របស់សហរដ្ឋអាមេរិក បានកើតឡើង នៅពេលដែលក្រុមហ៊ុនផលិតវ៉ាក់សាំងមួយនេះ កំពុងព្យាយាមបង្កើនការផ្គត់ផ្គង់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់បណ្តាប្រទេសដែលចង់បានវ៉ាក់សាំង ស្តុកទុកសម្រាប់ឆ្នាំក្រោយ ។
បន្ថែមពីនេះ ក្រុមហ៊ុនក៏បាននិងកំពុង ធ្វើការពង្រីកពេលវេលាផ្ទុកវ៉ាក់សាំង ក្នុងសីតុណ្ហភាពក្នុងទូទឹកកកផងដែរ ។

ទិន្នន័យនាពេលបច្ចុប្បន្ន វ៉ាក់សាំង Moderna អាចស្តុកទុកក្នុងទូទឹកកក បានរយៈពេល ៣ ខែក្នុងសីតុណ្ហភាព ២ ទៅ ៨ អង្សាសេ ដើម្បីសម្រួលដល់ការចែកចាយ ដល់មន្ទីរពេទ្យ និងកន្លែងផ្សេងៗទៀត ប្រសិនបើមានការអនុញ្ញាត ។
ដំបូងឡើយ វ៉ាក់សាំងនេះ ត្រូវបានអនុញ្ញាតិឲ្យ ទុកបានរយៈពេលរហូតដល់មួយខែប៉ុណ្ណោះ នៅសីតុណ្ហភាព ២ ទៅ ៨ អង្សាសេ និងរហូតដល់ ៧ ខែ នៅក្នុងទូទឹកកកស្តង់ដារ -២០ អង្សាសេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ