Connect with us

កូវីដ-១៩

អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ប្រកាស​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ-​១៩​ថ្មី​ចំនួន​៥​នាក់​នៅ​ផ្សារ​ម៉ាឡៃ​

បានផុស

នៅ

រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បានប្រកាស​រកឃើញ​ករ​ណី​វិ​ជ្ជមាន​កូ​វីដ​១៩​ថ្មី​ទៅលើ​ជនជាតិខ្មែរ​ចំនួន​៥​នាក់​នៅ​ផ្សារ​ម៉ាឡៃ​ ឃុំ​ម៉ាឡៃ​ស្រុក​ម៉ាឡៃ​ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ​បន្ទា​ប់​ពី​ធ្វើ​តេស្ត​រហ័ស​កាលពី​ថ្ងៃទី​៦​ ខែឧសភា​ឆ្នាំ​២០២១​។​

បើតាម​រដ្ឋបាលខេត្ត​បាន​ឲ្យ​ដឹងថា ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន​៥​នាក់​នោះ​ ទី​១.​ឈ្មោះ​ ធិ​ន​ សុ​ភី​ ភេទស្រី​អាយុ​២៩​ឆ្នាំ​ ទី​២.​ឈ្មោះ ​ធិ​ន​ ជូ​លី ​ភេទ​ស្រី​អាយុ​៣ឆ្នាំ​ ទី​៣.​ឈ្មោះ​ ឈឹម ​សាវុធ​ ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ ​ទី​៤. ឈ្មោះ ស្រឹម​ ធី​ ភេទ​ស្រី​ អាយុ​៤០​ឆ្នាំ ​និង​ឈ្មោះ ​ឈឹម​ សារឿន ​ភេទ​ប្រុស ​អាយុ​៦០​ឆ្នាំ ​ដែល​អ្នក​ទាំង៥​នាក់​ រស់នៅ​ភូមិ​ថ្មី​ ឃុំ​ម៉ាឡៃ ​ស្រុក​ម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ​។​

រដ្ឋបាលខេត្ត​សូម​អំពាវនាវ​ដល់​អ្នក​ដែល​ប៉ះពាល់​ផ្ទាល់​ សូម​រួសរាន់​ទៅ​ជួប​គ្រូពេទ្យ​ និងធ្វើច​ត្តាឡី​ស័ក​ ដើម្បី​យក​សំណាក ​និង​អ្នក​ប៉ះពាល់​ប្រយោលជាមួយនឹង​ជំងឺ​ទាំង​៥​ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​គ្រួសារ​រៀងៗ​ខ្លួន ​ដោយ​មិនត្រូវ​ពាក់ព័ន្ធ​និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្ត​បាន​បញ្ជាក់ថា ​ក្នុងករណី​មានការ​ប្រែប្រួល​សុខ​ភាពខុសប្រក្រតី​ដូចជា​ ឡើង​កម្ដៅ​លើស​ពី​៣៧​អង្សា​សេ ​ក្អក​កណ្ដាស់​ ហៀ​សំបោរ​ ឈឺបំពង់ក​ មាន​កំហាក​ ថ​ប់ដង្ហើ​ម​ ត្រូវ​ប្រញាប់​ទៅ​ទាក់ទង​ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ ឬ​មន្ទីរពេទ្យ​ មណ្ឌ​ល​សុខភាព ​ឃុំ​សង្កាត់​និង​អាជ្ញាធរ​ជាបន្ទាន់​។​

ពាក់ព័ន្ធ​ការរកឃើញ​ករណី​វិជ្ជមាន​៥​នាក់​ខាងលើ​នេះដែរ ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យបានសម្រេច​បិទ​ផ្សារ​ម៉ាឡៃ​ស្ថិតនៅ​ក្នុងភូមិ​វាល​ហាត់​ ឃុំ​ម៉ាឡៃ ​ស្រុក​ម៉ាឡៃ ​ជាបណ្ដោះ​អាសន្ន​យៈ​ពេល​២​សប្តាហ៍​ គិត​ចាប់ពី​ថ្ងៃទី​៧​ រហូតដល់​ថ្ងៃទី​១៩​ ខែឧសភា​ ឆ្នាំ​២០២១​ក្នុង​គោលបំណង​ធានា​ដល់​ប្រ​សិទ្ធភាព​នៃ​ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នៅក្នុង​ភូមិសាស្ត្រ​ដែល​ត្រូវ​បិទ​និង​ទប់ស្កាត់​ជំងឺនេះ​មិន​ឲ្យ​ឆ្លង​រាលដាល​ទៅកាន់​តំបន់​ផ្សេង​រហូត​មាន​ការ​ចេញ​សេចក្តីសម្រេច​ជាថ្មី​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម