កូវីដ-១៩
លែងបារម្ភពីការឆ្លងកូវីដក្នុងផ្ទះ ក្រោយប៉ះវត្ថុមានជាតិកខ្វក់ ដោយវិធីងាយៗទាំងនេះ
លោកស្រីវេជ្ជបណ្ឌិត Rochelle Walensky នាយកមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC ) បានមានប្រសាសន៍ថា មនុស្សអាចឆ្លងវីរុសតាមរយៈការប៉ះផ្ទៃវត្ថុដែលមានជាតិកខ្វក់។ ប៉ុន្តែយើងមានវិធីងាយៗ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងកូវីដក្នុងផ្ទះ ដោយមិនចាំបាច់បារម្ភថាមានអ្នកណាម្នាក់ឆ្លងមេរោគបន្តគ្នា។
១ លាងសំអាតផ្ទៃកខ្វក់ជាមួយសាប៊ូឬទឹកកម្ចាត់មេរោគគឺគ្រប់គ្រាន់

ភស្តុតាងបានបង្ហាញថា ហានិភ័យអាចកើតឡើងចំពោះផ្ទៃដែលយើងប៉ះនៅក្នុងផ្ទះ គឺទាបបំផុត។ ក្នុងស្ថានភាពភាគច្រើនការសម្អាតផ្ទៃជាទៀងទាត់ ដោយប្រើទឹកសាប៊ូនិងទឹកកម្ចាត់មេរោគគឺគ្រប់គ្រាន់ ដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលរបស់ជំងឺរាតត្បាតហើយ។
២ ការបាញ់ថ្នាំសម្លាប់មេរោគជាវិធីសាស្ត្របឋមនៃការកាត់ផ្ដាច់តែមិនទាំងអស់

ក្នុងករណីភាគច្រើនការបាញ់ថ្នាំ មិនត្រូវបានណែនាំជាវិធីសាស្ត្រចម្បងទៅលើកន្លែងដាក់ចានឆ្នាំង ឬកន្លែងណាមួយទេ។ ទាំងនេះអាចបង្កមានហានិភ័យអ្នករស់នៅក្នុងផ្ទះបាន។
ហានិភ័យនៃការបញ្ជូនផ្ទៃក៏អាចត្រូវបានកាត់បន្ថយ ដោយការពាក់ម៉ាសជាប់លាប់ លាងដៃឲ្យបានត្រឹមត្រូវ និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីប្រាកដថា អ្នកក្នុងផ្ទះមានសុខភាពល្អ។ ប្រការសំខាន់ដែលមនុស្សឆ្លងវីរុស គឺតាមរយៈការនិយាយជិតស្និទ្ធទៅកាន់មនុស្សម្នាក់ដោយមិនរក្សាគំលាត។
៣ ប្រើវិធីសម្អាតផ្ទះឲ្យបានទៀងទាត់

ដើម្បីកាត់ផ្ដាច់ការចម្លងមិនចាំបាច់ទាល់តែមាននរណាម្នាក់នៅក្នុងផ្ទះឈឺ ឬប្រសិនបើនរណាម្នាក់មានភាពវិជ្ជមានកូវីដទេ។ ពេលណាក៏អ្នកអាចកាត់ផ្ដាច់បានដែរ ដោយប្រើវិធីសំអាតផ្ទះជារៀងរាល់ថ្ងៃ សុទ្ធតែជាវិធីដែលអាចជួយកាត់បន្ថយចំនួនមេរោគនៅលើផ្ទៃ និងបន្ថយហានិភ័យនៃការឆ្លងពីផ្ទៃផ្សេងៗ ។ សម្អាតផ្ទៃដែលប៉ះរាល់ថ្ងៃឲ្យទៀងទាត់ ដូចជាទ្វារ តុ ទូ កៅអីឧបករណ៍អេឡិចត្រូនិក ឬបន្ទាប់ពីមានភ្ញៀវបានមកលេងផ្ទះជាដើម។
៤ វិធីកាត់បន្ថយការចម្លងរោគលើផ្ទៃមុខ

ចាត់វិធានការនៅក្នុងផ្ទះរបស់អ្នក ដើម្បីកំណត់កម្រិតភាពកខ្វក់នៃផ្ទៃពីភាគល្អិតខ្យល់ ឬពីការប៉ះផ្ទៃដោយដៃកខ្វក់ ។ បើសិនមានភ្ញៀវមកលេងផ្ទះត្រូវតម្រូវឲ្យគេពាក់ម៉ាស។ អនុវត្តតាមការណែនាំរបស់ក្រសួងឬអាចសួរគេថាបានចាក់វ៉ាក់សាំងគ្រប់ដូសឬនៅ មុនពេលអ្នកអញ្ជើញភ្ញៀវមកផ្ទះ។ ជាពិសេសឲ្យមនុស្សគ្រប់គ្នាក្នុងគ្រួសារលាងដៃឲ្យបានញឹកញាប់ នៅពេលត្រឡប់មកពីសកម្មភាពខាងក្រៅវិញ ។
៥ វ៉ាក់សាំងនៅតែជាជម្រើសបញ្ចប់ជំងឺកូវីដ

លោកស្រីវេជ្ជបណ្ឌិត Walensky មានប្រសាសន៍ថា យើងនឹងឆ្លងផុតពីបញ្ហានេះ ដោយការចាក់វ៉ាក់សាំងនោះវានឹងនាំយើងទៅដល់ទីបញ្ចប់នៃជំងឺរាតត្បាត ។ ដូច្នេះត្រូវចាក់វ៉ាក់សាំងនៅពេលវាមានសម្រាប់យើង ដើម្បីការពារជីវិតខ្លួនឯងនិងជីវិតអ្នកដទៃ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖eatthi

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក