កូវីដ-១៩
រដ្ឋបាលខេត្តកំពង់ស្ពឺ បន្តរៀបចំផ្សារឲ្យបានរៀបរយនិងមានលក្ខណៈស្តង់ដារសុវត្ថិភាព ដើម្បីទប់ស្កាត់ការរីរាលដាលជំងឺកូវីដ-១៩
រដ្ឋបាលខេត្តកំពង់ស្ពឺនឹងរៀបចំផ្សារស្តង់ដារសុវត្ថិភាព បន្តបន្ទាប់ទៀត ព្រោះមានផ្សារជាច្រើនបានយកចំណីផ្លូវដាក់លក់ដូរធ្វើឲ្យបាត់នូវរបៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈបង្កឲ្យមានគ្រោះថ្នាក់ជារៀងរាល់ថ្ងៃ ពិសេសស្ថិតក្រោមបរិការណ៍នៃការរីករាលជំងឺកូវីដ-១៩តែម្តង។
ក្នុងនោះ រដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក វ៉ី សំណាង នឹងធ្វើការរៀបចំផ្សារមិនរៀបរយទាំងនោះឲ្យក្លាយជាផ្សារ ដែលមានស្តង់ដារសុវត្ថិភាពស្របតាមកាលៈទេសៈបច្ចុប្បន្នកំពុងមានការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។ វិធានការរៀបចំផ្សារមិនរៀបរយឲ្យទៅជាទីផ្សារមានសុវត្ថិភាព សណ្ដាប់ធ្នាប់ប្រកបដោយផាសុកភាពនេះ អនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ស្តីពី ស្តង់ដារផ្សារសុវត្ថិភាព ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ចុះនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ កន្លងមកនេះ។


រដ្ឋបាលខេត្តកំពង់ស្ពឺ កំពុងរៀបចំផ្សារគ្មានរបៀបរាប់ឲ្យក្លាយជាផ្សារសុវត្ថិភាព មានលក្ខណៈស្តង់ដារ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ពិសេសសុខភាពសាធារណៈដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩តែម្តង។ តាមរដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា «វិធានការណ៍ការពារ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍២០កុម្ភៈ គឺតម្រូវឲ្យអាជីវករ និងអ្នកទិញទាំងអស់ត្រូវតែចូលរួមអនុវត្តវិធានការសុខាភិបាល ៣កុំ ៣ការពារ និងផ្សារ ដែលមានលក្ខណៈស្តង់ដារសុវត្ថិភាព» ។
ជាគោលការណ៍ផ្សារសុវត្ថិភាព ដែលរៀបចំដោយរដ្ឋបាលខេត្តកំពង់ស្ពឺនេះ តម្រូវឲ្យគ្រប់ផ្សារត្រូវតែមានច្រកចូល និងចេញដាច់ដោយឡែកពីគ្នា, មានម៉ាស៊ីនស្កេន QR Code, ម៉ាស៊ីនវាស់កម្ដៅ, បាញ់អាល់កុល និងកត់ត្រាឈ្មោះ និងលេខទូរសព្ទមុននឹងចូល ផ្សាររកទិញគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ។ គណៈកម្មការគ្រប់គ្រងផ្សារ សន្តិសុខ អ្នកលក់ អ្នកទិញត្រូវតែពាក់ម៉ាសឲ្យបានត្រឹមត្រូវលើកលែងតែពេលពិសាអាហារ។ ចំពោះសន្តិសុខជួរមុខត្រូវតែមានស្រោមដៃ និងរបាំងមុខបន្ថែម, រក្សាគម្លាតឲ្យបានមួយម៉ែត្រកន្លះពីគ្នា ហើយសមត្ថភាពផ្ទុកអតិបរមាក្នុងមួយពេលក៏មិនឲ្យលើសពី៥០% នៃសមត្ថភាពផ្ទុកផងដែរ។ ចំពោះតុអាហារផ្សេងៗត្រូវតែមានទឹកក្តៅដាក់នៅខាងមុខ ដើម្បីស្រុះលាងកែវ ចាន ស្លាបព្រាសម្លាប់មេរោគ ។

រដ្ឋបាលខេត្តកំពង់ស្ពឺ មិនអនុញ្ញាតឲ្យលក់គ្រឿងស្រវឹងដាច់ខាតហើយរាល់ការលក់ដូរអាជីវករត្រូវតែពង្រឹងគុណភាព សេវាកម្ម អនាម័យ បរិស្ថាន និងរក្សាតម្លៃឲ្យបានសមរម្យ។ សម្រាប់សេវាបន្ទប់ទឹកក្នុងបរិវេណត្រូវមានអនាម័យដោយសម្អាតជាប្រចាំទីតាំង ដែលអតិថិជនបានប៉ះកាន់ ត្រូវមានសាប៊ូដាក់នូវច្រកចូល-ចេញបន្ទប់ទឹក និងកន្លែងចាំបាច់ផ្សេងទៀត។


រដ្ឋបាលបាលខេត្តបានបញ្ជាក់ថា រាល់មានករណីសង្ស័យដែលមានការពាក់ព័ន្ធជាមួយជំងឺកូវីដ-១៩ ក្រោយការស្កេន QR Code ត្រូវរាយការណ៍បន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ចភ្លាមៗ ។ ជាមួយនោះដែរ រដ្ឋបាលខេត្តបានព្រមានបិទអាជីវកម្មឬដាក់ទោសទណ្ឌទៅលើអាជីវកររូបណាដែលមិនបានអនុវត្តខ្ជាប់ខ្ជួនតាមការណែនាំខាងលើ។ អាជ្ញាធរខេត្តកំពង់ស្ពឺ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តអញ្ជើញមកទិញទំនិញ, បន្លែ, ផ្លែឈើ, ត្រី, សាច់ គ្រប់ប្រភេទនៅក្នុងផ្សារសុវត្ថិភាពថ្មី បណ្ដោះអាសន្ន នៅខាងជើងផ្សារកំពង់ស្ពឺ ដែលរាល់ការលក់ដូរប្រកបដោយអនាម័យ និងសុវត្ថិភាពខ្ពស់ តាមស្តង់ដារបច្ចេកទេសនិងជៀសផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ៕


អត្ថបទ៖ ភួង រដ្ឋា
សូមចុចអាន៖ រដ្ឋបាលរាជធានីភ្នំពេញ បន្តបិទផ្សាររយៈពេល៧ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត