កូវីដ-១៩
ប្រយ័ត្នផង! អ្នកជំនាញថាច្រាសដុសធ្មេញអាចបង្កហានិភ័យចម្លងវីរុសកូវីដ-១៩
ក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍ដល់អ្នកជំងឺ Covid-19 ដែលជាសះស្បើយពីជំងឺ គួរតែផ្លាស់ប្តូរច្រាសដុសធ្មេញនិងប្រដាប់សម្អាតអណ្តាតដើម្បីការពារការឆ្លងរាលដាល។

ថ្វីត្បិតវ៉ាក់សាំងបានបង្ហាញប្រសិទ្ធភាពខ្ពស់ក៏ដោយ តែអ្នកជំនាញមានទស្សនៈថាវាមិនអាចធានានូវការការពារ ១០០ ភាគរយ នៅក្នុងគ្រប់ស្ថានភាពទាំងអស់នោះទេ។ ដូច្នេះដើម្បីបង្ការបន្ថែម ការប្រុងប្រយ័ត្នជាមុនជារឿងសំខាន់ទាំងអ្នកដែលមិនទាន់ឆ្លង និងអ្នកដែលបានជាសះស្បើយពីជំងឺ។
ពេទ្យធ្មេញមានទស្សនៈថា អ្នកជំងឺដែលបានជាសះស្បើយពី Covid-19 គួរតែផ្លាស់ប្តូរច្រាសដុសធ្មេញរបស់ខ្លួនភ្លាមៗ ក្រោយចេញពីពេទ្យ។ ការប្ដូរបែបនេះមិនត្រឹមតែការពារឱកាសនៃការឆ្លងម្តងទៀតប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចសង្គ្រោះសមាជិកក្នុងផ្ទះផងដែរ។
វេជ្ជបណ្ឌិតវះកាត់ធ្មេញ Pravesh Mehra មកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ Lady Hardinge ទីក្រុងញូវដេលី ប្រទេសឥណ្ឌា មានប្រសាសន៍ថា “ប្រសិនបើអ្នកឬនរណាម្នាក់នៅក្នុងគ្រួសារបានឆ្លងកូវីដ-១៩ បន្ទាប់ពីជាសះស្បើយហើយ សូមផ្លាស់ប្តូរច្រាសដុសធ្មេញ និងឧបករណ៍សម្អាតអណ្តាត។”
ដោយយល់ស្របទៅនឹងរឿងនេះ វេជ្ជបណ្ឌិត Bhumika Madan អ្នកពិគ្រោះយោបល់សុខភាពមាត់ធ្មេញ នៅមន្ទីរពេទ្យឯកទេសថែទាំសុខភាពពិសេស Aakash និយាយថា “ប្រសិនបើអ្នកបានឆ្លង Covid-19 អ្នកគួរតែផ្លាស់ប្តូរច្រាសដុសធ្មេញ និងប្រដាប់សម្អាតអណ្តាត បន្ទាប់ពីរយៈពេល ២០ ថ្ងៃនៃរោគសញ្ញាដំបូង” ។
លោកស្រីបានពន្យល់ថា នេះក៏ដោយសារតែបាក់តេរី ឬវីរុសដែលជាប់នៅលើច្រាសដុសធ្មេញអាចបណ្តាលឱ្យឆ្លងមេរោគផ្លូវដង្ហើមផ្នែកខាងលើ។ ក្នុងនោះលោកស្រីទូន្មានបន្ថែមឱ្យខ្ពុរមាត់ជាមួយទឹកខ្ពុរមាត់ ព្រោះវាកាត់បន្ថយការបង្កើតមេរោគ ឬបាក់តេរីក្នុងមាត់។ ប្រសិនបើមិនមានទឹកខ្ពុរមាត់ទេ អាចប្រើទឹកអំបិលក្តៅឧណ្ហៗជំនួស ក៏មានប្រសិទ្ធភាពដែរ។

យោងតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថា វីរុសកូវីដ-១៩រាលដាលជាចម្បងតាមរយៈដំណក់ទឹកតូចៗដែលចេញពីមាត់របស់មនុស្ស នៅពេលពួកគេក្អក កណ្តាស់ ស្រែក និយាយ និងសើច។ល។ ដូច្នេះវាពិតជាមានសារៈសំខាន់ដែលត្រូវធ្វើអនាម័យមាត់ដោយផ្លាស់ប្តូរច្រាសដុសធ្មេញ ក្រោយជាសះស្បើយពី Covid-19 ព្រោះអាចទប់ស្កាត់ការចម្លងនៃវីរុស។
ប្រសិនបើមាននរណាម្នាក់នៅក្នុងគ្រួសារបានឆ្លង Covid-19 ជាការចាំបាច់ណាស់ដែលមិនត្រូវរក្សាទុករបស់របរនៅក្នុងបន្ទប់ទឹករួមគ្នា បូករួមទាំងច្រាសដុសធ្មេញដែរ ព្រោះវាបង្កើនឱកាសឆ្លង ទោះបីអ្នកជំងឺបានជាសះស្បើយហើយក៏ដោយ។
:max_bytes(150000):strip_icc()/GettyImages-71929509-5a0b3d8322fa3a0036c841f5.jpg)
ក្រុមអ្នកជំនាញក៏បានណែនាំដល់អ្នកជំងឺកូវីដ រក្សាអនាម័យច្រាសដោយទុកដាក់កន្លែងស្ងួត និងលាងសម្អាតកន្លែងខ្ជាក់ទឹកខ្ពុរមាត់ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ India Today
ចុចអាន៖ ការទទួលទានអាហារ Fast Food ក្រោយចាក់វ៉ាក់សាំងកូវីដ អាចបង្អាក់សមត្ថភាពថ្នាំ

-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច