កូវីដ-១៩
ឥណ្ឌា ស្នើក្រុមហ៊ុនផលិតអុកស៊ីសែនបញ្ឈប់ការផ្គត់ផ្គង់ដល់អង្គការក្រៅរដ្ឋាភិបាល ហើយត្រូវផ្ដល់ឲ្យតែមន្ទីរពេទ្យ និងគ្លីនិករបស់ខ្លួនតែប៉ុណ្ណោះ
រដ្ឋាភិបាលតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ បានស្នើឲ្យក្រុមហ៊ុនផលិត បញ្ឈប់ការផ្គត់ផ្គង់អុកស៊ីសែន ដល់អង្គការសប្បុរសធម៌ និងបានបញ្ជាឲ្យ បុគ្គលិកពេទ្យនៅតាមស្ថាប័នសុខាភិបាលរដ្ឋាភិបាល បញ្ឈប់ការនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ។

បទបញ្ជានេះបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំង នៅក្នុងតំបន់មួយនេះ ដែលកំពុងមានជម្លោះជាច្រើនឆ្នាំ ក៏ដូចជាករណីឆ្លង នៃជំងឹកូវីដ ១៩ កាលពីពេលកន្លងមកនេះ ។
បទបញ្ជារបស់ស្នងការរងរដ្ឋធានី Srinagar បានស្នើឲ្យក្រុមហ៊ុនផលិតអុកស៊ីសែន នៅក្នុងទីក្រុង បញ្ឈប់ការផ្គត់ផ្គង់អុកស៊ីសែន ដល់សង្គមឯកជន ឬអង្គការក្រៅរដ្ឋាភិបាលណាមួយ ហើយត្រូវផ្គត់ផ្គង់ដល់មន្ទីរពេទ្យ និងគ្លីនិកតែប៉ុណ្ណោះ ។

ទន្ទឹមនោះ អង្គការសម្បុរសធម៌ អាចផ្គត់ផ្គង់អុកស៊ីសែនបាន លុះត្រាតែមានការយល់ព្រមពីស្នងការរដ្ឋ Srinagar ដោយយោងតាមបទបញ្ជា ដែលបាននិយាយថា “ការគ្រប់គ្រងអុកស៊ីសែនវេជ្ជសាស្ត្រ បានក្លាយជារឿងសំខាន់ ដោយសារតែកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឹកូវីដ ១៩” ។
បន្ថែមពីនេះ បទបញ្ជាមួយទៀតរបស់ នាយកសេវាសុខាភិបាល ក៏ព្រមានពីការចាត់វិធានការយ៉ាងតឹងរ៉ឹង ប្រឆាំងនឹងបុគ្គលិកសុខាភិបាលណាមួយ នៅក្នុងស្ថាប័នរដ្ឋាភិបាល ដែលបានរកឃើញនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ។

រឿងរ៉ាវអាក្រក់ៗកំពុងកើនឡើង នៃការអសមត្ថភាពរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការដោះស្រាយរលកទី ២ ដ៏អាក្រក់ នៃជំងឺកូវីដ ១៩ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសឥណ្ឌា មានករណីឆ្លងជំងឺកូវីដ ១៩ ជាង ២១ លានករណី និងមានអ្នកស្លាប់ជាង ២៣ ម៉ឺននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អ្នកជំងឺកូវីដ ឥណ្ឌា ត្រូវដាក់ឲ្យដេកគ្រែមួយ៤នាក់ ហើយគ្រូពេទ្យបង្ខំចិត្តយកសពទៅបូជាដោយខ្លួនឯង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៧ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ