កូវីដ-១៩
ប្រុសៗឈប់ព្រួយ! វ៉ាក់សាំង Pfizer-BioNTech មិនប៉ះពាល់ដល់មេជីវិតឈ្មោលទេ
វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer Inc និង BioNTech SE មិនបង្កផលប៉ះពាល់ដល់មេជីវិតឈ្មោលទេ។ នេះបើយោងតាមលទ្ធផលស្រាវជ្រាវរបស់ជនជាតិអ៊ីស្រាអែល ដែលបានចេញផ្សាយនៅដើមខែឧសភា ឆ្នាំ ២០២១។

អ្នកស្រាវជ្រាវអ៊ីស្រាអែលបានប្រមូលសំណាកមេជីវិតឈ្មោលពីអ្នកស្ម័គ្រចិត្តបុរសចំនួន ៤៣ នាក់ នៅមុននិងក្រោយ រយៈពេលមួយខែនៃការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩។ ការសិក្សាបឋមបានរកឃើញថា មិនមានមេជីវិតឈ្មោលរបស់បុរសទាំងនោះផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នោះទេ បន្ទាប់ពីការចាក់វ៉ាក់សាំង។
/GettyImages-1016585804-e9020addadbc4ba1a6cf48092fed16e1.jpg)
អ្នកស្រាវជ្រាវនិយាយថា “លទ្ធផលបឋមនៃការស្រាវជ្រាវត្រូវបានធានាចំពោះបុរសវ័យក្មេងដែលកំពុងទទួលថ្នាំបង្ការនៅទូទាំងពិភពលោក” ។ ដែលនេះមានន័យថា វ៉ាក់សាំងពុំមានហានិភ័យចំពោះមេជីវិតមនុស្សប្រុសឡើយ។
ដោយឡែកការសិក្សាមុនៗបានឲ្យដឹងថា អ្នកឆ្លងជំងឺកូវីដ-១៩អាចនឹងទទួលរងផលប៉ះពាល់សុខភាពរយៈពេលយូរ ជាពិសេសមនុស្សប្រុសអាចប្រឈមបញ្ហាខ្សោយឬងាប់លិង្គ។ ការសិក្សានេះបានចង្អុលបង្ហាញដែរថា វីរុសកូវីដ-១៩ អាចមានឥទ្ធិពលលើមេជីវិតឈ្មោលយ៉ាងធ្ងន់ធ្ងរ។

ផ្អែកតាមហេតុផលខាងលើ ទើបក្រោយពេលមានចរាចរណ៍វ៉ាក់សាំង បុរសៗមានការព្រួយបារម្ភអំពីថ្នាំការពារកូវីដ-១៩ ដែលអាចបណ្ដាលឱ្យប៉ះពាល់ដល់មេជិវិត។ ទោះយ៉ាងណា វេជ្ជបណ្ឌិតបានអះអាងច្បាស់ហើយថា វ៉ាក់សាំងគ្មានគ្រោះថ្នាក់នោះទេ៕
ប្រែសម្រួល៖ សន្យា
ប្រភេព៖ India Today
ចុចអាន៖ កុំព្រួយ! វ៉ាក់សាំងកូវីដ-១៩ មិនប៉ះពាល់ដល់វដ្តរដូវស្ត្រីទេ
ចុចអាន៖ វេជ្ជបណ្ឌិតព្រមានការប្រើថ្នាំពេទ្យដោយខ្លួនឯងអាចនាំឱ្យអ្នកជំងឺកូវីដមានអាការកាន់តែធ្ងន់ធ្ងរ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត